ចូលក្លឹបផឹកស៊ីស្រវឹង ដកកាំភ្លើងបាញ់ ផ្អើលភ្ញៀវ ភ្ញៀវរត់ជាន់ជើងគ្នា ត្រូវអាវុធហត្ថភ្នំពេញចាប់ខ្លួន២នាក់ បុរសម្នាក់ ដែលគេស្គាល់ ឈ្មោះ ខុន បញ្ចសិទ្ធិ ជាអ្នកមានជាន់ថ្មី ដោយសារការរកស៊ីខាងដីធ្លី កាលពីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ បាននាំគ្នាចូលក្លឹបកំសាន្ត Central.X ដោយហៅស្រា Hennessy ០២ដប ផឹកស៊ីយ៉ាងហ៊ឺហា សម្ញែងឬកបែបអភិជន ដោយក្នុងនោះបុរសម្នាក់ដែលអ្នកផ្សេងក្នុងក្រុមហែរហមលើកតម្កើងជាមនុស្សសំខាន់ជាងគេ បានដកកាំភ្លើងខ្លីមួយដើមចេញពីចង្កេះ អាមេបញ្ចូលគ្រាប់ កាន់រេចុះឡើង សម្ញែងទៅលើទៅក្រោម ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវដ៏ទៃទៀតដែលនៅសាឡុងក្បែរៗនោះ។ និងបានបាញ់ឡើងលើ០១គ្រាប់ ដើម្បីសម្តែងឬទ្ធិអំណាចរបស់ខ្លួន ធ្វើឲ្យភ្ញៀវផ្អើលឈូរឆររត់ចេញក្រៅ ត្រូវបានក្រុមសន្តិសុខរាយការណ៍ជូនអាវុធហត្ថខណ្ឌចំការមន ចុះអន្តរាគមន៍និងឃាត់ខ្លួនជនសង្ស័យ ដើម្បីយកទៅអនុវត្តតាមនិតិវិធី ព្រមទាំងដកហូតអាវុធខ្លីបាន ០២ដើម ដោយមួយដើម ម៉ាក GLOCK19 ជាអាវុធដែលជនសង្ស័យ កាន់ធ្វើសកម្មភាពបាញ់សម្ញែង និងមួយដើមទៀត ម៉ាក EKOL VOLGA សមត្ថកិច្ចឆែកឃើញក្នុងរថយន្តរបស់ជនសង្ស័យ៕
ព័ត៌មានសុខភាព និងសម្រស់
សមាគមគ្រឿងសម្អាង CCA គ្រោងបើកវគ្គសិក្ខាសាលានៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣ខាងមុខនេះ
សមាគមគ្រឿងសម្អាង CCA គ្រោងបើកវគ្គសិក្ខាសាលានៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣ខាងមុខនេះ រាជធានីភ្នំពេញ៖យោងសេចក្តីជូនដំណឹងលេខ ០១២/២៣ ស.ជ.ណ ចុះថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២៣របស់សមាគមគ្រឿងសម្អាងCCA បានអោយដឹងថា នៅថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២៣ខាងមុខនេះ សមាគមមានវគ្គសិក្ខាសាលាមួយក្រោមប្រធានបទថា៖ ការគ្រប់គ្រងអាជីវកម្ម និង ជំរុញទីផ្សារតាមអនឡាញជំនាន់ថ្មី លើវិស័យគ្រឿងសម្អាងវគ្គសិក្ខាសាលានេះគេសង្កេតឃើញមាន វាគ្មិន ល្បីៗដូចជា លោកសាស្រ្តាចារ្យ ចាន់ សេរី , លោក ឃីម ដានី និង លោក អ៊ឹង ឆាយគ័ងដែលជាប្រធានសមាគម នឹងឡើងមកចែករំលែកចំណេះដឹង និង បទពិសោធន៍ផងដែរ។លិខិតជូនដំណឹងខាងលើនេះបានបន្តទៀតថា វគ្គសិក្ខាសាលានេះ ផ្តោតលើចំណុចសំខាន់ៗរួមមាន ៖ ទី១.ជំនាញលក់ផលិតផល ទី ២.ជំនាញគ្រប់គ្រងអាជីវកម្ម ទី៣.ជំនាញទីផ្សារលក់តាមអនឡាញ និង ទី៤.យល់ដឹងអំពីបញ្ហាផ្លូវច្បាប់នានា […]
