នៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២៣ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំកិច្ចពិភាក្សាតុមូលលើប្រធានបទ សេរីភាពបញ្ចេញមតិនិងការទទួលខុសត្រូវ
Author: vcn
មហាព្រឹត្តិការណ៍ទស្សនីយភាពសិល្ប:វប្បធម៌ដ៏អស្ចារ្យ “រាត្រីចងចាំ លើកទី៤” ឆ្នាំ២០២៣
មហាព្រឹត្តិការណ៍ទស្សនីយភាពសិល្ប:វប្បធម៌ដ៏អស្ចារ្យ “រាត្រីចងចាំ លើកទី៤” ឆ្នាំ២០២៣ ការបង្ហាញជូននូវសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីនិងអរូបី ព្រមទស្សនីយភាពសិល្ប:ចម្រុះជាច្រើនទម្រង់។ មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក៏នឹងមានការចូលរួមសម្តែងពីសិល្បករ សិល្បការិនីទាំងក្នុងនិងក្រៅប្រព័ន្ធជាង៣០០នាក់។ «រាត្រីចងចាំ» ផ្សាយជូនទស្សនានៅរាត្រីថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២៣ ដើម្បីចូលរួមអបអរសាទរខួប៣១ឆ្នាំនៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោករបស់អង្គការយូណេស្កូ និងដើម្បីអបអរសាទរពិធីបុណ្យរម្លឹកគុណអង្គរផងដែរ។ សូមអញ្ជើញចូលរួមទស្សនាអោយបានច្រើនកុះករ នៅក្នុងបរិវេណព្រះលានជល់ដំរី វេលាម៉ោង១៧:០០ ល្ងាចតទៅ។ រៀបចំដោយ: ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: សហការដោយរដ្ឋបាលខេត្តសៀមរាបនិងអាជ្ញាធរជាតិអប្សរា។ កិច្ចការពារបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប៕
តើជោគវាសនារបស់លោក អាង ណារិទ្ធប្រធានមន្ទីរដែនដីខេត្តបន្ទាយមានជ័យអាចរួចផុតពីការដកតំណែងដែរឬទេ (ផ្សាយវគ្គ២)
បន្ទាយមានជ័យ៖ បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានយើងបានទទួល ឯកសារដែលក្រុមការងាររបស់ប្រធានមន្ទីរដែនដីខេត្តបន្ទាយមានជ័យ ដាក់ពាក្យប្តឹង លោក អាង ណារិទ្ធ ប្រធានមន្ទីរដែនដីខេត្ត អាចរួចផុតពីសំណាញ់ច្បាប់ដែរឬទេ ក្នុងឋានៈដែលមន្ត្រីក្រោមឱវាទនាំគ្នាផ្ដិតមេដៃប្ដឹង ទៅថ្នាក់ដឹកនាំនៃក្រសួងដែនដី ដែលមានឯកឧត្តមសាយសំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងដែនដី នីតិកាលទី៧ ឆ្នាំ ២០២៣ ។ លោក អាង ណារិទ្ធ ប្រធានមន្ទីរដែនដីខេត្តបន្ទាយមានជ័យ ដែលប្រជាពលរដ្ឋតែងតែនិយាយនៅតាមតុកាហ្វេ ទាក់ទិនទៅនឹងចំហាយក្លិនភីភីរហូតមន្ត្រីក្រោមឱវាទទ្រាំលែងបាន តើជោគវាសនារបស់លោកអាង ណារិទ្ធ ហ្នឹងទៅជាយ៉ាងណា ? ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល កំពុងរង់ចាំមើលថាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងចាត់វិធានការចំពោះលោកអាងណារិទ្ធ។ កិច្ចប្រជុំបន្ទាន់មួយបានប្រព្រឹត្តទៅនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់ លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យក្រោយបែកធ្លាយសំណើសុំផ្លាស់ប្តូររូប លោកចេញពីតួរនាទីព្រោះប្រព្រឹត្តិអំពើមិនប្រក្រតីយ៉ាងច្រេីន។ ដោយពាក្យចាស់លោកពោលថាបើទុកមិនចំណេញដកចេញចំណេញជាង បើកឱកាសទុកឱ្យមន្ត្រីជំនាញផ្សេងៗធ្វើការតាមជំនាញនិងយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ សាងភាពកក់ក្តៅក្នុងនាមជាមន្ត្រីអនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។ អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ សម្ដេចអធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តាចាត់វិធានការចំពោះលោកអាងណារិទ្ធ ប្រធានមន្ទីរខេត្តបន្ទាយមានជ័យដោយក្តីអនុគ្រោះ យោងលើយុទ្ធសាស្ត្របញ្ចកោណរបស់សម្ដេចអធិបតី ដែលបានដាក់ចេញ […]
បង្រ្កាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(កាប់នឹងកាំបិតប៉័ងតោ) នៅសង្កាត់៤ ក្រុងព្រះសីហនុ
បង្រ្កាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(កាប់នឹងកាំបិតប៉័ងតោ) នៅសង្កាត់៤ ក្រុងព្រះសីហនុ ស្រុកព្រៃនប់ ៖ នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២៣និង ៤០នាទី នៅចំណុច ម្តុំតោពីរ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ០១ក្រុម ជិះម៉ូតូ ២គ្រឿង បានធ្វើសកម្មភាពយកកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះចំនួន០២នាក់ បណ្តាលអោយជនរងគ្រោះ០១នាក់ របួសត្រង់ពោះ(ធ្លាយពោះវៀន) និង០១នាក់ទៀតរបួសត្រង់ដើមទ្រូង រួចក្រុមជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួនបាត់។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលស្រុកព្រៃនប់ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឧកញ៉ាហេងបានធ្វើការ ចុះត្រួតពិនិត្យឆែកឆេរម៉ូតូដែលមានទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅរាជធានីភ្នំពេញ នៅចំណុចជញ្ជីងថ្លឹងរថយន្តអូរចំណារលើដងផ្លូវជាតិលេខ៤ លុះវេលាម៉ោង០១រំលងអាធ្រាតក៍ស្ទាក់ឃាត់ម៉ូតូចំនួន០១គ្រឿង មានគ្នា០២នាក់ ដែល មានភិនភាគដូចការសង្ស័យ យកមកសាកសួរបឋម ពួកគេក៏បានសារភាពថាមានគ្នា០៤នាក់ ហើយពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន មូលហេតុជនរងគ្រោះបានយកដុំថ្មគប់ត្រូវពួកគេមុនទើបពួកគេខឹងយកកាំបិតកាប់ជនរងគ្រោះវិញតែម្តង។ ជនសង្ស័យទាំង២នាក់មានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះសាង សុខ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាក់នៅភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។ ២-ឈ្មោះ ងិក សុនី ភេទប្រុស អាយុ២២ឆ្នាំ […]
ទីតាំងស្ដុកទុក និងចែកចាយសាច់បង្កកមួយកន្លែងទៀតស្ថិតនៅខណ្ឌសែនសុខត្រូវបានមន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញរកឃើញពុំអនុលោមភាពតាមលក្ខខណ្ឌតម្រូវសុវត្ថិភាពម្ហូបអាហារ
ទីតាំងស្ដុកទុក និងចែកចាយសាច់បង្កកមួយកន្លែងទៀតស្ថិតនៅខណ្ឌសែនសុខត្រូវបានមន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញរកឃើញពុំអនុលោមភាពតាមលក្ខខណ្ឌតម្រូវសុវត្ថិភាពម្ហូបអាហារ (ផ្សាយចេញភ្នំពេញ)៖ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញបានខិតខំស្រាវជ្រាវទប់ស្កាត់ការចរាចរសាច់បង្កកដែលពុំអនុលោមភាពកំពុងនឹងចរាចរលក់នៅលើទីផ្សារជាច្រើនខុសនឹងច្បាប់ ពិសេសខុសនឹងលក្ខខណ្ឌតម្រូវស្ដីពីម្ហូបអាហារ និងពុំមានឯកសារច្បាស់លាស់តាមច្បាប់ជាធរមាន។ សកម្មភាពនៃស្រាវជ្រាវនេះគឺត្រូវបានរកឃើញនៅភូមិសាស្រ្តខណ្ឌសែនសុខ ដែលជាឃ្លាំងស្ដុក និងចែកចាយសាច់បង្កកមួយកន្លែងខុសនឹងបទប្បញ្ញត្តិដែលមានចែងធរមាន និងមានហានិភ័យទៅលើសុខភាពសម្រាប់អ្នកបរិភោគដែលអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាយើង។ សាច់បង្កកទាំងអស់នោះត្រូវបានមន្រ្តីជំនាញឃាត់ទុកនៅនឹងកន្លែង ដោយតម្រូវម្ចាស់ទីតាំងចូលខ្លួនមកបំភ្លឺនៅសាខា ក.ប.ប. រាជធានីភ្នំពេញនាពេលក្រោយ។ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជួយ like និង share ដើម្បីបានជាព័ត៌មានដល់បងប្អូនផ្សេងទៀតបានយល់ដឹងចំណេះដឹងផ្នែកសុវត្ថិភាពម្ហូបអាហារទាំងអស់គ្នាផងដែរ។ #សាខា ក.ប.ប. រាជធានីភ្នំពេញ