ព័ត៌មានជាតិ

នគរបាលខណ្ឌទួលគោកឃាត់ខ្លួនស្រ្តី០២នាក់ ក្រោយបង្កហិង្សា យ៉ាងសាហាវលើនារីម្នាក់ ពាក់ព័ន្ធករណី ស្នេហាត្រីកោណ

នគរបាលខណ្ឌទួលគោកឃាត់ខ្លួនស្រ្តី០២នាក់ ក្រោយបង្កហិង្សា យ៉ាងសាហាវលើនារីម្នាក់ ពាក់ព័ន្ធករណី ស្នេហាត្រីកោណ      ភ្នំពេញ ៖ នគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យចំនួនួ០២នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាលពីយប់ថ្ងៃទី០១ខែឧសភា ឆ្នាំ២០២៥។ ជនសង្ស័យ ៖ ឈ្មោះ ជា រីដា អាយុ៣៩ឆ្នាំ មុខរបរ លក់អាគុយ និង ឈ្មោះ អ៊ឹង លីមុំ អាយុ៤៥ឆ្នាំ មុខរបរ លក់ដូរ។ ជនរងគ្រោះ ឈ្មោះ ចាប ចន្ដា អាយុ៤០ឆ្នាំ។ សម្ភារខូចខាត ៖ រថយន្ត០១គ្រឿង។ ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី។