ព័ត៌មានជាតិ

ការអញ្ជើញចូលរួមពិធីប្រកាសសមាសភាព និង សំណេះសំណាលជាមួយក្រុមការងារយេនឌ័ររបស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ។

នាព្រឹកថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ លោកជំទាវ វីរក្ស វិជ្ជនី អគ្គាធិការរង ជាប្រធានក្រុមការងារយេនឌ័ររបស់អគ្គាធិការដ្ឋាន ព្រមទាំងលោកជំទាវ អគ្គាធិការរង និងលោកស្រីជាអនុប្រធាន សមាជិក ក្រុមការងារយេនឌ័ររបស់អគ្គាធិការដ្ឋាន អញ្ជើញចូលរួមពិធីប្រកាសសមាសភាព និង សំណេះសំណាលជាមួយក្រុមការងារយេនឌ័ររបស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ។

ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំខេត្តព្រៃវែង ទីស្តីការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក​ និងតំណាងអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕

vcn

Leave a Reply

Your email address will not be published. Required fields are marked *