ព័ត៌មានសន្តិសុខសង្គម

ខេត្តចំនួន៦ហើយ បាន​រៀបចំសិក្ខាសាលាផ្សព្វផ្សាយ និង​វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព

ខេត្តចំនួន៦ហើយ បាន​រៀបចំសិក្ខាសាលាផ្សព្វផ្សាយ និង​វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ពី អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្បូងឃ្មុំ ៖ ឯកឧត្ដម ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជា​អនុប្រធាន​ប្រចាំការ​នៃ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានបញ្ជាក់ថា យន្តការ​នេះ គឺ​បាន​បំពេញ​បន្ថែម​លើយន្តការដែលមានស្រាប់ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងនិរន្តភាព​នៃការ​ដោះស្រាយ​វិវាទក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងបង្ខិតសេវានេះ​ឱ្យកាន់តែ​​ជិត​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន, ធ្វើការសម្រុះសម្រួលដោះស្រាយវិវាទដែលអាចធានាបាននូវបរិយាកាសសន្តិភាពនិយម និងភាពសុខដុមរមនាក្នុងសង្គមជាតិ និងរួមចំណែកក្នុងការ កាត់បន្ថយការកក​ស្ទះសំណុំរឿង​នៅ​តាម​តុលាការផងដែរ។ អាជ្ញាធរក៏បានធ្វើសិក្ខាសាលាផ្សព្វផ្សាយបានចំនួន៥ខេត្តមកហើយៗ​នៅ​ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ក៏បានធ្វើឡើងនៅខេត្តត្បូងឃ្មុំគឺជាខេត្តទី៦។ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តត្បូងឃ្មុំ និងមន្ត្រីក្រោម​ឱវាទ​នឹង​ជួយ​ផ្សព្វផ្សាយបន្តឱ្យ​បាន​កាន់​តែ​ទូលំទូលាយ សំដៅធ្វើយ៉ាងណាឱ្យសាធារណៈជន​ទទួលព័ត៌មានច្បាស់លាស់​​​៕