អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្តសៀមរាប ៖ មកដល់ពេលនេះ សាលាដំបូងខេត្តសៀមរាប មិនដែលបានទទួលនូវបណ្ដឹង ដែលមាន ឈ្មោះ ចិន ស្រីដា ប្តឹងទាមទារប្រាក់ពីឈ្មោះ សម្បត្តិ កុសល ឬឈ្មោះ រ៉ាំង ភិរម្យ នោះឡើយ។ ករណីសំណុំរឿងព្រហ្មទណ្ឌ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹង ឈ្មោះ ចិន ស្រីដា ឈ្មោះ សម្បត្តិ កុសល និងឈ្មោះ រ៉ាំង ភិរម្យ សរុបចំនួន ៥ សំណុំរឿង និងបានចាត់ការ ដូចខាងក្រោម៖
ព័ត៌មានជាតិ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់សហការីចុះសួរសុខទុក្ខពលការិនីខ្មែរ ដែលរងរបួសជើង ដោយសារគ្រោះរញ្ជួយដីនៅប្រទេសថៃ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់សហការីចុះសួរសុខទុក្ខពលការិនីខ្មែរ ដែលរងរបួសជើង ដោយសារគ្រោះរញ្ជួយដីនៅប្រទេសថៃ ភ្នំពេញ៖នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៥លានរៀលរួមជាមួយផ្លែឈើ និងភេសជ្ជៈចំនួន២កន្ត្រក ជូនពលការិនី ឈ្មោះ សឿន សំណាង អាយុ ៤៤ឆ្នាំ បន្ទាប់ពីពលការិនីរូបនេះ បានជួបគ្រោះថ្នាក់រងរបួសជើង ដោយសារគ្រោះរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ ជនរងគ្រោះខាងលើបានត្រលប់មកស្រុកកំណើតវិញ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នៅភូមិវាលថ្នល់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ បច្ចុប្បន្ននេះ គាត់ត្រូវបានបញ្ជូនមកសម្រាកព្យាបាល បន្តនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ រាជធានីភ្នំពេញ។
ទោះបីចូលឆ្នាំខ្មែរ សមត្ថកិច្ចមិនដកដៃ ក្នុងការបង្ក្រាបក្មេងទំនើងឡើយ
ទោះបីចូលឆ្នាំខ្មែរ សមត្ថកិច្ចមិនដកដៃ ក្នុងការបង្ក្រាបក្មេងទំនើងឡើយ ភ្នំពេញ: អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងថា កម្លាំងនគរបាល និងសមត្ថកិច្ចគ្រប់មូលដ្ឋានទូទាំងប្រទេស នឹងបន្តសកម្មភាពបង្ក្រាបក្មេងទំនើងយ៉ាងម៉ឺងម៉ាត់តែម្ដង ដោយមិនដកដៃឡើយ ជាពិសេសនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កាន់តែខិតជិតចូលមកដល់ ដើម្បីឱ្យក្រុមដែលប្រព្រឹត្តសកម្មភាពទំនើងទាំងអស់នោះបានស្ថិតនៅក្រោមសំណាញ់ច្បាប់ ពោលគឺបញ្ជូនទៅពន្ធនាគារ និងឋិតក្នុងការឃុំខ្លួន ចៀសវាងពួកគេមានឱកាសប្រព្រឹត្តសកម្មភាពទំនើង អុកឡុករំខានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៕
កាន់តែងាយស្រួល៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និង ប្រៃសណីយ៍កម្ពុជា បានចុះMOU ដឹកជញ្ជូនឯកសារអត្តសញ្ញាណកម្មដល់លំនៅឋានប្រជាពលរដ្ឋ
កាន់តែងាយស្រួល៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និង ប្រៃសណីយ៍កម្ពុជា បានចុះMOU ដឹកជញ្ជូនឯកសារអត្តសញ្ញាណកម្មដល់លំនៅឋានប្រជាពលរដ្ឋ ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និង ឯកឧត្តម ថេន សំវិសុទ្ធ អគ្គនាយក ប្រៃសណីយ៍កម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ (MOU) “ស្ដីពីកិច្ចសហប្រតិបត្តិការ ក្នុងការក្នុងការផ្ដល់សេវាប្រៃសណីយ៍ ពាក់ព័ន្ធការងារអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋ” រវាងប្រៃសណីយ៍កម្ពុជា និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យកាន់តែទូលំទូលាយ កាន់តែងាយស្រួល និងឆាប់រហ័ស ។ ការអនុស្សរណៈនៃការយោគយល់ (MOU) រវាងស្ថាប័នទាំងពីរនេះ ធ្វើឡើងនាថ្ងៃ ទី២៧ ខែមីនា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ដែលមានការចូលរួមអគ្គនាយក អគ្គនាយករង លោកប្រធាន អនុប្រធាននាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន ប្រៃសណីយ៍កម្ពុជា ព្រមទាំង លោក លោកស្រីពាក់ព័ន្ធជាច្រើនរូបទៀត៕
បុរសម្នាក់បើកកង់ឥណ្ឌាទៅបុក រឺម៉កដឹកអេតចាយ ហើយទាមទារសំណងពីម្ចាស់រ៉ឺម៉កចំនួន៥០០ដុល្លារ ថែមទៀត
បុរសម្នាក់បើកកង់ឥណ្ឌាទៅបុក រឺម៉កដឹកអេតចាយ ហើយទាមទារសំណងពីម្ចាស់រ៉ឺម៉កចំនួន៥០០ដុល្លារ ថែមទៀត ភ្នំពេញ៖ ម្ចាស់កង់បីឥណ្ឌា ទារថ្លៃសំណងពីម្ចាស់រ៉ឺម៉កដឹកអេតចាយ ៥០០ដុល្លារ បន្ទាប់ពីបើកទៅបុករ៉ឺម៉កដឹកអេតចាយ ក្រឡាប់ខ្លួនឯង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ទីតាំងកើតហេតុស្ថិតនៅ លើកំណាត់ផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ បន្ទាប់ពីបុករួច ម្ចាស់កង់បីឥណ្ឌា បានទាមទារសំណងពីម្ចាស់រ៉ឺម៉កចំនួន៥០០ដុល្លារ ទាំងដែលគាត់បើកបរខ្វះការប្រុងប្រយ័ត្ន ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុករ៉ឺម៉កខាងលើ៕
សម្ដេចតេជោ ហ៊ុន សែន បញ្ចេញសារដ៏ឈឺចាប់ក្នុងពេលតែមួយ
សម្ដេចតេជោ ហ៊ុន សែន បញ្ចេញសារដ៏ឈឺចាប់ក្នុងពេលតែមួយ ដែលសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជាភរិយាកំពុងសម្រាកព្យាបាលជំងឺ ស្របពេលជាមួយបងប្រុស គឺឯកឧត្តម ហ៊ុន សាន ស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជីវិត។ ខាងក្រោមនេះ ជាសំណេរទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន៖ «ពេលនេះ ខ្ញុំពិតជាកំពុងមានទុក្ខធ្ងន់ ម្ខាងភរិយាត្រូវវះកាត់។ បើទោះជាឆ្លងផុតដំណាក់ការគ្រោះថ្នាក់មកដល់សុវត្តិភាពហើយក៏ដោយ តែក្នុងឋានៈជាស្វាមីនៅតែមានកង្វល់ ព្រោះមិនអាចនៅកំដរ និងមើលថែទាំភរិយាបាន។ រឿងធ្ងន់ជាងនេះ គឺបងប្រុសទីមួយមិនអាចឆ្លងផុតពីការលាចាកលោកក្នុងពេលខ្លីខាងមុខនេះបានឡើយ។ ក្នុងក្រុមគ្រួសារបានត្រៀមទទួលការឈឺ ចាប់ដែលមិនអាចជៀសវាងបាននេះរួចហើយ។ ម្ខាងភរិយា ម្ខាងបងប្រុស ក្នុងពេលតែមួយ និងនៅកន្លែងខុសគ្នា។ ភរិយាខ្ញុំជំរុញឲ្យខ្ញុំប្រញាប់ទៅមើលបងប្រុស និងក្នុងករណីបងប្រុសចែកឋានក្នុងពេលឆាប់គ្រប់កម្មវិធីច្បាស់ជាមិនមានវត្តមានភរិយាខ្ញុំឡើយ។ រឿងចម្លែក សូមជួយមើលរូបថតបងប្រុសខ្ញុំដែលរូបថតតែមួយសន្លឹកតែពេលថតចូលក្នុងទូរសព្វ័មានរូបប្លែកពីគ្នានៅត្រង់រូបមួយសន្លឹកមានទឹកភ្នែកដូចជាយំ ហាក់បង្ហាញនូវការមិនអស់ចិត្ត ឬនៅអាឡោះអាល័យអ្វីមួយ។ ពេលនេះទោះចង់សួរគាត់ក៏សួរមិនបានដែរ ព្រោះគាត់សន្លប់មិនដឹងខ្លួន២៤ម៉ោងរួចមកហើយ។ មិនដឹងថាអ្នកវិទ្យាសាស្ត្របកស្រាយរបៀបណា?និងអ្នកអបីយជំនឿបកស្រាយរបៀបណា?