ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់បើករថយន្តម៉ាក RAIZE បុកពីក្រោយរថយន្ត HIYUNDAI ដឹកដើមឬស្សីបណ្តាលអោយជុងស្លាប់ភ្លាមៗកាលពីរំលងអាធ្រាត

បុរសម្នាក់បើករថយន្តម៉ាក RAIZE បុកពីក្រោយរថយន្ត HIYUNDAI ដឹកដើមឬស្សីបណ្តាលអោយជុងស្លាប់ភ្លាមៗកាលពីរំលងអាធ្រាត

ខេត្ដពោធិ៍សាត់ ៖ គ្រោះថ្នាក់ចរាចរណ៍ រវាងរយន្ត នឹងនេះបានកើតឡើងកាលពីវេលាម៉ោង​ ២:២០​នាទី​រំលងអាធ្រាតឈានចូលថ្ងៃអង្គារទី ២៥ ខែកក្កដា​ ឆ្នាំ ២០២៣ នៅលើផ្លូវលេខ៥៤ ស្ថិតក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្ដពោធិ៍សាត់។

តាមប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា ៖ រថយន្តម៉ាក RAIZE បើកបរដោយបុរសម្នាក់ បានបុកពីក្រោយរថយន្ត HIYUNDAI ដឹកដើមឬស្សី ក្នុងទិសដៅស្របទិសគ្នាពីត្បូងទៅជើង ។ បណ្ដាលអោយខូចខាត រថយន្ត​២ គ្រឿង ស្លាប់មនុស្ស ១ នាក់ប្រុស ( នៅកន្លែងកើតហេតុ ) ។

1/. រថយន្តម៉ាក HIYUNDAI ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ​ 3A-1280 (ធ្វើចរាចរណ៍ត្បូងទៅជើង)
+ អ្នកបេីកបរ​ដឹកឫស្សីភយ័ខ្លួន បានរត់គេចខ្លួនបាត់ ។
2/. រថយន្តម៉ាក RAIZE 2023 ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 2AV-2468 ( ធ្វើចរាចរណ៍ពីត្បូងទៅជេីង ) ។
+ បើកបរដោយឈ្មោះ​ ដួង​ ចន្ថា ភេទប្រុស អាយុ 37 ឆ្នាំ ជនជាតិខ្មែរ រស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ( ស្លាប់នៅកន្លែងកើតហេតុ ) ។
មុខរបរ : ពេទ្យធ្មេញ ។

យោងតាមនិទ្ទេសរបស់ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃ អយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៧ និង ២ នាទីព្រឹក បានបញ្ជាតាមទូរសព្ទអោយធ្វើកំណត់ហេតុប្រគល់.ទទួលសព អោយទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។

+ មូលហេតុ : កត្តាល្បឿន ។
+ ចំពោះវត្ថុតាង រថយន្ត​២ គ្រឿង យើងបានប្រគល់អោយទៅជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ ៕

vcn

Leave a Reply

Your email address will not be published. Required fields are marked *