តោះ!ស្វែងយល់អំពីទិដ្ឋភាពផ្លូវច្បាប់ដែលក្រសួងពាណិជ្ជកម្មរកឃើញលើផលិតផលអាហារបំប៉នCoosea សម្រស់ធម្មជាតិ
តោះ!ស្វែងយល់អំពីទិដ្ឋភាពផ្លូវច្បាប់ដែលក្រសួងពាណិជ្ជកម្មរកឃើញលើផលិតផលអាហារបំប៉នCoosea សម្រស់ធម្មជាតិ (ភ្នំពេញ )៖ ក្រុមហ៊ុនសម្រស់ធម្មជាតិ ម្ចាស់ក្រុមហ៊ុនឈ្មោះស្រីអូន ដែលនាំចូលផលិតផលអាហារបំប៉នម៉ាក CooSea ដោយ កន្លងមកមានការផ្សព្វផ្សាយថា អាចព្យាបាលជំងឺរាប់សិបមុខ ជាពិសេសបានអួតថាខ្លួនមានច្បាប់ទទួលស្គាល់ត្រឹមត្រូវ។ប៉ុន្តែពេលនេះ បែកធ្លាយលិខិតរបស់ក្រសួងពាណិជ្ជកម្មចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានដាក់សំណើទៅក្រសួងសុខាភិបាល ដើម្បីមានវិធានការទប់ស្កាត់ អំពើមិនសុចរិតទាក់ទងទៅនឹងការផ្សព្វផ្សាយលក់ផលិតផលខាងលើនេះទៅវិញ។ ដោយផ្អែកតាមលិខិតនោះបានបង្ហាញថាក្រុមហ៊ុនសម្រស់ធម្មជាតិបានបំពានទៅនិងមាត្រា១០ និងមាត្រា១២ នៃច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។ មតិមហាជនមានការងឿយឆ្ងល់ថាអំពើនេះច្បាប់ចែង និងផ្តន្ទាទោសយ៉ាងដូចម្ដេច?តោះសូមធ្វើការស្វែងយល់ទាំងអស់គ្នា! យោងតាមមាត្រា១០នៃច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់បានចែងថា បុគ្គលទំាងឡាយណាដែលធ្វើធុរកិច្ចមិនត្រូវពាក់ពន្ធ័នឹងអំពើមិនសុចរិតដែលមានលក្ខណជាការបំភាន់ឬបោកបញ្ឆោតដល់សាធារណៈជន ទាក់ទងនឹងប្រភេទដំណើរការនៃការផលិត ចរិតលក្ខណៈ ភាពសមតាមបំណង បរិមាណ រង្វាស់រង្វាល់ក្រឹត ខ្នាត់ស្ដង់ដារ ឬគុណភាពនៃទំនិញឡើយ។ ចំណែកឯមាត្រា១២នៃច្បាប់ដដែលចែង អំពីអំពើនៃការអះអាងដោយបំភាន់ បុគ្គទាំងឡាយណាដែលបានធ្វើធុរកិច្ចមិនត្រូវផ្គត់ផ្គង់ ជម្រុញការផ្គត់ផ្គង់ឬជម្រុញការប្រើប្រាស់ទំនិញ ឬសេវា ដោយការអះអាងដោយបំភាន់ណាមួយដូចខាងក្រោម៖ -ទំនិញមានលក្ខណៈពិសេសដោយឡែកចំពោះប្រភេទ បទដ្ឋាន គុណភាព ចំណាត់ថ្នាក់ បរិមាណ សមាសធាតុ រចនាបថ មូដែល ឬទំនិញ នោះមានប្រវត្តិពិសេស ឬទំនិញនោះមានការប្រើប្រាស់ពិសេសកន្លងមកហើយ -សេវានោះមានលក្ខណពិសេសដោយឡែងចំពោះប្រភេទ បទដ្ឋាន គុណភាព ទំហំ ឬសេវានោះត្រូវបានផ្គត់ផ្គង់ដោយបុគ្គលពិសេសណាមួយ […]
ហេតុដែលលោក អ៊ុច សម្បត្តិ ឆាប់ឡើងជាឧកញ៉ា
ហេតុដែលលោក អ៊ុច សម្បត្តិ ឆាប់ឡើងជាឧកញ៉ា (ភ្នំពេញ)៖ លោក ឧកញ៉ា អ៊ុច សម្បត្តិ និងជំទាវ ហ៊ឹម សុ័ក្រ្ត មហាជនតែងតែស្គាល់ថាជាម្ចាស់អាជីវកម្មក្រុមហ៊ុនគ្រួសារកក់ក្ដៅ ដែលជាប្រភេទក្រុមហ៊ុនគ្រឿងសម្អាង ដែលបានក្លាយជាឧកញ៉ា ហើយមហាជនតែងតែមានការនឿយឆ្ងល់ថាហេតុអ្វីគ្រាន់តែរកស៊ីលក់ឡេសោះអាចក្លាយជាឧកញ៉ា?តើបានលុយមកពីណាច្រើនម្លេះ? នៅពេលនេះចម្ងល់ដែលមហាជននឿយឆ្ងល់ជាច្រើនបានលាតត្រដាងហើយ។ សូមជម្រាបជូនថា៖ បើយោងតាមកកិច្ចសន្យាមួយដែលមានចែងរវាងលោកជំទាវ ហ៊ឹម សុភ័ក្រ្ត ដែលជាអគ្គនាយិកាក្រុមហ៊ុនគ្រួសារកក់ក្ដៅ និងតំណាងចែកចាតបន្តនូវផលិតផលឡេរបស់ខ្លួនដោយមិនមានភាពច្បាស់លាស់និងប្រក្រតីសោះដែលមានភាពផ្ទុយស្រឡះពីគោលការណ៍កិច្ចសន្យាដែលមានចែងក្នុងក្រមរដ្ឋប្បវេណីដែលបង្ហាងឆន្ទះមិនសុចរិត និងកេងចំណេញហួសហេតុលើតំណាងចែកចាយបន្តរបស់ខ្លួនដែលនាំឲ្យមានការភាន់ច្រឡំព្រោះពុំបានកំណត់ឲ្យបានច្បាស់លាសឡើយអំពីចំណុចសំខាន់ៗនោះទេ។ មតិមហាជនលើកឡើងថា យោងកិច្ចសន្យាដែលមានចែងក្នុងកម្មវត្ថុលោកជំទាវ ហ៊ឹម សុភ័ក្រ្ត ដែលជាអគ្គនាយិកាក្រុមហ៊ុនគ្រួសារកក់ក្ដៅ និងតំណាងចែកចាតបន្តនូវផលិតផលឡេក្នុងប្រការ៥,៦,៧ បង្ហាញពីឆន្ទះមិនសុចរិត និងកេងចំណេញហួសហេតុមកលើតំណាងចែកចាយ ខាងក្រោមនេះជាប្រការដែលមានចែងក្នុងកិច្ចសន្យា៖ ប្រការ៥,ចែងថាកិច្ចសន្យានេះមានសុពលភាពរយៈពេល២ឆ្នាំ ចាប់ពីថ្ងៃផ្ដិតមេដៃនេះតទៅ ប៉ុន្តែភាគី ក សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរកិច្ចសន្យានេះដោយជួនដំណឹងមុខ២សប្ដាហ៍។ ប្រការ៦,ភាគី “ក” និងទទួលទិញផលិតផលពីភាគី “ខ” វិញ ក្នុងករណីភាគី ”ខ” មានបំណងចង់បង្វិលផលិតផលដែលនៅសល់ក្នុងស្តុក ត្រឡប់មកវិញ បន្ទាប់ពីកិច្ចសន្យានេះផុតសុពលភាពរយៈពេល២ឆ្នាំ ហើយផលិតផលត្រូវស្ថិតក្នុងស្ថានភាពដើម មិនមានការខូចខាត ឬបាក់បែកឡើយ។ ប្រការ៧, ភាគី “ក” នឹងទទួលទិញផលិតផលពីភាគី […]