

Related Articles
អគ្គនាយកស៊ីម៉ាក់៖ “ប្រាសាទព្រះវិហារត្រូវបានទាហានឈ្លានពានសៀមប្រើប្រាស់ការទម្លាក់គ្រាប់បែក MK-82 (ទម្ងន់ប្រមាណ២៣០គ.ក) ជាច្រើនគ្រាប់
អគ្គនាយកស៊ីម៉ាក់៖ “ប្រាសាទព្រះវិហារត្រូវបានទាហានឈ្លានពានសៀមប្រើប្រាស់ការទម្លាក់គ្រាប់បែក MK-82 (ទម្ងន់ប្រមាណ២៣០គ.ក) ជាច្រើនគ្រាប់ រួមនឹងគ្រាប់ផ្លោងគ្រប់ប្រភេទ ជាពិសេសគ្រាប់ផ្លោង១៥៥មមជាមួយគ្រាប់បែកចង្កោម ក្នុងគោលដៅកម្ទេចប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកមួយនេះ៕
សូមលំឱនកាយថ្វាយមហាព្រះរាជកុសល ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្
ទូលព្រះបង្គំយើងខ្ញុំជាថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកានៃសមាគម ស.ស.ស សូមលំឱនកាយថ្វាយមហាព្រះរាជកុសល ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៩ឆ្នាំ នៃការយាងសោយព្រះទិវង្គត🙏🙏🙏! នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ជាខួប ៩ឆ្នាំ នៃការយាងសោយព្រះទិវង្គតនៃ ព្រះករុណា ព្រះបាទ សម្ដេច ព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ», ទូលព្រះបង្គំជាថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកានៃសមាគមសម្ពន្ធ័អ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ(ស.ស.ស)សូមព្រះបរមរាជានុញ្ញាតរំលែកព្រះរាជកុសលជាមួយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ដោយការស្រឡោះ អាឡោះអាល័យ ជាអនេកប្បការ និងសូមព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» យាងទៅកាន់ព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ🙏🙏🙏។
សមត្ថកិច្ចស្រុកឯកភ្នំ ឃាត់ខ្លួនយុវជនប្រុសស្រី១៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
សមត្ថកិច្ចស្រុកឯកភ្នំ ឃាត់ខ្លួនយុវជនប្រុសស្រី១៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ខេត្តបាត់ដំបង ៖ សមត្ថកិច្ច ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានឃាត់ខ្លួនមនុស្ស ប្រុសស្រីចំនួន ១៣នាក់ យកមកធ្វើការសាកសួរនៅការិយាល័យជំនាញព្រមទាំងដកហូតបាន៖ ថ្នំាញៀនប្រភេទកេតាមីន KETAMINE ចំនួន ០៥ថង់ ទម្ងន់ ៩,២០ក្រាម (ទាំងសំបកថង់) កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ពេលនេះសមត្ថកិច្ចនគរបាល កំពុងរៀបចំសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តទោស ទៅតាមផ្លូវច្បាប់៕