ទោះបីចូលឆ្នាំខ្មែរ សមត្ថកិច្ចមិនដកដៃ ក្នុងការបង្ក្រាបក្មេងទំនើងឡើយ ភ្នំពេញ: អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងថា កម្លាំងនគរបាល និងសមត្ថកិច្ចគ្រប់មូលដ្ឋានទូទាំងប្រទេស នឹងបន្តសកម្មភាពបង្ក្រាបក្មេងទំនើងយ៉ាងម៉ឺងម៉ាត់តែម្ដង ដោយមិនដកដៃឡើយ ជាពិសេសនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កាន់តែខិតជិតចូលមកដល់ ដើម្បីឱ្យក្រុមដែលប្រព្រឹត្តសកម្មភាពទំនើងទាំងអស់នោះបានស្ថិតនៅក្រោមសំណាញ់ច្បាប់ ពោលគឺបញ្ជូនទៅពន្ធនាគារ និងឋិតក្នុងការឃុំខ្លួន ចៀសវាងពួកគេមានឱកាសប្រព្រឹត្តសកម្មភាពទំនើង អុកឡុករំខានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៕
ព័ត៌មាននយោបាយ
លោក ឆាយ ឫទ្ធិសែន បានបន្ដថា ក្រសួងបាន និងកំពុងយកចិត្តទុកដាក់ អនុវត្តបេសកកម្មសំខាន់ៗ របស់ខ្លួន ចំនួនបួន
រាជធានីភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយ ក្លឹបអ្នកកាសែតកម្ពុជា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤នេះ បានរៀបចំវេទិកាពិភាក្សាលើប្រធានបទ “អ្វីទៅជាកិច្ចការអភិវឌ្ឍន៍ជនបទនៅកម្ពុជា” ក្រោមវត្តមាន លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និង លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា។ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន៧២នាក់ មកពី ៥៧ស្ថាប័នផ្សេងៗគ្នាបានចូលរួមក្នុងវេទិកាដ៏មានសារសំខាន់នេះ។ លោករដ្ឋមន្ដ្រី បានជម្រាបជូនអំពីចក្ខុវិស័យរបស់ក្រសួអភិវឌ្ឍន៍ជនបទ គឺការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក្នុងគោលដៅធានានូវការបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារនៅជនបទប្រកបដោយចីរភាព និងធានាសុខុមាលភាពនៃជីវិតរស់នៅរបស់ប្រជាជន ឱ្យកាន់តែល្អប្រសើរឡើង។ លោក ឆាយ ឫទ្ធិសែន បានបន្ដថា ក្រសួងបាន និងកំពុងយកចិត្តទុកដាក់ អនុវត្តបេសកកម្មសំខាន់ៗ របស់ខ្លួន ចំនួនបួនគឺ៖ ទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដើម្បីឱ្យគ្រប់ភូមិទាំងអស់មានផ្លូវតភ្ជាប់ និងក្លាយជាតំបន់ជនបទសមាហរណកម្ម ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។ ទី២. ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទតាមរយៈ ការផ្គត់ផ្គង់ទឹកស្អាត ការផ្ដល់បង្គន់អនាម័យ […]
លោក ស៊ី ជីនពីង បង្ហាញការមិនគាំទ្រ ការទាមទាររបស់ជប៉ុន ជុំវិញកោះ ដែលគ្រប់គ្រងដោយរុស្ស៊ី
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង មិនគាំទ្រ ការទាមទាររបស់ជប៉ុនជុំវិញកោះ ដែលគ្រប់គ្រងដោយរុស្ស៊ី នៅកោះហុកកៃដូ ក្នុងកិច្ចពិភាក្សា របស់លោកជាមួយសមភាគីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន កាលពីខែមុននោះទេ នេះបើយោងតាមប្រភពចិន ដែលដឹងពីបញ្ហានេះ ដោយបានលុបចោលជំហរ ដ៏យូរអង្វែងនៃការទទួលស្គាល់ពួកគេថា ជារបស់ទីក្រុងតូក្យូ ។ លោក ស៊ី បានប្រាប់លោក ពូទីន