ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងហើយ ចំណែកជនបង្ក២នាក់ នៅបន្តគេចខ្លួន
ភ្នំពេញ ៖ ក្រោយកើតមានករណីហិង្សាទៅវិញទៅមកនៅកំពង់ចម្លងអរិយក្សត្រត្រើយភ្នំពេញ ដែលបណ្តាលឲ្យបុរសម្នាក់បើកម៉ូតូរ៉ឺម៉កកង់បីរងរបួសស្រាលនោះហើយ លុះនៅរសៀលថ្ងៃទី០៦ខែឧសភាឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានចុះស្រាវជ្រាវនិងបានទំនាក់ទំនងជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខហើយសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកជនបង្ក០២នាក់ ដែលជិះម៉ូតូ០១គ្រឿង ដើម្បីនាំយកមកចាត់ការតាមផ្លូវច្បាប់។ សូមបញ្ជាក់ថា ៖ លើច្រាំងទន្លេខាងកើតបណ្តាលឲ្យមានមនុស្សធ្លាក់ទឹកទន្លេរងរបួសស្រាល (ផ្តើមចេញពីជម្លោះពាក្យសម្តីគ្នានៅកំពង់ចម្លងអរិយក្សត្រត្រោយខាងកើត រវាងភាគីម៉ូតូមានគ្នា២នាក់ និងភាគីរ៉ឺម៉កកង់បីម្នាក់ឯង) កាលពីវេលាម៉ោង២២និង៥០ម៊នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥៕