រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារ បណ្តោះអាសន្នចំពោះមន្រ្តីនគរបាល២រូប មានលោកវរៈសេនីយ៍ទោ ផាង ប៉ែត អធិការ និង លោកវរៈសេនីយ៍ត្រី អ៊ុត សឿងអធិការរង ស្រុកកូនមុំ ខេត្តរតនគិរី ដើម្បីបើកផ្លូវអោយ តុលាការបន្តនិតិវិធីតាមផ្លូវច្បាប់៕
ព័ត៌មានសុខភាព និងសម្រស់
ទោះបីចូលឆ្នាំខ្មែរ សមត្ថកិច្ចមិនដកដៃ ក្នុងការបង្ក្រាបក្មេងទំនើងឡើយ
ទោះបីចូលឆ្នាំខ្មែរ សមត្ថកិច្ចមិនដកដៃ ក្នុងការបង្ក្រាបក្មេងទំនើងឡើយ ភ្នំពេញ: អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងថា កម្លាំងនគរបាល និងសមត្ថកិច្ចគ្រប់មូលដ្ឋានទូទាំងប្រទេស នឹងបន្តសកម្មភាពបង្ក្រាបក្មេងទំនើងយ៉ាងម៉ឺងម៉ាត់តែម្ដង ដោយមិនដកដៃឡើយ ជាពិសេសនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កាន់តែខិតជិតចូលមកដល់ ដើម្បីឱ្យក្រុមដែលប្រព្រឹត្តសកម្មភាពទំនើងទាំងអស់នោះបានស្ថិតនៅក្រោមសំណាញ់ច្បាប់ ពោលគឺបញ្ជូនទៅពន្ធនាគារ និងឋិតក្នុងការឃុំខ្លួន ចៀសវាងពួកគេមានឱកាសប្រព្រឹត្តសកម្មភាពទំនើង អុកឡុករំខានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៕
ចូលក្លឹបផឹកស៊ីស្រវឹង ដកកាំភ្លើងបាញ់ ផ្អើលភ្ញៀវ ភ្ញៀវរត់ជាន់ជើងគ្នា ត្រូវអាវុធហត្ថភ្នំពេញចាប់ខ្លួន២នាក់
ចូលក្លឹបផឹកស៊ីស្រវឹង ដកកាំភ្លើងបាញ់ ផ្អើលភ្ញៀវ ភ្ញៀវរត់ជាន់ជើងគ្នា ត្រូវអាវុធហត្ថភ្នំពេញចាប់ខ្លួន២នាក់ បុរសម្នាក់ ដែលគេស្គាល់ ឈ្មោះ ខុន បញ្ចសិទ្ធិ ជាអ្នកមានជាន់ថ្មី ដោយសារការរកស៊ីខាងដីធ្លី កាលពីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ បាននាំគ្នាចូលក្លឹបកំសាន្ត Central.X ដោយហៅស្រា Hennessy ០២ដប ផឹកស៊ីយ៉ាងហ៊ឺហា សម្ញែងឬកបែបអភិជន ដោយក្នុងនោះបុរសម្នាក់ដែលអ្នកផ្សេងក្នុងក្រុមហែរហមលើកតម្កើងជាមនុស្សសំខាន់ជាងគេ បានដកកាំភ្លើងខ្លីមួយដើមចេញពីចង្កេះ អាមេបញ្ចូលគ្រាប់ កាន់រេចុះឡើង សម្ញែងទៅលើទៅក្រោម ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវដ៏ទៃទៀតដែលនៅសាឡុងក្បែរៗនោះ។ និងបានបាញ់ឡើងលើ០១គ្រាប់ ដើម្បីសម្តែងឬទ្ធិអំណាចរបស់ខ្លួន ធ្វើឲ្យភ្ញៀវផ្អើលឈូរឆររត់ចេញក្រៅ ត្រូវបានក្រុមសន្តិសុខរាយការណ៍ជូនអាវុធហត្ថខណ្ឌចំការមន ចុះអន្តរាគមន៍និងឃាត់ខ្លួនជនសង្ស័យ ដើម្បីយកទៅអនុវត្តតាមនិតិវិធី ព្រមទាំងដកហូតអាវុធខ្លីបាន ០២ដើម ដោយមួយដើម ម៉ាក GLOCK19 ជាអាវុធដែលជនសង្ស័យ កាន់ធ្វើសកម្មភាពបាញ់សម្ញែង និងមួយដើមទៀត ម៉ាក EKOL VOLGA សមត្ថកិច្ចឆែកឃើញក្នុងរថយន្តរបស់ជនសង្ស័យ៕
សមាគមគ្រឿងសម្អាង CCA គ្រោងបើកវគ្គសិក្ខាសាលានៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣ខាងមុខនេះ
