កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ ដោយបានការអនុញ្ញាតពីលោកឧត្តមសេ នីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចនៃស្នងការដ្ឋាន ដឹកនាំកម្លាំងសហការជាមួយកម្លាំងការិយាល័យផលិតកម្ម និងបសុព្យាបាល និងសាខា (ក.ប.ប) ខេត្តបាត់ដំបង ចុះបង្ក្រាបករណីដឹកជញ្ជូនសាច់ជ្រូក ខុសលក្ខណៈបច្ចេកទេស និងគ្មានលិខិតអនុញ្ញាតនាំចូលគ្មានប្រភពច្បាស់លាស់ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ ក្នុងភូមិពុកឆ្មារ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបងដែលក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ឆែកឆេររថយន្តមួយគ្រឿង ម៉ាកស៊ីណា ពណ៌ស ឆ្នាំ២០០៤ ពាក់ផ្លាកលេខ ភ្នំពេញ ២AU -៧៩១៨ រកឃើញសាច់ជ្រូក ទំងន់ ៦០០គីឡូក្រាម៕
ព័ត៌មានអន្តរជាតិ
ជូនបងប្អូនជនរួមជាតិជាស្រឡាញ់
ជូនបងប្អូនជនរួមជាតិជាស្រឡាញ់ ! តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ត្រូវបានអនុវត្តរយៈពេល២៥ឆ្នាំ មកហើយនិងក៏បានកសាងសមិទ្ធផលជាច្រើន សម្រាប់ការអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគិរី។ ប៉ុន្តែកន្លងទៅនេះក្រុមជ្រុលនិយម បានចាប់យកចំណុចនេះ ធ្វើជាអាវុធនយោបាយ ដើម្បីមួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឲ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគឦសានឱ្យទៅបរទេសជាដើម ហើយចុងក្រោយនេះ ក៏បានប្រើរឿងនេះ ដើម្បីញុះញង់ និងបំផុសបំផុលប្រជាជន ឱ្យចូលរួមអនុវត្តនូវផែនការ ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិ។ រាជរដ្ឋាភិបាលបានចាត់វិធានការ ទាំងវិធានការអប់រំផ្សព្វផ្សាយដើម្បីឱ្យប្រជាពលរដ្ឋបានយល់ច្បាស់អំពីកិច្ចសហប្រតិបត្តិការ CLV-DTA និងល្បិចកលនយោបាយរបស់ក្រុមជ្រុលនិយម, ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ប្រកបដោយប្រសិទ្ធភាព និងបានធ្វើឱ្យ «ផែនការ ១៨ សីហា» របស់ក្រុមប្រឆាំងជ្រុលនិយមបានបរាជ័យទាំងស្រុង ហើយសុខសន្តិភាព និងស្ថិរភាពសង្គម ត្រូវបានធានាយ៉ាងរឹងមាំ។ ទោះបីផែនការ ១៨ សីហា របស់ក្រុមជ្រុលនិយមបានរលាយទាំងស្រុងហើយក្តី, ប៉ុន្តែជារបៀបធ្វើការរបស់ ហ៊ុន សែន គឺ «មិនអង្គុយបក់ផ្សែងនោះទេ […]
សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់កម្ពុជា ឈ្នះមេដាយមាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ (ASEAN Digital Awards 2024)
ថ្ងៃសុក្រ ៨ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់កម្ពុជា ឈ្នះមេដាយមាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ (ASEAN Digital Awards 2024) ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ “ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh” ដែលអភិវឌ្ឍដោយ ក.ប.ទ. បានឈ្នះមេដាយមាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ ដែលរៀបចំនៅប្រទេសសិង្ហបុរី ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៤ (The 4th ASEAN Digital Ministers’ Meeting) ដោយមានការចូលរួមពីរដ្ឋមន្រ្តីឌីជីថលអាស៊ាន ប្រទេសទីម័រខាងកើត និងដៃគូអាស៊ាន ដែលរួមមានសាធារណរដ្ឋកូរ៉េ ចិន ជប៉ុន ឥណ្ឌាសហរដ្ឋអាម៉េរិក និងសហភាពទូរគមនាគមន៍អន្តជាតិ។ ក្នុងការប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ នេះ ប្រទេសសមាជិកអាស៊ានទាំង១០បានសម្រិតសម្រាំងផលិតផលឌីជីថល […]
ព័ត៌មានអន្តរជាតិលោក ពូទីន អះអាងថា ទំនាក់ទំនងរវាងអាមេរិក-រុស្ស៊ី កំពុងស្ថិតក្នុងវិបត្ដិធ្ងន់ធ្ងរ
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ទំនាក់ទំនងរវាងរុស្ស៊ី និង សហរដ្ឋអាមេរិក កំពុងជួបប្រទះវិបត្តិដ៏ជ្រៅ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក ពូទីន បានអត្ថាធិប្បាយ អំពីស្ថានភាពនៃទំនាក់ទំនងរុស្ស៊ី-អាមេរិក ក្នុងអំឡុងពិធីមួយដែលប្រធានាធិបតី បានទទួលលិខិតសរសើរពីឯកអគ្គរដ្ឋទូតថ្មីចំនួន ១៧ នៃរដ្ឋបរទេស ដែលទើបតែងតាំងថ្មី។ លោកប្រធានាធិបតី បានលើកឡើងថា “ទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក កំពុងឆ្លង កាត់វិបត្តិដ៏ជ្រៅមួយ” លោកបន្ដថា វិបត្តិនេះត្រូវបានចាក់ឫស នៅក្នុង “វិធីសាស្រ្តផ្សេងគ្នាជាមូលដ្ឋាន ចំពោះការបង្កើតសណ្តាប់ធ្នាប់ ពិភពលោកទំនើប” ។ លោក ពូទីន បានកត់សម្គាល់ថា សន្តិសុខពិភពលោកពឹងផ្អែកយ៉ាងខ្លាំង ទៅលើទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយថាទីបំផុតសហរដ្ឋអាមេរិក ជាអ្នកទទួលខុសត្រូវ ចំពោះវិបត្តិអ៊ុយក្រែន និងការធ្លាក់ចុះនៃទំនាក់ទំនង ទ្វេភាគីជាមួយរុស្ស៊ី។ លោក ពូទីន បានបន្ដថា រុស្ស៊ីគាំទ្រក្នុងការកសាងទំនាក់ទំនង ជាមួយសហរដ្ឋអាមេរិក ប្រសិនបើទាំងនេះឈរលើគោលការណ៍សមភាព ការគោរពអធិបតេយ្យភាព និងមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃ ក្នុងរបស់គ្នាទៅវិញទៅមក។ ប្រធានាធិបតីរុស្ស៊ី […]
លោក Xi Jinping ៖ “ពិបាកជាងគេ តែក៏អស្ចារ្យបំផុតដែរ”
លោក Xi Jinping បានមានប្រសាសន៍ថា ទំនើបកម្មបែបផែនចិន ជាទំនើបកម្ម ដែលមានចំនួនប្រជាជន យ៉ាងច្រើនសន្ធឹកសន្ធាប់ ។ យើងខុសពីទំនើបកម្ម របស់បរិមាណប្រជាជន រាប់សិបម៉ឺននាក់ឬក៏រាប់លាននាក់ទេ ទំនើបកម្មរបស់យើង គឺគ្របដណ្តប់បរិមាណ ប្រជាជនជាង ១ពាន់៤រយលាននាក់ ។ “ទំនើបកម្មរបស់យើង គឺពិបាកបំផុត តែក៏អស្ចារ្យបំផុតដែរ” ។ ក្នុងអំឡុងពេលសមាជបក្សលើកទី ២០ នៃ បក្សកុម្មុយនីស្តចិន លោក Xi Jinping បានជួបពិភាក្សា ជាមួយតំណាងបក្ស មកពីតំបន់ស្វយ័ត ជនជាតិជាំង Guangxi ។ លោក Zheng ដែលធ្វើការ នៅក្នុងក្រុមហ៊ុន រថយន្តGuangxi គ្រុបបានជម្រាប លោកប្រធានរដ្ឋអំពីរឿង នៃការផ្លាស់ប្តូរ ខាងឧស្សាហកម្មផលិតកម្ម។លោកថា កាលពីមុន ពួកគាត់បានរៀនពីអ្នកដ៏ទៃ ហើយយកគ្រឿង បន្លាស់របស់អ្នកដទៃ មកសិក្សាស្រាវជ្រាវ តែឥឡូវនេះ “អ្នកឈានមុខគេខ្លះកាលពីមុន ដែលយើងរៀនតាម គេបែរមករៀនពីយើងវិញ ហើយយកគ្រឿងបន្លាស់ របស់យើងទៅសិក្សាស្រាវជ្រាវ” ។ […]
ពូជសត្វឆ្មា១២ប្រភេទ តម្លៃកប់ពពក ដែលថ្លៃបំផុតក្នុងលោក
អន្តរជាតិ៖ឆ្វាគឺជាសត្វចិញ្ចឹមមួយប្រភេទដែលមានការពេញនិយមបំផុតតាមបណ្ដាប្រទេសផ្សេងៗជាពិសេសក្នុងអាស៊ីនិងអ៊ឺរ៉ុប។ភាពក្រម៉ិចក្រម៉ើមស្លូតបូតកែវភ្នែកដ៏មុតថ្លារួមទាំងរោមដ៏ទន់អមនឹងសំឡេងស្រួចឆ្មាគឺជាមន្តស្នេហ៍ដ៏ទាក់ទាញសម្រាប់អស់អ្នកដែលចូលចិត្តសត្វចិញ្ចឹមប្រភេទនេះ។ នៅកម្ពុជានិងតាមតំបន់ជនបទសត្វឆ្មាគឺអាចរកបានដោយងាយហើយធ្វើការផ្ទេរពីម្ចាស់មួយទៅមួយដោយគ្មានការដោះដូរជារូបិយប័ណ្ណអ្វីនោះឡើយ។ ប៉ុន្តែបើនៅក្នុងទីប្រជុំជននិងក្នុងប្រទេសជឿនលឿន សត្វឆ្មា គឺមានតម្លៃមួយខ្ពស់គួរសម ដែលមានពូជខ្លះមានតម្លៃដល់ទៅរាប់សែនដុល្លារឯណោះ។ សារព័ត៌មានបានយកពូជឆ្មា១២ប្រភេទដែលមានតម្លៃបំផុតក្នុងលោកមកជម្រាបជូន៖ ១/ .The Ashera– តម្លៃពី១២៥.០០០ដុល្លារឡើងទៅ