ជូនបងប្អូនជនរួមជាតិជាស្រឡាញ់ ! តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ត្រូវបានអនុវត្តរយៈពេល២៥ឆ្នាំ មកហើយនិងក៏បានកសាងសមិទ្ធផលជាច្រើន សម្រាប់ការអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគិរី។ ប៉ុន្តែកន្លងទៅនេះក្រុមជ្រុលនិយម បានចាប់យកចំណុចនេះ ធ្វើជាអាវុធនយោបាយ ដើម្បីមួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឲ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគឦសានឱ្យទៅបរទេសជាដើម ហើយចុងក្រោយនេះ ក៏បានប្រើរឿងនេះ ដើម្បីញុះញង់ និងបំផុសបំផុលប្រជាជន ឱ្យចូលរួមអនុវត្តនូវផែនការ ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិ។ រាជរដ្ឋាភិបាលបានចាត់វិធានការ ទាំងវិធានការអប់រំផ្សព្វផ្សាយដើម្បីឱ្យប្រជាពលរដ្ឋបានយល់ច្បាស់អំពីកិច្ចសហប្រតិបត្តិការ CLV-DTA និងល្បិចកលនយោបាយរបស់ក្រុមជ្រុលនិយម, ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ប្រកបដោយប្រសិទ្ធភាព និងបានធ្វើឱ្យ «ផែនការ ១៨ សីហា» របស់ក្រុមប្រឆាំងជ្រុលនិយមបានបរាជ័យទាំងស្រុង ហើយសុខសន្តិភាព និងស្ថិរភាពសង្គម ត្រូវបានធានាយ៉ាងរឹងមាំ។ ទោះបីផែនការ ១៨ សីហា របស់ក្រុមជ្រុលនិយមបានរលាយទាំងស្រុងហើយក្តី, ប៉ុន្តែជារបៀបធ្វើការរបស់ ហ៊ុន សែន គឺ «មិនអង្គុយបក់ផ្សែងនោះទេ […]
Month: September 2024
“វេទិកាតុមូលក្រោមប្រធានបទការលើកកម្ពស់ការយល់ដឹងជំងឺរបេងនិងជំរុញការចូលរួមរបស់អ្នកសារព័ត៌មានដោយមានការ”
កាលពីថ្ងៃទី ១៦ ខែកញ្ញា ២០២៤ ក្លឹបអ្នកកាសែតកម្ពុជាបានរៀបចំ “វេទិកាតុមូលក្រោមប្រធានបទការលើកកម្ពស់ការយល់ដឹងជំងឺរបេងនិងជំរុញការចូលរួមរបស់អ្នកសារព័ត៌មានដោយមានការ” សហការជាមួយអង្គការខាងណានិងពន្យល់បង្ហាញដោយលោក វេជ្ជបណ្ឌិត នូ ចាន់លី អ្វីទៅគឺជាជំងឺរបេង។ លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍ថាជំងឺរបេងជាជំងឺឆ្លងដែលបង្កឡើងដោយមេរោគឈ្មោះថា បេកា លោកបញ្ជាក់ទៀតថាមេរោគនេះមានសញ្ញាកើតឡើងជាអំបៅក្នុងជាលិកា។ ជាពិសេសក្នុងសួតហើយអាចចម្លងតាមរយៈការកណ្ដាល និយាយ សើចច្រៀង និងងាយឆ្លងបំផុតគឺអ្នកដែលរស់នៅជាមួយគ្នា។ មេរោគនេះវាធន់ទៅនឹងអាកាសធាតុត្រជាក់ ស្ងួតក្អកអ្នកជំងឺនិយាយអាចបង្កើតដំណក់ទឹកតូចៗប្រមាណពី 0ទៅ 210 ក្អក អាចបង្កើតដំណក់ក៏តូចៗប្រមាណពី 0 ទៅ 3,500 កណ្ដាស់ អាចបង្កើតដំណក់តូចៗប្រមាណពី 