សមាគមគ្រឿងសម្អាង CCA គ្រោងបើកវគ្គសិក្ខាសាលានៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣ខាងមុខនេះ រាជធានីភ្នំពេញ៖យោងសេចក្តីជូនដំណឹងលេខ ០១២/២៣ ស.ជ.ណ ចុះថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២៣របស់សមាគមគ្រឿងសម្អាងCCA បានអោយដឹងថា នៅថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២៣ខាងមុខនេះ សមាគមមានវគ្គសិក្ខាសាលាមួយក្រោមប្រធានបទថា៖ ការគ្រប់គ្រងអាជីវកម្ម និង ជំរុញទីផ្សារតាមអនឡាញជំនាន់ថ្មី លើវិស័យគ្រឿងសម្អាងវគ្គសិក្ខាសាលានេះគេសង្កេតឃើញមាន វាគ្មិន ល្បីៗដូចជា លោកសាស្រ្តាចារ្យ ចាន់ សេរី , លោក ឃីម ដានី និង លោក អ៊ឹង ឆាយគ័ងដែលជាប្រធានសមាគម នឹងឡើងមកចែករំលែកចំណេះដឹង និង បទពិសោធន៍ផងដែរ។លិខិតជូនដំណឹងខាងលើនេះបានបន្តទៀតថា វគ្គសិក្ខាសាលានេះ ផ្តោតលើចំណុចសំខាន់ៗរួមមាន ៖ ទី១.ជំនាញលក់ផលិតផល ទី ២.ជំនាញគ្រប់គ្រងអាជីវកម្ម ទី៣.ជំនាញទីផ្សារលក់តាមអនឡាញ និង ទី៤.យល់ដឹងអំពីបញ្ហាផ្លូវច្បាប់នានា […]
តោះ!ស្វែងយល់អំពីទិដ្ឋភាពផ្លូវច្បាប់ដែលក្រសួងពាណិជ្ជកម្មរកឃើញលើផលិតផលអាហារបំប៉នCoosea សម្រស់ធម្មជាតិ
តោះ!ស្វែងយល់អំពីទិដ្ឋភាពផ្លូវច្បាប់ដែលក្រសួងពាណិជ្ជកម្មរកឃើញលើផលិតផលអាហារបំប៉នCoosea សម្រស់ធម្មជាតិ (ភ្នំពេញ )៖ ក្រុមហ៊ុនសម្រស់ធម្មជាតិ ម្ចាស់ក្រុមហ៊ុនឈ្មោះស្រីអូន ដែលនាំចូលផលិតផលអាហារបំប៉នម៉ាក CooSea ដោយ កន្លងមកមានការផ្សព្វផ្សាយថា អាចព្យាបាលជំងឺរាប់សិបមុខ ជាពិសេសបានអួតថាខ្លួនមានច្បាប់ទទួលស្គាល់ត្រឹមត្រូវ។ប៉ុន្តែពេលនេះ បែកធ្លាយលិខិតរបស់ក្រសួងពាណិជ្ជកម្មចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានដាក់សំណើទៅក្រសួងសុខាភិបាល ដើម្បីមានវិធានការទប់ស្កាត់ អំពើមិនសុចរិតទាក់ទងទៅនឹងការផ្សព្វផ្សាយលក់ផលិតផលខាងលើនេះទៅវិញ។ ដោយផ្អែកតាមលិខិតនោះបានបង្ហាញថាក្រុមហ៊ុនសម្រស់ធម្មជាតិបានបំពានទៅនិងមាត្រា១០ និងមាត្រា១២ នៃច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។ មតិមហាជនមានការងឿយឆ្ងល់ថាអំពើនេះច្បាប់ចែង និងផ្តន្ទាទោសយ៉ាងដូចម្ដេច?តោះសូមធ្វើការស្វែងយល់ទាំងអស់គ្នា! យោងតាមមាត្រា១០នៃច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់បានចែងថា បុគ្គលទំាងឡាយណាដែលធ្វើធុរកិច្ចមិនត្រូវពាក់ពន្ធ័នឹងអំពើមិនសុចរិតដែលមានលក្ខណជាការបំភាន់ឬបោកបញ្ឆោតដល់សាធារណៈជន ទាក់ទងនឹងប្រភេទដំណើរការនៃការផលិត ចរិតលក្ខណៈ ភាពសមតាមបំណង បរិមាណ រង្វាស់រង្វាល់ក្រឹត ខ្នាត់ស្ដង់ដារ ឬគុណភាពនៃទំនិញឡើយ។ ចំណែកឯមាត្រា១២នៃច្បាប់ដដែលចែង អំពីអំពើនៃការអះអាងដោយបំភាន់ បុគ្គទាំងឡាយណាដែលបានធ្វើធុរកិច្ចមិនត្រូវផ្គត់ផ្គង់ ជម្រុញការផ្គត់ផ្គង់ឬជម្រុញការប្រើប្រាស់ទំនិញ ឬសេវា ដោយការអះអាងដោយបំភាន់ណាមួយដូចខាងក្រោម៖ -ទំនិញមានលក្ខណៈពិសេសដោយឡែកចំពោះប្រភេទ បទដ្ឋាន គុណភាព ចំណាត់ថ្នាក់ បរិមាណ សមាសធាតុ រចនាបថ មូដែល ឬទំនិញ នោះមានប្រវត្តិពិសេស ឬទំនិញនោះមានការប្រើប្រាស់ពិសេសកន្លងមកហើយ -សេវានោះមានលក្ខណពិសេសដោយឡែងចំពោះប្រភេទ បទដ្ឋាន គុណភាព ទំហំ ឬសេវានោះត្រូវបានផ្គត់ផ្គង់ដោយបុគ្គលពិសេសណាមួយ […]