ក្លិបអ្នកកាសែតកម្ពុជាប្រធាន លោក ពុយ គា
អគ្គលេខាធិការ លោកស្រី ថុង សុវណ្ណរង្សី
គណៈកម្មាធិការនាយក លោក ខៀវ កូឡា
កម្មវត្ថុ ៖ ចូលរួមវេទិកាពិភាក្សាសារព័ត៌មានស្តីពី «បច្ចុប្បន្នភាពនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា» ដែលនឹងប្រព្រឹត្តទៅ៖
ពេលវេលា ៖ ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ចាប់ផ្តើមពីម៉ោង៨,០០ នាទី ដល់ម៉ោង១១,៣០ថ្ងៃ
ទីកន្លែង ៖ សណ្ឋាគារ កាំបូឌីយាណា ភ្នំពេញ
ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សូមជម្រាបជូនថា វិស័យធានារ៉ាប់រងនៅកម្ពុជាបាននិងកំពុង មានការវិវឌ្ឍន៍គួរឲ្យកត់សម្គាល់ក្នុងពេលដែលសាធារណជនកាន់តែច្រើនក៏បានបង្ហាញការចាប់
អារម្មណ៍និងចង់ស្វែងយល់អំពីអត្ថប្រយោជន៍ទាក់ទងការធានារ៉ាប់រងផងដែរ។
ផ្តើមពីនោះ ក.អ.ក នឹងរៀបចំវេទិកាដូចប្រធានបទខាងលើ ដើម្បីចែករំលែកអំពីបច្ចុប្បន្នភាព នៃទីផ្សារធានារ៉ាប់រង រួមទាំងព័ត៌មានថ្មីៗចុងក្រោយអំពីការវិវឌ្ឍនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជានាឆ្នាំកន្លង
ទៅដើម្បីជាជំនួយស្មារតីដល់ការសរសេរអត្ថបទ និងការផ្សព្វផ្សាយប្រកបដោយភាពច្បាស់លាស់។
វេទិកានេះក៏មានការរៀបចំនូវអាហារសម្រន់ និងអាហារថ្ងៃត្រង់សម្រាប់អ្នកសារព័ត៌មានដែល បានចូលរួមផងដែរ។
ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥
ផ្ទះលេខ ១២ ផ្លូវលេខ៥ (បុរីប៉េងហួត មុខផ្សារប៉េសេ ផ្លូវ៣៧១) សង្កាត់ចាក់អង្រែលើ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា