ព័ត៌មានបច្ចេកវិទ្យា

នៃវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន»

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ ជាថ្ងៃទី២ នៃវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន»ទៅដល់អ្នកសារព័ត៌មានចូលរួមជាង៤០នាក់ មកពីស្ថាប័នផ្សេងៗគ្នា រៀបចំធ្វើឡើងនៅវិទ្យាស្ថានអភិបាលកិច្ចឌីជីថល ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ប្រធានបទទី១ នៅព្រឹកនេះ ស្តីពី «កម្មវិធីផលិតភាពរបស់ទូរសព្ទដៃ» ដែលសិក្ខាកាមនឹងទទួលបាន៖–ស្វែងយល់អំពីមាតិកាហ្វេសប៊ុកស្វែងយល់អំពីកម្មវិធីថត និងកាត់តវិឌីអូតាមទូរសព្ទដៃចេះប្រើប្រាស់កម្មវិធីផលិតភាពលើទូរសព្ទដៃ ដែលជួយសម្រួលការងារប្រចាំថ្ងៃ -ចេះថត និងកាត់តវិឌីអូតាមទូរសព្ទដៃ។ធ្វើបទបង្ហាញដោយ ៖ លោក ជី សុផាត អ្នករៀបចំព្រឹត្តិការបារខែមកម្ពុជា និងជាអ្នកនិពន្ធមាតិកាឌីជីថល។ប្រធានបទទី២ នៅពេលរសៀលស្តីពី «ការថតរូប ថតវីឌីអូ និងកាត់តវីឌីអូ ដោយប្រើប្រាស់កម្មវិធីផលិតភាព លើទូរសព្ទដៃ»ធ្វើបទបង្ហាញដោយ ៖ កញ្ញា អាត សុធាវី គ្រូឧទ្ទេស ផ្នែកវីឌីអូ និងទីផ្សារឌីជីថល និងជាស្ថាបនិករបស់ Think Plastic។វគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃនេះ ធ្វើឡើងដោយ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំដោយ វិទ្យាស្ថានអភិបាលកិច្ចឌីជីថល (Institute of Digital Governance) […]