ព័ត៌មានសន្តិសុខសង្គម

នៅតែបន្តដូចភ្លៀងរលឹមរបស់កម្លាំងជំនាញជលផលបង្ក្រាប់ឧបករណ៍ដែលមិនត្រូវនិងច្បាប់ជលផល

នៅតែបន្តដូចភ្លៀងរលឹមរបស់កម្លាំងជំនាញជលផលបង្ក្រាប់ឧបករណ៍ដែលមិនត្រូវនិងច្បាប់ជលផល

ខេត្ត​កំពង់ឆ្នាំង៖ថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ថ្ងៃទី២២ ខែវិច្ឆិកា​ ឆ្នាំ២០២៣ សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងមានដូចខាងក្រោម៖
+ក្រុមទី១៖សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង,ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ, សង្កាត់រដ្ឋបាលជលផលជលគិរី សហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឆ្កោក,សហគមន៍នេសាទព្រែកឆ្ដោរ,សហគមន៍នេសាទភូមិថ្មី,សហគមន៍នេសាទភ្លងសែនជ័យ,សហគមន៍ប្រាសាទកោះធំ,សហគមន៍នេសាទអន្លង់មេត្រីសែនជ័យ,សហគមន៍នេសាទស្វាយរំពារ ប្រើប្រាស់​កម្លាំងសរុបចំនួន១៤ នាក់ មធ្យោបាយបាឡាស្មាច់ ០៤គ្រឿងបានចុះបង្ក្រាបបទល្មើសនេសាទស្ថិតនៅចំណុចព្រែកតាប៉ាល់ ឃុំកោះថ្កូវ​ស្រុក ជលគិរី ខេត្តកំពង់ឆ្នាំង ក្នុងនោះ ក្រុមការងារចំរុះបានធ្វើការរុះរើនិងបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែង។
+ក្រុមទី២៖ សហការជាមួយនគបាលរដ្ឋបាលឃុំពាមឆ្កោកនិងសហគមន៍​នេសាទ កម្លាំងសរុបចំនួន១៤ នាក់មធ្យោបាយការណូតចំនួន​០២ គ្រឿងចុះបង្ក្រាបបទល្មើសនេសាទស្ថិតនៅព្រែកភ្លងនិងបឹងភ្លង ក្នុងភូមិភ្លង ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ក្នុងនោះ ក្រុមការងារចំរុះបានធ្វើការរុះរើនិងបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែង
+ក្រុមទី៣៖សហការជាមួយប៉ុសិ៍រដ្ធបាលឃុំកំពង់ត្រឡាចនិងសហគមន៍ភូមិព្រែកគន្លង ,សហគមន៍នេសាទកំពង់ត្រឡាច កម្លាំង​សរុប​០៦នាក់ និងមធ្យោបាយបាឡាស្មាច់០១គ្រឿង បានចុះល្បាតចំណុចឃុំច្រេស (បឹងធំ) ស្រុកកំពង់ត្រឡាចប្រទះឃើញសកម្មភាពនេសាទដោយរបាំងស្បៃមុងជាលទ្ធផលរុះរើបំផ្លាញចោល។
លទ្ធផលទទួលបានខាងក្រោម៖
-របាំងស្បៃមុង០៣ករណី ចំនួន ២៩កន្លែង ប្រវែង ១២៣០ម លូស្បៃមុង ចំនួន ២៩គ្រឿង បង្គោលចំនួន ៥១០ ដើម និងចាក់លែងត្រីចំរុះចំនួន៨៥ គគ្រ ចូលដែននេសាទវិញ។
ទាំងនេះជាលទ្ធផលរបស់ក្រុមការងារជលផលបានចុះបង្ក្រាបឧបករណ៍ខុសនិងច្បាប់ជលផល ដែលពួកគាត់នៅតែបន្តលួចដាក់

vcn

Leave a Reply

Your email address will not be published. Required fields are marked *