4500 ទៅ 1 លាន ហើយដំណក់ធំៗ អាចធ្លាក់នៅក្នុងចន្លោះ ១ម៉ែត្រ ពីលំហរអាកាស។ ដំណក់ដង្ហើមតូចៗដែលមានមេរោគរបេងមានអង្កត់ផ្ចិតប្រមាណជាមួយទៅ ៥មីក្រូម៉ែត្រតែបើរាងកាយរឹងមាំជំងឺនេះមិនអាចឆ្លងបានទេ។ រោគសញ្ញារបេងទូទៅមានលក្ខណៈក្តៅខ្លួនស្រៀវស្រាញពេលល្ងាចបែកញើសពេលយប់ស្រកទម្ងន់បាយមិនបានអស់កម្លាំងលោកបានបន្តថាកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស៣០ដែលមានរបេងច្រើន នៅក្នុងឆ្នាំ ២០១៦ទៅឆ្នាំ ២០២០និង ២០២១ទៅ ២០២៥ ពុំមានស្ថិតនៅក្នុងក្រោមប្រទេសដែលមានជំងឺរបេង ធ្ងន់ធ្ងរទៀតទេ។និងការព្យាបាលគឺមិនមានការគិតថ្លៃអ្វីទាំងអស់។ សូមអរគុណ ចំពោះការតាមដាន។
វេទិកាស្តីពី<<ស្ថានភាពសុខាភិបាលកម្ពុជា បញ្ហាប្រឈម និងឪកាស>>
វេទិកាស្តីពី<<ស្ថានភាពសុខាភិបាលកម្ពុជា បញ្ហាប្រឈម និងឪកាស>> ភ្នំពេញ÷ ការលើកកម្ពស់ផ្នែកសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ធ គឺជាកក្តាចាំបាច់បំផុត ហើយនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រសួងសុខាភិបាល គឺជាស្ថាប័នជំនាញ និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកនាំអនុវត្តដោយផ្ទាល់នូវយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ទាំងនេះ។ ដើម្បីឲ្យអ្នកសារព័ត៌មានបានស្វែងយល់អំពីអ្វីជាយុទ្ធសាស្ត្រ និងយុទ្ធវិធីឆ្ពោះទៅសម្រេចបានតាមគោលដៅ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ទើបក្លឹបអ្នកកាសែតកម្ពុជា(ក.អ.ក) សហការជាមួយក្រសួងសុខាភិបាល បានរៀបចំវេទិកាពិភាក្សាដោយលើកយកប្រធានបទ<<ស្ថានភាពសុខាភិបាលកម្ពុជា បញ្ហាប្រឈម និងឪកាស>> ដើម្បីបង្ហាញពីសកម្មភាពការងារសំខាន់ៗ សមិទ្ធផល និងវឌ្ឍនភាពការងារ របស់ក្រសួងសុខាភិបាល ដែលសម្រេចបានក្នុងរយៈពេល១ឆ្នាំ រួមទាំងបញ្ហាប្រឈម និងកាលានុវត្តភាព នៃវិស័យជាអាទិភាព ការពង្រឹងសេវាសាធារណៈតាមមន្ទីរពេទ្យ សំដៅបង្កើនប្រសិទ្ធភាពការងារ និងជំនឿររបស់ប្រជាពលរដ្ឋ។ វេទិកាពិភាក្សានេះរៀបចំឡើងនៅឯសាលប្រជុំនៃមន្ទីរពេទ្យកាល់ម៉ែត តាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឈាង រ៉ា រដ្ធមន្រ្តីក្រសួងសុខាភិបាល ដោយមានការចូលរួមពី រដ្ធលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីជំនាញផ្នែកសុខាភិបាល និងអ្នកសារព័ត៌មានអាជីពសរុបចំនួន 56 ស្ថាប័ន ស្មើ ៧០ នាក់ ក្រោមការសម្របសម្រួលពីលោក […]