នៅក្នុងកិច្ចប្រជុំរបស់មេដឹកនាំទាំងពីរ នៅទីក្រុងមូស្គូថា ប្រទេសចិន “មិនយកភាគីណាមួយ” ទាក់ទងនឹងជម្លោះទឹកដី ក្នុងការផ្លាស់ប្តូរទៅជាអព្យាក្រឹត ភាពពីជំហររបស់ចិន ដែលចង្អុលបង្ហាញ ដោយមេដឹកនាំចិន នៅពេលនោះ ពោលគឺលោក ម៉ៅ សេទុង ក្នុងឆ្នាំ១៩៦៤ ដើម្បីចាត់ទុកកោះជម្លោះទាំងបួនថា ជាកម្មសិទ្ធិរបស់ប្រទេសជប៉ុន ។ ការចរចាទ្វេភាគីលើកោះ ដែលគេស្គាល់ថា ជាដែនដីភាគខាងជើង ក្នុងប្រទេសជប៉ុន និងតំបន់ Kurils ភាគខាងត្បូងក្នុងប្រទេសរុស្ស៊ី ត្រូវបានផ្អាកចាប់តាំង ពីទីក្រុងតូក្យូ បានដាក់ទណ្ឌកម្មជាធរមានប្រឆាំង នឹងទីក្រុងមូស្គូ បន្ទាប់ពីការលុកលុយរបស់អ៊ុយក្រែន។ ក្រុមអ្នកសង្កេតការណ៍បានឲ្យដឹងថា ការផ្លាស់ប្តូរជំហររបស់ចិន […]
ពូជសត្វឆ្មា១២ប្រភេទ តម្លៃកប់ពពក ដែលថ្លៃបំផុតក្នុងលោក
អន្តរជាតិ៖ឆ្វាគឺជាសត្វចិញ្ចឹមមួយប្រភេទដែលមានការពេញនិយមបំផុតតាមបណ្ដាប្រទេសផ្សេងៗជាពិសេសក្នុងអាស៊ីនិងអ៊ឺរ៉ុប។ភាពក្រម៉ិចក្រម៉ើមស្លូតបូតកែវភ្នែកដ៏មុតថ្លារួមទាំងរោមដ៏ទន់អមនឹងសំឡេងស្រួចឆ្មាគឺជាមន្តស្នេហ៍ដ៏ទាក់ទាញសម្រាប់អស់អ្នកដែលចូលចិត្តសត្វចិញ្ចឹមប្រភេទនេះ។ នៅកម្ពុជានិងតាមតំបន់ជនបទសត្វឆ្មាគឺអាចរកបានដោយងាយហើយធ្វើការផ្ទេរពីម្ចាស់មួយទៅមួយដោយគ្មានការដោះដូរជារូបិយប័ណ្ណអ្វីនោះឡើយ។ ប៉ុន្តែបើនៅក្នុងទីប្រជុំជននិងក្នុងប្រទេសជឿនលឿន សត្វឆ្មា គឺមានតម្លៃមួយខ្ពស់គួរសម ដែលមានពូជខ្លះមានតម្លៃដល់ទៅរាប់សែនដុល្លារឯណោះ។ សារព័ត៌មានបានយកពូជឆ្មា១២ប្រភេទដែលមានតម្លៃបំផុតក្នុងលោកមកជម្រាបជូន៖ ១/ .The Ashera– តម្លៃពី១២៥.០០០ដុល្លារឡើងទៅ
ត្រាំប្រកាសបញ្ចប់ជីវិតកម្មវិធី TikTok និងWeChat លើទឹកដីអាមេរិកហើយ
អន្តរជាតិ៖ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំទើបតែបានចុះហត្ថលេខាក្តៅៗទៅលើបទបញ្ជាប្រតិបត្តិមួយដើម្បីហាមឃាត់ប្រតិបត្តិការរបស់ក្រុមហ៊ុនបៃដេនស៍(ByteDance)នៅលើទឹកដីមហាអំណាចមួយនេះ។នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBCនាព្រឹកថ្ងៃសុក្រទី៧ខែសីហា ឆ្នាំ២០២០។ សហរដ្ឋអាមេរិក នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះ ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok ដើម្បីការពារសន្តិសុខជាតិ និងទុកពេល ៤៥ថ្ងៃ ដើម្បីលក់កម្មវិធីនេះ ទៅឱ្យក្រុមហ៊ុនអាមេរិក បើមិនដូច្នេះទេ TikTok មិនអាចបន្តប្រតិបត្តិការខ្លួននៅអាមេរិកបានទៀតទេ។ ជុំវិញបញ្ហានេះក្រុមហ៊ុនTikTokបានច្រោនចោលការចោទប្រកាន់នឹងបញ្ជាក់សាជាថ្មីថាខ្លួនមិនបានចែករំលែកទិន្នន័យអ្នកប្រើប្រាស់ជាមួយរដ្ឋាភិបាលចិននោះទេ។កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋបាលលោកត្រាំក៏បានចាត់វិធានការស្រដៀងគ្នានេះដែរដើម្បីហាមឃាត់កម្មវិធីWeChatដែលគ្រប់គ្រងដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនធិនសេន (Tencent)។ លោកដូណាល់ត្រាំបានបញ្ជាក់ថាការរីករាលដាលនៃកម្មវិធីទូរស័ព្ទចល័តដែលអភិវឌ្ឍនិងកាន់កាប់ដោយក្រុមហ៊ុនចិននៅសហរដ្ឋអាមេរិកគឺជាការគំរាមកំហែងដល់សន្តិសុខជាតិគោលនយោបាយការបរទេសនិងសេដ្ឋកិច្ចរបស់អាមេរិកផងដែរ។លោកត្រាំបានបន្ថែមទៀតថានៅក្នុងរបាយការណ៍មួយបានបង្ហាញថា ក្រុមហ៊ុន TikTok បានហាមឃាត់ខ្លឹមសារ ដែលមានលក្ខណៈនយោបាយដូចជាការតវ៉ានៅទីក្រុង ហុងកុង និងក្រុងប៉េកាំង ចំពោះបញ្ហាជនជាតិមូស្លីមអ៊ុយហ្គ័រ (Uighurs)។ គួរបញ្ជាក់ថាបច្ចុប្បន្ននេះក្រសួងសន្តិសុខជាតិអាមេរិករដ្ឋបាលសន្តិសុខដឹកជញ្ជូន(TSA)នៅតាមអាកាសយានដ្ឋានអាមេរិកនិងយោធាអាមេរិកបានហាមឃាត់TikTokនៅក្នុងទូរស័ព្ទរបស់រដ្ឋាភិបាលរួចមកហើយ។ ភ្លាមៗប្រទេសចិនមិនទាន់បញ្ចេញ ប្រតិកម្មណាមួយចំពោះទង្វើរបស់លោក ដូណាល់ ត្រាំ ខាងលើនេះនៅឡើយទេ៕
សម្តេចតេជោ ហ៊ុន សែន បង្ហាញរូបថតជុំគ្រួសារ ធំ៣ជំនាន់រួមគ្នា
ភ្នំពេញ៖នេះជាលើកទី១ហើយដែលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញរូបថតជាលក្ខណៈគ្រួសារធំមានកូនបង្កើតកូនប្រសារចៅប្រុសស្រី រួមគ្នា៣ជំនាន់។ តាមការបង្ហោះរូបជាច្រើនសន្លឹក នៅលើផេករបស់សម្តេចតេជោ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ បានរំលេចរូបថតដែលមានសុភមង្គល នៅក្នុងគ្រួសារដ៏ធំមួយ ដែលពោរពេញដោយភាពកក់ក្តៅ សុភមង្គលនិងជាទីស្រឡាញ់ពេញលេញ។រូបថតដែលសម្តេចតេជោបង្ហាញជាសាធារណៈនោះមានសមាជិកប្រមាណ៣០នាក់ មានសម្តេចទាំងទ្វេ កូនប្រុសស្រីនិងចៅប្រុសស្រី ។ ដោយសម្តេចបានរំលេចសាររៀបរាប់ថា “៣ជំនាន់មនុស្សមានជាង៣០នាក់ នេះគិតតែខ្លួនខ្ញុំ និងភរិយាតែប៉ុណ្ណោះ។ដោយមិនទាន់គិតបងប្អូនប្រុសស្រីខ្ញុំ៥នាក់និងបងប្អូនប្រុសស្រីភរិយាខ្ញុំ៣នាក់ទៀតផង។ បើគិតតែឪពុក ម្តាយខ្ញុំគាត់មានកូន ចៅនិងចៅទួតរហូតជាង១០០នាក់ឯណោះ។ សម្រាប់ខ្ញុំប្រហែលជាតាមគាត់មិនទាន់ទេព្រោះក្មេងៗពេលនេះមិនចង់មានកូនច្រើនទេ។ពេលជួបកូនៗនិងចៅៗកាលពីថ្ងៃ៥សីហាកន្លងមកបានចៅថតជាមួយចៅ១៩នាក់អវត្តមាន២នាក់គឺចៅទី១និង ចៅទី១៩។ចៅប្រុស៣នាក់និងចៅស្រីម្នាក់បានលេងភ្លេងនិងច្រៀងជូនជីដូនជីតាស្តាប់។ចៅប្រុស៣នាក់មកសុំថតរូបជាមួយជីតាប្រហែលចង់វាស់កម្ពស់ជាមួយជីតាហើយមើលទៅ”៕
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជប៉ុន នឹងជួបគ្នានៅថ្ងៃទី២២ សីហា
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងជួបពិភាក្សាទ្វេភាគីជាមួយលោក ម៉ូតេហ្គី តូស៊ីមីសឺ (MOTEGI Toshimitsu) រដ្ឋមន្ត្រីការបរទេសជប៉ុន នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៥:០០ នាទី នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នេះ។ យោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា លោកម៉ូតេហ្គីតូស៊ីមីសឺរដ្ឋមន្ត្រីការបរទេសជប៉ុននឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២០ ។ ក្នុងអំឡុងពេលទស្សនកិច្ច លោក ម៉ូតេហ្គី តូស៊ីមីសឺ នឹងអញ្ជើញ ចូលជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា និងជួបពិភាក្សាទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ […]