ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសុខភាព និងសម្រស់

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារ បណ្តោះអាសន្នចំពោះមន្រ្តីនគរបាល២រូប មានលោកវរៈសេនីយ៍ទោ​ ផាង​ ប៉ែត​ អធិការ​ និង​ លោកវរៈសេនីយ៍ត្រី​ អ៊ុត​ សឿង​អធិការ​រង​ ស្រុកកូនមុំ​ ខេត្ត​រតនគិរី​ ដើម្បី​បើកផ្លូវ​អោយ​ តុលាការ​បន្តនិតិវិធី​តាមផ្លូវ​ច្បាប់៕  

ព័ត៌មានជាតិ

ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងហើយ ចំណែកជនបង្ក២នាក់ នៅបន្តគេចខ្លួន

ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងហើយ ចំណែកជនបង្ក២នាក់ នៅបន្តគេចខ្លួន   ភ្នំពេញ ៖ ក្រោយកើតមានករណីហិង្សាទៅវិញទៅមកនៅកំពង់ចម្លងអរិយក្សត្រត្រើយភ្នំពេញ ដែលបណ្តាលឲ្យបុរសម្នាក់បើកម៉ូតូរ៉ឺម៉កកង់បីរងរបួសស្រាលនោះហើយ លុះនៅរសៀលថ្ងៃទី០៦ខែឧសភាឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានចុះស្រាវជ្រាវនិងបានទំនាក់ទំនងជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខហើយសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកជនបង្ក០២នាក់ ដែលជិះម៉ូតូ០១គ្រឿង ដើម្បីនាំយកមកចាត់ការតាមផ្លូវច្បាប់។ សូមបញ្ជាក់ថា ៖ លើច្រាំងទន្លេខាងកើតបណ្តាលឲ្យមានមនុស្សធ្លាក់ទឹកទន្លេរងរបួសស្រាល​ (ផ្តើមចេញពីជម្លោះពាក្យសម្តីគ្នា​នៅកំពង់ចម្លងអរិយក្សត្រត្រោយខាងកើត​ រវាងភាគីម៉ូតូមានគ្នា២នាក់​ និងភាគីរ៉ឺម៉កកង់បីម្នាក់ឯង​)​ កាលពីវេលាម៉ោង២២និង៥០ម៊នាទី ថ្ងៃទី៥​ ខែឧសភា​ ឆ្នាំ២០២៥​៕

ព័ត៌មានជាតិ

នគរបាលខណ្ឌទួលគោកឃាត់ខ្លួនស្រ្តី០២នាក់ ក្រោយបង្កហិង្សា យ៉ាងសាហាវលើនារីម្នាក់ ពាក់ព័ន្ធករណី ស្នេហាត្រីកោណ

នគរបាលខណ្ឌទួលគោកឃាត់ខ្លួនស្រ្តី០២នាក់ ក្រោយបង្កហិង្សា យ៉ាងសាហាវលើនារីម្នាក់ ពាក់ព័ន្ធករណី ស្នេហាត្រីកោណ      ភ្នំពេញ ៖ នគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យចំនួនួ០២នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាលពីយប់ថ្ងៃទី០១ខែឧសភា ឆ្នាំ២០២៥។ ជនសង្ស័យ ៖ ឈ្មោះ ជា រីដា អាយុ៣៩ឆ្នាំ មុខរបរ លក់អាគុយ និង ឈ្មោះ អ៊ឹង លីមុំ អាយុ៤៥ឆ្នាំ មុខរបរ លក់ដូរ។ ជនរងគ្រោះ ឈ្មោះ ចាប ចន្ដា អាយុ៤០ឆ្នាំ។ សម្ភារខូចខាត ៖ រថយន្ត០១គ្រឿង។ ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី។

ព័ត៌មានជាតិ

រថយន្តប៉ះគ្នាតិចតួចចុះមកជជែកតឹងសសៃករហូតសម្ថតកិច្ខចុះមកអន្តរាគមន៍

រថយន្តប៉ះគ្នាតិចតួចចុះមកជជែកតឹងសសៃករហូតសម្ថតកិច្ខចុះមកអន្តរាគមន៍ ភ្នំពេញ ៖ ប្រជាពលរដ្ឋឃាត់រថយន្ត១គ្រឿង បន្ទាប់ពីបើកបុកប៉ះរថយន្ត១គ្រឿងទៀត រួចបន្តបើកចេញពីទីតាំងកើតហេតុ ។  ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ទីតាំងកើតហេតុ ស្ថិតនៅផ្លូវបំបែកជាបួនក្បែរផ្សារខាឡិនដែលម៉ល ស្ថិតនៅក្នុងបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានជជែកគ្នាតឹងសសៃក យកខុសត្រូវរៀងខ្លួន ខណ:ភាគីខាងរថយន្តបង្កមិនខ្វាយខ្វល់ ទើបសមត្ថកិច្ចមកជួយដោះស្រាយ ដើម្បីដោះស្រាយគ្នាបញ្ចាប់រឿងដោយសងលុយទៅខាងរថយន្តNX200Tចំនួន១០០ដូល្លាបញ្ចាប់រឿង៕

ព័ត៌មានជាតិ

មានអគ្គិភ័យឆេះរោងចក្រផលិតចានជ័រមួយកន្លែង

ដំណឹងបឋម! នៅព្រឹកព្រលឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ មានអគ្គិភ័យឆេះរោងចក្រផលិតចានជ័រមួយកន្លែង នៅក្នុងឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ ករណីនេះ​អណ្ដាលភ្លើងបានឆេះលេបត្របាក់អស់អគារមួយខ្នង ទំហំ ១២០០ម៉ែត្រការ៉េ ខណៈអគារ២ផ្សេងទៀតដែលនៅជិតគ្នាមិនមាការរាលដាលនោះទេ៕

ព័ត៌មានជាតិ

ក្មេងប្រុស០៣នាក់ រងរបួសពេញខ្លួន

ក្មេងប្រុស០៣នាក់ រងរបួសពេញខ្លួន ក្រោយពីពួកគេ បាននាំគ្នា យកពូថៅដៃ ទៅដំគ្រាប់បេ បណ្តាលអោយផ្ទុះឡើង។ ហេតុការណ៍នេះ កើតឡើងកាលពីរសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅចំណុចក្រុមទី៧ ភូមិប៉ៃឡាំ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង៕ 

ព័ត៌មានជាតិ

អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូង

អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូង   ខេត្តសៀមរាប ៖ មកដល់ពេលនេះ សាលាដំបូងខេត្តសៀមរាប មិនដែលបានទទួលនូវបណ្ដឹង ដែលមាន ឈ្មោះ ចិន ស្រីដា ប្តឹងទាមទារប្រាក់ពីឈ្មោះ សម្បត្តិ កុសល ឬឈ្មោះ រ៉ាំង ភិរម្យ នោះឡើយ។ ករណីសំណុំរឿងព្រហ្មទណ្ឌ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹង ឈ្មោះ ចិន ស្រីដា ឈ្មោះ សម្បត្តិ កុសល និងឈ្មោះ រ៉ាំង ភិរម្យ សរុបចំនួន ៥ សំណុំរឿង និងបានចាត់ការ ដូចខាងក្រោម៖

ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ស្នើដល់អង្គភាពមាន សមត្ថកិច្ច និងអាជ្ញាធរថ្នាក់ក្រោមជាតិ

ក្រសួងបរិស្ថាន ស្នើដល់អង្គភាពមាន សមត្ថកិច្ច និងអាជ្ញាធរថ្នាក់ក្រោមជាតិ   ចូលរួមសហការជាមួយមន្ទីរបរិស្ថាន ដើម្បីចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពកាប់ផ្តួលដើមសំរ៉ងដោយល្មើសច្បាប់គ្រប់រូបភាព៕

ព័ត៌មានជាតិ

សមត្ថកិច្ចក្រុងតាខ្មៅ ចុះបង្ក្រាបយុវជនជិះម៉ូតូ១ក្រុម បង្ករភាពវឹកវរលើដងផ្លូវ និង បង្ហោះម៉ូតូ ភ្លាមៗ លោកអធិការ

សមត្ថកិច្ចក្រុងតាខ្មៅ ចុះបង្ក្រាបយុវជនជិះម៉ូតូ១ក្រុម បង្ករភាពវឹកវរលើដងផ្លូវ និង បង្ហោះម៉ូតូ ភ្លាមៗ លោកអធិការ ចាត់កម្លាំងជំនាញសហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០សង្កាត់ ល្បាតរហូតឃាត់បាន យុវជនចំនួន៦នាក់ រួមនឹងម៉ូតូ២គ្រឿង។ ចំពោះនីតិវិធីបន្ទាប់ គឺ រងចាំចំណាត់ការរបស់ថ្នាក់ដឹកនាំ៕

ព័ត៌មានជាតិ

ដំណឹងបឋម! មានករណីអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ អស់ចំនួន០១ខ្នង

ដំណឹងបឋម! មានករណីអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ អស់ចំនួន០១ខ្នង   ទាំងព្រឹកព្រលឹម ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ស្ថិនៅក្នុងសង្កាត់​ប៉ាលហាល​ ក្រុងព្រះវិហារ ខេត្តព្រះវិហារ៕