រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារ បណ្តោះអាសន្នចំពោះមន្រ្តីនគរបាល២រូប មានលោកវរៈសេនីយ៍ទោ ផាង ប៉ែត អធិការ និង លោកវរៈសេនីយ៍ត្រី អ៊ុត សឿងអធិការរង ស្រុកកូនមុំ ខេត្តរតនគិរី ដើម្បីបើកផ្លូវអោយ តុលាការបន្តនិតិវិធីតាមផ្លូវច្បាប់៕
ព័ត៌មានសន្តិសុខសង្គម
នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះ លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា
នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះ លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ តំណាង ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បាននាំយកថវិកាចំនួន ៥៦.០០០ ដុល្លាអាមេរិក ដែលទទួលបានពីសប្បុរសជននានា ដែលជាផ្នែកមួយនៃគម្រោងអង្គរ (Angkor Project) ប្រគល់ជូនសមាគមគ្រូពេទ្យស្ម័ក្រចិត្តយុវជនសម្ដេចតេជោ (TYDA)។
រថយន្តMG បុករថយន្តព្រូស វិលមួយជុំ ហើយជ្រុលទៅបុកទ្រូងផ្លូវខួចខាតអស់ចំនួន២កង់
រថយន្តMG បុករថយន្តព្រូស វិលមួយជុំ ហើយជ្រុលទៅបុកទ្រូងផ្លូវខួចខាតអស់ចំនួន២កង់ ភ្នំពេញ ៖ រថយន្តពីរគ្រឿងបានបុកគ្នានៅផ្លូវបំបែកជាបួនបណ្ដាលអោយរថយន្តមួយគ្រឿងទៀត ជ្រុលទៅបុកទ្រូងផ្លូវខួចខាត អស់២កង់។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ថ្ងៃទី០៥ខែឧសភាឆ្នាំ២០២៥នៅចំណុចស្តុបសម្ដេចប៉ែននុត សង្កាត់បឹងកក់១ ខណ្ឌទួលគោក៕
ជនរងគ្រោះម្នាក់ ត្រូវក្រុមឆបោក ជនជាតិស្បែកខ្មៅ ប្រើល្បិចចាញ់បោកអស់៧លានដុល្លារ
ជនរងគ្រោះម្នាក់ ត្រូវក្រុមឆបោក ជនជាតិស្បែកខ្មៅ ប្រើល្បិចចាញ់បោកអស់៧លានដុល្លារ MC ៖ ជនរងគ្រោះម្នាក់ ត្រូវបានជនជាតិស្បែកខ្មៅ ៥នាក់ លួងលោមថាពួកគេមាន មានប្រាក់ប្រឡាក់ទឹកខ្មៅ ជាច្រើនលានដុល្លារ តែពុំអាចចាយបាន។ នេះបើតាមការបញ្ជាក់ របស់លោក រ័ត្ន ស៊្រាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ លោកបន្តថា ៖ ដំបូងឡើយ ជនរងគ្រោះ បានយកប្រាក់ដុល្លារពិតប្រាកដ ចំនួន ២ពាន់ដុល្លារ ឲ្យក្រុមឆបោក ដាក់ចូលម៉ាស៊ីន ក្រឡុកជាមួយម៉្សៅ និងដាក់ប្រាក់ប្រឡាក់ទឹកខ្មៅចូល ៨ពាន់ដុល្លារ មួយសន្ទុះក្រោយមកឃើញថា ប្រាក់ចេញមកវិញ ចំនួន ១ម៉ឺនដុល្លារ សុទ្ធតែជាប្រាក់ដុល្លារពិតប្រាកដ អាចចាយបាន និងបានប្រគល់ប្រាក់ដែលទើបលាងរួច ឲ្យទៅជនរងគ្រោះទាំងអស់។ ដោយមានការទុកចិត្ត ជនរងគ្រោះ បានប្រគល់ប្រាក់ជាបន្តបន្ទាប់ ឲ្យទៅជនឆបោកទាំងនោះ រហូតដល់ចំនួន ៧លានដុល្លារ ដើម្បីលាងប្រាក់ប្រឡាក់ទឹកខ្មៅ ចំនួន ២៨លានដុល្លារ ហើយក្រុមឆបោក បានបែងចែកឲ្យជនរងគ្រោះ ចំនួន ២៥លានដុល្លារ។ ក្រុមឆបោកបានប្រាប់ថាប្រាក់ទាំងនេះ មិនទាន់ឲ្យហែកភ្លាមៗទេ ត្រូវទុកច្រើនខែសិន […]
គណៈកម្មការរដ្ឋសភាប្រជុំពិភាក្សាអំពីការត្រៀមរៀបចំសិក្ខាសាលា ផ្សព្វផ្សាយស្តីពី ការត្រួតពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន
គណៈកម្មការរដ្ឋសភាប្រជុំពិភាក្សាអំពីការត្រៀមរៀបចំសិក្ខាសាលា ផ្សព្វផ្សាយស្តីពី ការត្រួតពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ឯកឧត្តម ច័ន្ទ សុផល អនុប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា ( គណៈកម្មការទី៤ ) និងលោកជំទាវ អ៊ុន សុគន្ធា លេខាធិការគណៈកម្មការ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារពាក់ព័ន្ធ នៅវិមានរដ្ឋសភា ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំសិក្ខាសាលា ផ្សព្វផ្សាយស្តីពី ការត្រួតពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ដែលនឹងត្រូវរៀបចំធ្វើឡើងនៅវិមានរដ្ឋសភា នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ខាងមុខ។ លោកជំទាវ អ៊ុន សុគន្ធា លេខាធិការគណៈកម្មការទី៤នៃរដ្ឋសភាបានមានប្រសាសន៍ឱ្យដឹងថា តាមគម្រោង សិក្ខាសាលានេះ មានសិក្ខាកាមចូលរួមចំនួនប្រមាណជាង២៥០នាក់ ដែលមានកិច្ចសហការពីក្រសួងមុខងារសាធារណៈ។ លោកជំទាវបានមានប្រសាសន៍លើកឡើងនូវសំណូមពរមួយចំនួន ស្នើឱ្យអគ្គលេខាធិការដ្ឋានរដ្ឋសភាជួយដោះស្រាយ និងសុំឱ្យអង្គភាពពាក់ព័ន្ធរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភារួមសហការគ្នាបំពេញការងារដោយភាពស្វាហាប់និងទទួលខុសត្រូវដើម្បីឱ្យដំណើរការសិក្ខាសាលានាពេលខាងមុខប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។
វេទិកាពិភាក្សាសារព័ត៌មានស្តីពី «បច្ចុប្បន្នភាពនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា»
ក្លិបអ្នកកាសែតកម្ពុជាប្រធាន លោក ពុយ គា អគ្គលេខាធិការ លោកស្រី ថុង សុវណ្ណរង្សី គណៈកម្មាធិការនាយក លោក ខៀវ កូឡា កម្មវត្ថុ ៖ ចូលរួមវេទិកាពិភាក្សាសារព័ត៌មានស្តីពី «បច្ចុប្បន្នភាពនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា» ដែលនឹងប្រព្រឹត្តទៅ៖ ពេលវេលា ៖ ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ចាប់ផ្តើមពីម៉ោង៨,០០ នាទី ដល់ម៉ោង១១,៣០ថ្ងៃ ទីកន្លែង ៖ សណ្ឋាគារ កាំបូឌីយាណា ភ្នំពេញ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សូមជម្រាបជូនថា វិស័យធានារ៉ាប់រងនៅកម្ពុជាបាននិងកំពុង មានការវិវឌ្ឍន៍គួរឲ្យកត់សម្គាល់ក្នុងពេលដែលសាធារណជនកាន់តែច្រើនក៏បានបង្ហាញការចាប់ អារម្មណ៍និងចង់ស្វែងយល់អំពីអត្ថប្រយោជន៍ទាក់ទងការធានារ៉ាប់រងផងដែរ។ ផ្តើមពីនោះ ក.អ.ក នឹងរៀបចំវេទិកាដូចប្រធានបទខាងលើ ដើម្បីចែករំលែកអំពីបច្ចុប្បន្នភាព នៃទីផ្សារធានារ៉ាប់រង រួមទាំងព័ត៌មានថ្មីៗចុងក្រោយអំពីការវិវឌ្ឍនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជានាឆ្នាំកន្លង ទៅដើម្បីជាជំនួយស្មារតីដល់ការសរសេរអត្ថបទ និងការផ្សព្វផ្សាយប្រកបដោយភាពច្បាស់លាស់។ វេទិកានេះក៏មានការរៀបចំនូវអាហារសម្រន់ និងអាហារថ្ងៃត្រង់សម្រាប់អ្នកសារព័ត៌មានដែល បានចូលរួមផងដែរ។ ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ផ្ទះលេខ ១២ ផ្លូវលេខ៥ (បុរីប៉េងហួត […]
ណាត់គ្នា តាមឆាត ពេលមកដល់ បែរជាភេទទី៣ ធ្វើអោយបុរសជនជាតិបរទេសម្នាក់ខឹង ផ្ទុះហិង្សាផ្អើលទាំងព្រឹក
ណាត់គ្នា តាមឆាត ពេលមកដល់ បែរជាភេទទី៣ ធ្វើអោយបុរសជនជាតិបរទេសម្នាក់ខឹង ផ្ទុះហិង្សាផ្អើលទាំងព្រឹក ភ្នំពេញ ៖ បុរសជនជាតិបរទេសម្នាក់ បានឆាតទៅរកនារីម្នាក់ ពេលមកដល់ នារីរូបនេះ បែរជាភេទទី៣ទៅវិញ ផ្ទុះជាហិង្សា បង្កអោយមានការភ្ញាក់ផ្អើល នៅម៉ោង៥និង៤០នាទីព្រឹកថ្ងៃទី២១ ខែ មេសា ឆ្នាំ ២០២៥នៅចំណុចមុខផ្សារចិន តាមផ្លូវ៧៨ ស្ថិតភូមិ១៤ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕
ចូលរួមពិធីជូនដំណើរឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូជាន់ខ្ពស់
ព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចូលរួមពិធីជូនដំណើរឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញធ្វើមាតុភូមិនិវត្តន៍ទៅកាន់សាធារណរដ្ឋប្រជាមានិតចិនវិញ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ២ថ្ងៃ ពីថ្ងៃទី១៧ ដល់ ១៨ ខែមេសា ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា។ #សសុខា #SarSokha #កម្ពុជា #Cambodia
២ សប្ដាហ៍ សមត្ថកិច្ចបង្ក្រាប និងបញ្ជូនទៅពន្ធនាគារ ជិត១០០នាក់
២ សប្ដាហ៍ សមត្ថកិច្ចបង្ក្រាប និងបញ្ជូនទៅពន្ធនាគារ ជិត១០០នាក់ ភ្នំពេញ៖ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងថា ២ សប្ដាហ៍ ពោលគិតចាប់ពីថ្ងៃទី២៤ ខែមីនា រហូតដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាលគ្រប់មូលដ្ឋានបានបង្ក្រាបក្មេងទំនើងជិត ២០ករណី ដោយឃាត់ខ្លួនយុវជនជិត១០០នាក់ បញ្ជូនទៅតុលាការ និងទទួលបញ្ជូនតទៅតាមបណ្ដាពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ៕
មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ ១នាក់ រឹបអូសបានថ្នាំជិត ៤គីឡូក្រាម នៅភូមិសាស្ត្ររាជធានីភ្នំពេញ
មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ ១នាក់ រឹបអូសបានថ្នាំជិត ៤គីឡូក្រាម នៅភូមិសាស្ត្ររាជធានីភ្នំពេញ រាជធានីភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំកម្លាំងប្រតិបត្តិការ ស៊ើបអង្កេតបង្ក្រាបបទល្មើសគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលដឹកនាំការងាររដ្ឋបាល និងបច្ចេកទេស មន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលថ្ងៃទី២១ និង២២ ខែមីនា ឆ្នាំ២០២៥ កម្លាំងការិយាល័យ (ក១) ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក ហុង វណ្ណរិទ្ធ នាយករងមន្ទីរ បានសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីរក្សាទុក និងជួញដូរគ្រឿងញៀន នៅគោលដៅចំនួ៤ទីតាំង ក្នុងរាជធានីភ្នំពេញ ជាលទ្ធផលកម្លាំងជំនាញចាប់ខ្លួនជនសង្ស័យចំនួន១នាក់ […]