តំណាងចែកចាយគួរពិនិត្យឲ្យម៉ត់ចត់ ព្រោះចំណុចខ្លះនៃកិច្ចសន្យាអាចធ្វើឲ្យម្ចាស់ផលិតផលកើបលុយដោយស្រួល (ភ្នំពេញ)៖ មុនពេលអ្នក ជាតំណាងចែកចាតសម្រេចចិត្តទិញ (កាត់ស្តុក) នូវផលិតពីក្រុមហ៊ុនបោះដុំណាមួយយកទៅលក់បន្តគួរណាស់តែពិនិត្យ ឬពិភាក្សាឲ្យបានល្អិតល្អន់ចំពោះចំណុចនិមួយៗនៃកិច្ចសន្យាទិញ-លក់ ព្រោះវាអាចមានវិការៈ គឺការភាន់ច្រឡំ។ ជាក់ស្ដែងមានក្រុមហ៊ុនចែកចាយផលិតផលគ្រឿងសំអាងមួយកំពុងតែមានប្រជាប្រិយភាពខ្លាំង ប៉ុន្តែបើមើលទៅក្នុងលក្ខខណ្ឌក្នុងកិច្ចសន្យាជាមួយតំណាងចែកចាយវិញនោះ គឺមានប្រៀបខ្លាំងលើភាគីអ្នកកាត់ស្តុក យកទៅលក់បន្ត។ ក្រុមហ៊ុនគ្រួសារកក់ក្ដៅ ដែលធ្លាប់មានរឿងអាស្រូវខាងរកស៊ីខុសច្បាប់ និងមានលោក ឧកញ៉ា អ៊ុច សម្បត្តិ និងជំទាវ ហ៊ឹម សុ័ក្រ្ត ជាថៅកែនោះ ក៏កំពុងតែបង្កើតកិច្ចសន្យាប្រកបដោយវិការៈចំពោះតំណាងចែកចាយរបស់ខ្លួនផងដែរ។ បើយោងតាម កិច្ចសន្យារវាងក្រុមហ៊ុនគ្រួសារកក់ក្ដៅ ជាមួយតំណាងចែកចាយ នូវចំណុចមួយចំនួន ត្រូវអ្នកច្បាប់រកឃើញថា បាននឹងកំពុងធ្វើផ្ទុយស្រឡះពីគោលការណ៍កិច្ចសន្យាដែលមានចែងក្នុងក្រមរដ្ឋប្បវេណី ហាក់បង្ហាញពីឆន្ទៈមិនសុចរិត និងកេងចំណេញហួសហេតុលើតំណាងចែកចាយបន្តរបស់ខ្លួនដែលនាំឲ្យមានការភាន់ច្រឡំព្រោះពុំបានកំណត់ឲ្យបានច្បាស់លាសឡើយអំពីចំណុចសំខាន់ៗនោះទេ។ ជាក់ស្ដែងត្រង់ប្រការ៥, ប្រការ ៦ និងប្រការ៧ នៃកិច្ចសន្យា បានបង្ហាញពីឆន្ទៈមិនសុចរិត និងកេងចំណេញហួសហេតុមកលើតំណាងចែកចាយ ខាងក្រោមនេះជាប្រការដោយចែងថា៖ -ប្រការ៥៖ កិច្ចសន្យានេះមានសុពលភាពរយៈពេល ២ឆ្នាំ ចាប់ពីថ្ងៃផ្ដិតមេដៃនេះតទៅ ប៉ុន្តែភាគី (ក) [ក្រុមហ៊ុនគ្រួសារកក់ក្ដៅ] សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរកិច្ចសន្យានេះដោយជូនដំណឹងមុន ២សប្ដាហ៍។ ចំណុចនេះ មានន័យថា ភាគីក្រុមហ៊ុន ចង់កែប្រែអ្វីក៏បានស្រេចតែនឹងចិត្ត ដោយគ្រាន់តែជូនដំណឹងទៅភាគី […]
លិខិតឆ្លើយតប! សមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ(ស.ស.ស) នឹងបញ្ជូនមេធាវី០១រូបដើម្បីការពារសិទ្ធិឲ្យឈ្មោះ លី វ៉ាន់ តួនាទីអ្នកយកព័ត៌មាននៃគេហទំព័ររស្មីម្ជុលពេជ្ររិទ្ធិជ័យ ស្របតាមនីតិវិធីច្បាប់ តបតាមការស្នើសុំរបស់លោកចាងហ្វាងគេហទំព័ររស្មីម្ជុលពេជ្ររិទ្ធិជ័យ ក្រោយរងបទចោទប្រកាន់ជំរិតទារប្រាក់៤,០០០$(បួនពាន់ដុល្លារ)ស្ថិតនៅខេត្តស្ទឹងត្រែង។
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដឹកនាំកិច្ចប្រជុំដកពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជន រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន សហគ្រាស គ្រឹះដ្ឋានជ្រើសរើសភ្នាក់ងារសន្តិសុខឯកជន និងណែនាំវិធានការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន វៀតណាម៕