ខេត្តចំនួន៦ហើយ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ពី
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
ត្បូងឃ្មុំ ៖ ឯកឧត្ដម ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានបញ្ជាក់ថា យន្តការនេះ គឺបានបំពេញបន្ថែមលើយន្តការដែលមានស្រាប់ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងនិរន្តភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងបង្ខិតសេវានេះឱ្យកាន់តែជិតប្រជាពលរដ្ឋនៅមូលដ្ឋាន, ធ្វើការសម្រុះសម្រួលដោះស្រាយវិវាទដែលអាចធានាបាននូវបរិយាកាសសន្តិភាពនិយម និងភាពសុខដុមរមនាក្នុងសង្គមជាតិ និងរួមចំណែកក្នុងការ កាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមតុលាការផងដែរ។ អាជ្ញាធរក៏បានធ្វើសិក្ខាសាលាផ្សព្វផ្សាយបានចំនួន៥ខេត្តមកហើយៗនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ក៏បានធ្វើឡើងនៅខេត្តត្បូងឃ្មុំគឺជាខេត្តទី៦។ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តត្បូងឃ្មុំ និងមន្ត្រីក្រោមឱវាទនឹងជួយផ្សព្វផ្សាយបន្តឱ្យបានកាន់តែទូលំទូលាយ សំដៅធ្វើយ៉ាងណាឱ្យសាធារណៈជនទទួលព័ត៌មានច្បាស់លាស់៕