អនុមោទនា ពិធីបុណ្យចូលព្រះវស្សា
ថ្ងៃអាទិត្យ ១ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។
ខេត្តកំពង់ចាម÷ កាលពីវេលាម៉ោង 11 និង 30 នាទីថ្ងៃទី 31 ខែមីនាឆ្នាំ 2021 មានករណីហិង្សាវ៉ៃកញ្ចក់រថយន្តអ្នកសារព័ត៌មានបណ្ដាលឲ្យបែកកញ្ចក់ខ្ទេចអស់នៅចំណុចច្រកចូលសៃវៀនបញ្ជល់មាន់មួយកន្លែងដែលស្ថិតនៅភូមិឈេីទាលឃុំតាសែន ស្រុកជើងព្រៃ ខេត្តកំពង់ចាម ខាងក្រោយរោងចក្រវ៉ាឡុង តាមប្រភពអ្នកសារព័ត៌មានរងគ្រោះបានបញ្ជាក់ប្រាប់មកអង្គភាពយើងខ្ញុំថានៅមុនពេលកើតហេតុលោកបានទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋថានៅទីតាំងខាងលើនេះមានលេងល្បែងបញ្ជល់មាន់យ៉ាងគគ្រឹកគគ្រេងដោយមិនខ្លាចការរីករាលដាលជំងឺខូវីដ19 នោះទេ។ នៅពេលដែលទទួលប្រភពព័ត៌មានដូច្នេះលោកបានបើករថយន្តម៉ាកលុច្សស៊ីសពណ៌ស្លែមួយគ្រឿងមានគ្នា៣នាក់ដែលពាក់ស្លាកលេខ ភ្នំពេញ 2S 9688 ចូលទៅទីតាំងកំពុងតែជល់មាន់នោះក៏ស្រាប់តែមានមនុស្សពីរបីនាក់បានយកម៉ូតូមកដាក់ខាងមុខរថយន្តរបស់លោកហើយបានបើកទ្វាររថយន្តរបស់លោកសួរនាំនិងបានបិទទ្វាររថយន្តរបស់លោករួចហើយក៏បានជេរបញ្ចោរមកលើអ្នកសារព័ត៌មានយ៉ាងចាស់ដៃមិនតែប៉ុណ្ណោះថែមទាំងយកដំបងវ៉ៃទៅលើរថយន្តរបស់លោកបណ្ដាលឱ្យបែកកញ្ចក់ចំហៀងខាងក្រោយសងខាងខ្ទេចអស់តែម្ដង ឃើញសកម្មភាពយ៉ាងព្រៃផ្សៃដូច្នេះរូបលោកក៏បានបេីករថយន្តសំដៅទៅកងរាជអាវុធហត្ថស្រុកជើងព្រៃដើម្បីឲ្យអាវុធហត្ថឲ្យជួយអន្តរាគមន៍ ពេលទៅដល់កងរាជអាវុធហត្ថស្រុកជើងព្រៃហាក់ធ្វើព្រងើយមិនយកចិត្តទុកដាក់ជួយអន្តរាគមន៍នោះទេ។ រូបលោកបានបន្ថែមទៀតថាពេលឃើញអាវុធហត្ថមិនជួយអន្តរាគមន៍ដល់រូបគាត់ៗក៏បានទៅកាន់អធិការស្រុកជើងព្រៃដើម្បីសុំកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចក៏ប៉ុន្តែដល់អធិការស្រុកជើងព្រៃមន្ត្រីនគរបាលនោះបង្វែរសាច់រឿងជាករណីគ្រោះថ្នាក់ចរាចរណ៍ទៅវិញ ឃើញសកម្មភាពទាំងកងរាជអាវុធហត្ថស្រុកនិងអធិការដ្ឋានគរបាលស្រុកជើងព្រៃធ្វើយ៉ាងដូច្នេះរូបលោកក៏បានទំនាក់ទំនងទៅកាន់ឯកឧត្តម អ៊ុនចាន់ដា អភិបាលខេត្តកំពង់ចាមដើម្បីឲ្យឯកឧត្តមជួយដល់រូបគាត់នៅពេលដែលឯកឧត្តមបានទទួលព័ត៌មាននេះភ្លាមឯកឧត្តមអភិបាលខេត្តបានបញ្ជាមកអភិបាលស្រុកជើងព្រៃឲ្យមានចំណាត់ការដោះស្រាយជូនរូបលោក ពេលនោះអភិបាលស្រុកជើងព្រៃបានអញ្ជើញបងប្អូនអ្នកសារព័ត៌មានដែលរងគ្រោះទៅកាន់អធិការដ្ឋាននគរបាលស្រុកជើងព្រៃដើម្បីសម្របសម្រួល ពេលនោះសមត្ថកិច្ចមិនបានហៅជនដៃដល់មកដើម្បីដោះស្រាយនោះទេ ក៏លេចមុខអធិការរងស្រុកជើងព្រៃម្នាក់ឈ្មោះ កាំងគឹមហុង មកសម្របសម្រួលជាមួយបងប្អូនអ្នកសរព័ត៌មានរងគ្រោះ ក្រោយការសម្របសម្រួលលោកអធិការងម្នាក់នោះក៏បានចេញថ្លៃសំណងខូចខាតរថយន្តទៅលើបងប្អូនអ្នកសារព័ត៌មានចំនួន 500 ដុល្លារដើម្បីបញ្ចប់សាច់រឿង ប្រជាពលរដ្ឋមានការសង្ស័យថាទីតាំងកន្លែងជល់មាន់មួយនេះអាចពាក់ព័ន្ធទៅនឹងអធិការងឈ្មោះ កាំងគឹមហុង ក៏ដូចជាកងរាជអាវុធហត្ថស្រុកជើងព្រៃបានជាមិនចេញមុខជួយដោះស្រាយដល់ពួកគាត់ ម្យ៉ាងទៀតពេលដែលសម្របសម្រួលគ្នាសមត្ថកិច្ចមិនបានហៅជនដៃដល់មកដើម្បីសម្របសម្រួលនោះទេ បេីតាមប្រភពបានបន្ថែមទៀតថាជនសង្សយ័មួយក្រុមនេះតែងតែប្រេីប្រាស់ហឹង្សាជាញឹកជាញាប់ណាស់មកលេីអ្នកសារព័ត៌មានពេលខ្លះដេញកាប់អ្នកសារព័ត៌មានថែមទៀតផងឲ្យតែអ្នកណាហ៊ានចូលទៅថតនៅទីតាំងសង្វៀនបញ្ជល់មាន់នោះប៉ុន្តែសមត្ថកិច្ចហាក់បីដូចជាពុំមានចំណាត់ការទាល់តែសោះ។ ពលរដ្ឋបានដាក់ជាចម្ងល់ថាហេតុអ្វីលោកអធិការរងស្រុកជើងព្រៃម្នាក់នោះចេញមុខមកដោះស្រាយជំនួសទៅវិញតើលោកអធិការរងម្នាក់នោះអាចពាក់ព័ន្ធទៅនឹងម្ចាស់សង្វៀនជល់មាន់មួយកន្លែងនោះដែរឬទេ? ប្រជាពលរដ្ឋបានសំណូមពរដល់ឯកឧត្តម អ៊ុនចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម សូមមេត្តាបង្ក្រាបបិទទីតាំងបញ្ជល់មាន់មួយកន្លែងនេះផងដើម្បីទប់ស្កាត់ជំងឺកូវីដ19 ដែលកំពុងតែរីករាលដាលជាសហគមន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជាស្របតាមការណែនាំរបស់ថ្នាក់ដឹកនាំបីកុំបីការពារឱ្យមានប្រសិទ្ធភាពខ្ពស់។
ក្នុងឱកាស នៃទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ “សុវត្ថិភាពចំណីអាហារប្រសើរ ដើម្បីសុខភាពល្អប្រសើរ” ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២នេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល តាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានបញ្ជាក់ថា សុវត្ថិភាពចំណីអាហារ គឺជាកត្តាចាំបាច់បំផុតសម្រាប់សុខភាពបុគ្គលគ្រប់ៗរូប ដែលមិនគួរត្រូវមើលរំលងនោះទេ។ លោកជំទាវវេជ្ជបណ្ឌិត បានបញ្ជាក់ថា ៖ “ការរស់នៅរបស់បុគ្គលគ្រប់ៗរូប គឺពឹងផ្អែកទៅលើការបរិភោគម្ហូបអាហារដ៏ត្រឹមត្រូវ សម្រាប់ការលូតលាស់ ក៏ដូចជាការថែបំប៉នសុខភាពផងដែរ។ ខ្ញុំសូមជម្រាបបន្ថែមថា សុវត្ថិភាពចំណីអាហារគឺជាកត្តាសំខាន់មួយនៅក្នុងចំណោមកត្តាផ្សេងៗទៀត សម្រាប់រក្សាបាននូវសុខភាពល្អរបស់ប្រជាពលរដ្ឋទូទៅ។ ចំពោះការបរិភោគចំណីអាហារដោយមិនបានអនុវត្តត្រឹមត្រូវនូវគោលការណ៍អនាម័យ ក៏ដូចជាការរក្សាបាននូវសុវត្ថិភាពចំណីនេះ នោះវានឹងផ្តល់នូវផលប៉ះពាល់ធំមកដល់សុខភាពរបស់យើងគ្រប់គ្នា នឹងអាចឈានទៅរកការបាត់បង់ជីវិតផងដែរ។ មានករណីជាច្រើនមានដូចជា ការពុលចំណីអាហារ ការពុលស្រា ដែលកន្លងមកនេះធ្លាប់បានជួបប្រទះរួចហើយ ដែលករណីខ្លះបានបណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង ដែលមិនអាចជួយសង្គ្រោះទាន់”។ លោកជំទាវ ឱ វណ្ណឌីន បានបន្ថែមថា ការរក្សាបាននូវចំណីអាហារសម្រាប់បរិភោគប្រចាំថ្ងៃឱ្យបានគ្រប់គ្រាន់ ក៏ជាចំណុចមួយទៀតដែលបុគ្គលគ្រប់រូបត្រូវយកចិត្តទុកដាក់ផងដែរ ដើម្បីថែរក្សាសុខភាព។ ដោយឡែកចំពោះការដាំដុះបន្លែ និងផ្លែឈើ ក៏ដូចជាដំណាំផ្សេងៗ ត្រូវអនុវត្តតាមបែបធម្មជាតិ គឺប្រើជីធម្មជាតិ ដោយចៀសវាងការប្រើប្រាស់សារធាតុគីមីផ្សេងៗ ហើយសារធាតុគីមីក៏នឹងមិនត្រូវយកមកប្រើប្រាស់ដើម្បីរក្សាម្ហូបអាហារ ផ្លែឈើ។ល។ ដើម្បីរក្សានូវភាពស្រស់ស្អាតបានយូរ […]
ប៉េកាំង, ចិន)៖ ក្នុងដំណើរទស្សនកិច្ចថ្ងៃទីពីរនៅប្រទេសចិន នាព្រឹកថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន។ វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រធានាធិបតីចិន។ ក្នុងជំនួបនោះ កូនប្រុសរបស់សម្តេចតេជោ គឺលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី ក៏ទទួលបានការស្វាគមន៍ពីលោកប្រធានាធិបតីចិនផងដែរ។ បើតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានអមសម្តេចតេជោ បានឱ្យដឹងថា ក្នុងជំនួបនោះប្រធានាធិបតីចិន បានស្វាគមន៍សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុនសែន ដែលជា «មិត្តចាស់» និង ជាភ្ញៀវបរទេសទី ១ បន្ទាប់ពីចូលឆ្នាំថ្មីចិនបានផុតទៅ និងបានវាយតម្លៃខ្ពស់កិច្ចសហប្រតិបត្តិការ «ពេជ្រ» កម្ពុជា-ចិន ។ លោករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកពីបំណងក្នុងការបង្កើតប៉ូលសេដ្ឋកិច្ចទី ៤ […]