បរទេស៖ វិមានក្រឹមឡាំងបានលាតត្រដាង នៅពេលដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងចុះហត្ថលេខាលើសន្ធិសញ្ញា ស្តីពីការដាក់បញ្ចូលសាធារណរដ្ឋ Donbass ទាំងពីរ ក៏ដូចជារដ្ឋដែលប្រកាស ដោយខ្លួនឯងនៅ Kherson និង Zaporozhye ចូល ទៅក្នុងសហព័ន្ធរុស្ស៊ី។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពី ការធ្វើប្រជាមតិដែលបានធ្វើឡើង នៅក្នុងតំបន់រៀងៗខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ពិធីចុះហត្ថលេខានឹងប្រព្រឹត្តទៅនៅ St. George Hall នៅខាងក្នុងវិមានក្រឹមឡាំង នៅថ្ងៃសុក្រ វេលាម៉ោង ៣ រសៀល ម៉ោងនៅទីក្រុងមូស្គូ បន្ទាប់ពីនោះលោក ពូទីន នឹងថ្លែងសុន្ទរកថាដ៏ត្រចះត្រចង់មួយ, នេះបើយោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ។ ប្រធានាធិបតីរុស្ស៊ីក៏នឹងជួបផ្ទាល់ ជាមួយប្រមុខនៃដែនដីថ្មីផងដែរ។ ការប្រកាសនេះធ្វើឡើង បន្ទាប់ពីសាធារណរដ្ឋទាំងពីរ និងរដ្ឋប្រកាសខ្លួនឯងចំនួនពីរ បានស្នើសុំជាផ្លូវការដើម្បី ចូលរួមជាមួយសហព័ន្ធរុស្ស៊ី បន្ទាប់ពីបានធ្វើប្រជាមតិជា សាធារណៈលើបញ្ហានេះនៅចន្លោះថ្ងៃទី ២៣ និង ២៧ […]
ព័ត៌មានសន្តិសុខសង្គម
សាហាវព្រៃផ្សៃ! ចាប់រំលោភសម្លាប់ ហើយយកម៉ូតូទៅបាត់ទៀត
សាហាវព្រៃផ្សៃ! ចាប់រំលោភសម្លាប់ ហើយយកម៉ូតូទៅបាត់ទៀត កំពត ៖ ករណីឃាតកម្មរំលោភសម្លាប់យ៉ាងព្រៃផ្សៃមួយ បានកើតឡើងនៅភូមិស្រែលាវ (ចំណុចភ្នំព្រាល) ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ អាយុ២៦ឆ្នាំ មានកូនប្រុសម្នាក់ ដោយមុនកើតហេតុ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ម៉ោងប្រហែល៣រសៀល ដោយជនរងគ្រោះ បានជិះម៉ូតូម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៩ ក្នុងគោលបំណងទៅផ្លាស់ក្របីនៅវាលស្រែ តែមិនឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញសោះ ហើយក្រុមគ្រួសារជនរងគ្រោះបាត់ដំណឹងក៏មានការសង្ស័យ ក៏បាននាំគ្នាដើររកតែមិនឃើញ។ លុះព្រឹកឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ប្តីរបស់គាត់ក៏បានដើររកទៀតក៏ប្រទះឃើញសាកសពរបស់ប្រពន្ធស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ចោលប្តីនិងកូនទៅហើយ។ បន្ទាប់មកក៏ផ្អើលឆោឡោឡើង និងបានរាយការណ៍ដាក់ពាក្យបណ្តឹងទៅសមត្តកិច្ច រួមជាមួយក្រុមគ្រូពេទ្យជំនាញ ក៏បានចុះមកកន្លែងកើតហេតុពិនិត្យ និងធ្វើកោសល្យវិនិច័យ រួចប្រគល់សាកសពជូនក្រុមគ្រួសារជនរងគ្រោះ ដើម្បីធ្វើបុណ្យតាមប្រពៃណី។ គួរបញ្ជាក់ដែរថា ម៉ូតូដែលជនរងគ្រោះជិះមកនោះ បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពរួចហើយក៏បានយកម៉ូតូនោះជិះគេចខ្លួនទៅបាត់ស្រមោលតែម្តង។ ក្រុមគ្រួសារសព ក៏សុំអំពាវនាវក៏ដូចជាស្នើទៅដល់លោកស្នងការនគរបាលខេត្តកំពត និងមន្រ្តីជំនាញដែលពាក់ព័ន្ធមេត្តាជួយវែកមុខរកឃាតករដៃឆៅសាហាវឃោរឃៅមកផ្តន្ទាទោសតាមផ្លូវច្បាប់ឲ្យខាងតែបាន ដើម្បីរកយុត្តិធម៌ជូនក្រុមគ្រួសារសព៕
លិខិតឆ្លើយតប! សមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ(ស.ស.ស) នឹងបញ្ជូនមេធាវី០១រូបដើម្បីការពារសិទ្ធិឲ្យឈ្មោះ លី វ៉ាន់ តួនាទីអ្នកយកព័ត៌មាននៃគេហទំព័ររស្មីម្ជុលពេជ្ររិទ្ធិជ័យ ស្របតាមនីតិវិធីច្បាប់ តបតាមការស្នើសុំរបស់លោកចាងហ្វាងគេហទំព័ររស្មីម្ជុលពេជ្ររិទ្ធិជ័យ ក្រោយរងបទចោទប្រកាន់ជំរិតទារប្រាក់៤,០០០$(បួនពាន់ដុល្លារ)ស្ថិតនៅខេត្តស្ទឹងត្រែង។
លិខិតឆ្លើយតប! សមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ(ស.ស.ស) នឹងបញ្ជូនមេធាវី០១រូបដើម្បីការពារសិទ្ធិឲ្យឈ្មោះ លី វ៉ាន់ តួនាទីអ្នកយកព័ត៌មាននៃគេហទំព័ររស្មីម្ជុលពេជ្ររិទ្ធិជ័យ ស្របតាមនីតិវិធីច្បាប់ តបតាមការស្នើសុំរបស់លោកចាងហ្វាងគេហទំព័ររស្មីម្ជុលពេជ្ររិទ្ធិជ័យ ក្រោយរងបទចោទប្រកាន់ជំរិតទារប្រាក់៤,០០០$(បួនពាន់ដុល្លារ)ស្ថិតនៅខេត្តស្ទឹងត្រែង។