ម៉ោង១១យប់ថ្ងៃ៣១តុលា២០២៤ចៅ ណន សុខហេងបានវិលត្រឡប់ទៅ ដល់ភូមិកំណើតជួបជុំប្រពន្ធកូននិង ក្រុមគ្រួសារវិញក្រោមការរៀបចំរបស់ លោកជួន ណារិនអគ្គស្នងការរង នគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ។ សូមអរគុណគ្រប់តួអង្គពាក់ពន្ធដែលបានចូលរួមដោះស្រាយរឿងនេះពិសេសអរគុណចំពោះបងប្អូនដែល លេងបណ្តាញសង្គមជួយផ្តល់ដំណឹង ដល់ខ្ញុំដែលធ្វើឲ្យរឿងនេះដោះស្រាយបានតិចជាង២០ម៉ោង។ ជូនពរ ចៅណន សុខហេងនិងក្រុម គ្រួសារជួបតែសេចក្តីសុខសេចក្តីចម្រើន៕
Author: vcn
នាយករដ្ឋមន្រ្តីអំពាវនាវដល់ភាគីពាក់ព័ន្ធ បន្តជួយឧបត្ថម្ភគាំទ្រ ដល់វិស័យអប់រំ ដើម្បីបុព្វហេតុនៃការអភិវឌ្ឍកុមារនិងយុវជនកម្ពុជា
នាយករដ្ឋមន្រ្តីអំពាវនាវដល់ភាគីពាក់ព័ន្ធ បន្តជួយឧបត្ថម្ភគាំទ្រ ដល់វិស័យអប់រំ ដើម្បីបុព្វហេតុនៃការអភិវឌ្ឍកុមារនិងយុវជនកម្ពុជា ភ្នំពេញ ៖ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ គឺជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ ក៏ដូចជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់កុមារដែលទើបដល់អាយុចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមតេយ្យសិក្សានិងកុមារអាយុ៦ឆ្នាំនៅតាមសាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មីរបស់សិស្សានុសិស្សដែលបានឡើងពីកម្រិតថ្នាក់មួយទៅកម្រិតថ្នាក់មួយទៀតនៅក្នុងឆ្នាំសិក្សា២០២៤-២០២៥។ នៅក្នុងឱកាសនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវមនោសញ្ចេតនារីករាយ និងចូលរួមអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ៕
នារីជនជាតិចិនម្នាក់ យកកាំបិតភ្ជង់ ក អ្នករត់តាក់ស៊ី ក្រោយពីល្លោះជាមួយសង្សារ
នារីជនជាតិចិនម្នាក់ យកកាំបិតភ្ជង់ ក អ្នករត់តាក់ស៊ី ក្រោយពីល្លោះជាមួយសង្សារ ភ្នំពេញ ៖ នារីជនជាតិចិនម្នាក់ ជិះតាក់ស៊ីសុខៗ ក៏ដកកូនកាំបិតបិត ភ្ចង់កអ្នកបើកតាក់ស៊ី ក្រោយឈ្លោះគ្នាជាមួយសង្សាររបស់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ព្រឹកថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៤ ។ ទីតាំងកើតហេតុស្ថិតនៅបណ្តោយមហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ៕
នារីស្រស់ស្អាតម្នាក់បើករថយន្ត ព្រុស មកឈប់លើស្ពានជ្រោយចង្វារ ហើយលោតទឹកសម្លាប់ខ្លួន
នារីស្រស់ស្អាតម្នាក់បើករថយន្ត ព្រុស មកឈប់លើស្ពានជ្រោយចង្វារ ហើយលោតទឹកសម្លាប់ខ្លួន ភ្នំពេញ៖ មិនដឹងមានវិបត្តិអ្វីនារីរូបស្រស់ម្នាក់បានបើករថយន្តម៉ាក តូយ៉ូតាព្រុសមួយគ្រឿងឡើងលើស្ពានជ្រោយចង្វារួចឈុបរថយន្តបើកទ្វារលោតចូលទៅក្នុងទន្លេបានសម្រេច។ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ភ្លឺត្រូវនិងថ្ងៃទី ២១ខែតុលាឆ្នាំ ២០២៤ចំណុចលើស្ពានជ្រោយចង្វា ស្ថិតក្នុងរសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ៕
ខឹងអតីតប្រពន្ធ បិទទូរស័ព្ទ មិននិយាយជាមួយ បុរសម្នាក់បានជិះម៉ូតូទៅវាយ ចាក់ បណ្តាលអោយរងរបួសធ្ងន់
ខឹងអតីតប្រពន្ធ បិទទូរស័ព្ទ មិននិយាយជាមួយ បុរសម្នាក់បានជិះម៉ូតូទៅវាយ ចាក់ បណ្តាលអោយរងរបួសធ្ងន់ ខេត្តកំពង់ធំ ៖ ដោយសារតែខឹង អតីតប្រពន្ធ បិទទូរស័ព្ទ មិននិយាយជាមួយ និងគួបផ្សំ ភ្លើងប្រច័ណ្ឌផង ធ្វើអោយបុរស ដែលជាអតីត ប្តី ជិះម៉ូតូ ចូលទៅ វាយ និងជនរងគ្រោះ បណ្តាលអោយរងរបួសធ្ងន់ កាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ មានករណីប៉ុនប៉ុងឃាដកម្មមួយកើតឡើងនៅភូមិកោះ ឃុំទ្រា ស្រុកស្ទោង៕
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយព្រះពរ ក្នុងឱកាសព្រះរាជពិធីគម្រប់ ២០ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងថ្វាយធនបត្រអនុស្សាវរីយ៍ប្រភេទ ២០០ ០០០ រៀលថ្មី នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅព្រះបរមរាជវាំង។
ខេត្តចំនួន៦ហើយ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព
ខេត្តចំនួន៦ហើយ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ពី អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្បូងឃ្មុំ ៖ ឯកឧត្ដម ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានបញ្ជាក់ថា យន្តការនេះ គឺបានបំពេញបន្ថែមលើយន្តការដែលមានស្រាប់ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងនិរន្តភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងបង្ខិតសេវានេះឱ្យកាន់តែជិតប្រជាពលរដ្ឋនៅមូលដ្ឋាន, ធ្វើការសម្រុះសម្រួលដោះស្រាយវិវាទដែលអាចធានាបាននូវបរិយាកាសសន្តិភាពនិយម និងភាពសុខដុមរមនាក្នុងសង្គមជាតិ និងរួមចំណែកក្នុងការ កាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមតុលាការផងដែរ។ អាជ្ញាធរក៏បានធ្វើសិក្ខាសាលាផ្សព្វផ្សាយបានចំនួន៥ខេត្តមកហើយៗនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ក៏បានធ្វើឡើងនៅខេត្តត្បូងឃ្មុំគឺជាខេត្តទី៦។ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តត្បូងឃ្មុំ និងមន្ត្រីក្រោមឱវាទនឹងជួយផ្សព្វផ្សាយបន្តឱ្យបានកាន់តែទូលំទូលាយ សំដៅធ្វើយ៉ាងណាឱ្យសាធារណៈជនទទួលព័ត៌មានច្បាស់លាស់៕