ប្រជាពលរដ្ឋប្ដឹងមន្ត្រី ក.ប.ប ខេត្តស្ទឹងត្រែងមកសមាគម ស.ស.ស
Author: vcn
ករណីរជីកណ្តៅដីនៅក្នុងបឹងតាកែវ ប្រធានមន្ទីររ៉ែបានប្រាប់ឲ្យដឹងថាគឺមានច្បាប់ទាំងអស់…
ករណីរជីកណ្តៅដីនៅក្នុងបឹងតាកែវ ប្រធានមន្ទីររ៉ែបានប្រាប់ឲ្យដឹងថាគឺមានច្បាប់ទាំងអស់… ពិតជាគួរឲ្យសរសើរមែនសម្រាប់ប្រធានមន្ទីររ៉ែខេត្តតាកែវចំពោះករណីបឹងតាកែវ លោកថាសុទ្ធតែមានច្បាប់ទាំងអស់ ដែល ពេលថ្មីៗនេះត្រូវ បានអង្គភាពប្រឆាំងអំពើពុករលួយ ប្រាប់ឲ្យ អាជ្ញាធរ ខេត្តតាកែវ មានវិធានការទប់ស្កាត់ ចំពោះករណីជីកយកអាចម៌ដី ការ ចាក់ដីលុបអាង និង ការ សង់សំណង់ផ្សេងៗនោះ ចំណែកឯលោក ផេង វុធ ប្រធាន មន្ទីរ រ៉ែ និង ថាមពល ខេត្តតាកែវវិញ បានថ្លែងថា ករណីរណ្តៅដី នៅ ក្នុង បឹងតាកែវ គឺមាន ច្បាប់ទាំងអស់។ ប្រជាពលរដ្ឋសូមកោតសរសើរចំពោះលោកផេង វុធ ដែលលោកឆ្លើយថា ក្នុង លិខិត របស់អង្គភាពប្រឆាំង អំពើពុករលួយបាន បញ្ជាក់យ៉ាងច្បាស់ហើយថា បាតុភាព ដែល កើតមាន ចំពោះ បឹងតាកែវនោះ គឺជាទំនាស់បុគ្គលតែប៉ុណ្ណោះ ហើយ ចំពោះ ករណីរណ្តៅដី នៅ ក្នុង បឹងតាកែវវិញនោះ គឺសុទ្ធតែមានច្បាប់ ចេញពីមន្ទីរ […]
សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នា!តោះមកស្ដាប់ការបកស្រាយរបស់លោកស្រី វេជ្ជបណ្ឌិត ជក់ កន្និដ្ឋា ដែលអ្នកជំនាញស្បែកក្បាល និងសរសៃសក់
សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នា!តោះមកស្ដាប់ការបកស្រាយរបស់លោកស្រី វេជ្ជបណ្ឌិត ជក់ កន្និដ្ឋា ដែលអ្នកជំនាញស្បែកក្បាល និងសរសៃសក់ និងធ្វើការពន្យល់អំពីបញ្ហាបណ្តាលឲ្យមានការ ជ្រុះសក់ដល់ឆកនិងទំពែក ស្បែកក្បាលស្ងួតឬឡើងអង្គែនិងជាតិប្រេងនេះជាកង្វល់ដែលបងប្អូនជួបរាល់ថ្ងៃ ដូច្នេះសូមទស្សនាស្រាយកង្វល់ចំពោះបញ្ហានេះទាំងអស់គ្នា។សូមអរគុណ!
មន្រ្តីថ្នាក់ក្រោម មិនគោរពប្រសាសន៍ សម្តេចតេជោ ថែមទាំងបណ្តែតបណ្តោយ អោយជនឆ្លៀតឱកាស យកគ្រឿងចក្រ កាយចាក់ដីលុបបឹង របស់រដ្ឋ រួចលួចបោះបង្គោល យកធ្វើជាកម្មសិទ្ធិឯកជន ..!
មន្រ្តីថ្នាក់ក្រោម មិនគោរពប្រសាសន៍ សម្តេចតេជោ ថែមទាំងបណ្តែតបណ្តោយ អោយជនឆ្លៀតឱកាស យកគ្រឿងចក្រ កាយចាក់ដីលុបបឹង របស់រដ្ឋ រួចលួចបោះបង្គោល យកធ្វើជាកម្មសិទ្ធិឯកជន ..! ប្រសាសន៍ សម្តេចតេជោ ហ៊ុនសែន បានថ្លែងក្នុងកម្មវិធី ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនក្មេងៗ និងយុវវ័យ នា ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ ។ សម្តេច តេជោ ហ៊ុនសែន បានដាក់ចំៗ និងសង្កត់ធ្ងន់ៗថា ទៅលេីលោកស្រីជំទាវម្នាក់ ប្រេីអំណាចនិង តួនាទី នៅតែបន្ត សកម្មភាព យកគ្រឿងចក្រ កាយចាក់ដីលុបបឹង និងថែមទាំងនាំគ្នានិងបក្យពួក លួចបោះបង្គោល ក្នុងបឹងរបស់រដ្ឋ ក្រោយពីខ្លួន និងបក្សពួក បានយកគ្រឿងចក្រ មកឈូយឆាយ លេីផ្ទៃបឹងធំរបស់រដ្ឋ ។ ដីអាងបឹងធំ របស់រដ្ឋនិងបាត់បង់ នាពេលឆាប់ៗខាងមុខនេះហេីយ ដែលមានទីតាំងស្ថិតនៅ ភូមិឈើទាល2 ឃុំឈើទាល ស្រុកគៀនស្វាយ ខេត្តកណ្ដាល ដោយលោកស្រីជំទាវម្នាក់ រួមនិង […]
កាន់តែទូលាយហើយ!ក្រសួងសុខាភិបាលអនុញ្ញាតឲ្យក្រុមហ៊ុនឯកជននាំចូលវ៉ាក់សាំងកូវីដ-១៩ដែលទទួលសស្គាល់ដោយWHO
កាន់តែទូលាយហើយ!ក្រសួងសុខាភិបាលអនុញ្ញាតឲ្យក្រុមហ៊ុនឯកជននាំចូលវ៉ាក់សាំងកូវីដ-១៩ដែលទទួលសស្គាល់ដោយWHO (ភ្នំពេញ)៖យោងតាមលិខិតលេខៈ៣៨៩៤ អបស/ឱអបស ចុះថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលអនុញ្ញាឲ្យឯកជនដែលទទួលបានការអនុញ្ញាពីក្រសួង អាចធ្វើការស្នើសុំនាំចូលវ៉ាក់សាំងកូវីដ-១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។ សូមជម្រាបជូនថា ការអនុញ្ញាតនេះក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រសួងសុខាភិបាល និងដើម្បីបង្កើតទំនុកចិត្ត ជាពិសេសចំរុះប្រភេទតាមតម្រូវការ ក្នុងទីផ្សារសេរីក្រសួងសម្រេច អនុញ្ញាតឲ្យគ្រឹះស្ថានអាហរ័ណ នីហរ័ណ ធ្វើការនាំចូលដើម្បីចែកចាយតាមទីកន្លែងផ្ដល់សេវាសុខាភិបាលឯកជនស្របច្បាប់ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយប្រតិបត្តិឲ្យបានត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេសក្នុងការដឹកជញ្ជូន ការថែរក្សា និងការស្តុកវ៉ាក់សាំងកូវីដ-១៩ នៅក្នុងឃ្លាំង ដើម្បីឲ្យបាននូវសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕
រដ្ឋបាលខណ្ឌច្បារអំពៅចេញលិខិតអញ្ជើញពលរដ្ឋចុះមកសិក្សាលំអិតនិងដោះស្រាយផលប៉ះពាល់នៅទីតាំងមាត់ច្រាំងទន្លេ
ខណ្ឌច្បារអំពៅ ៖ ប្រជាពលរដ្ឋដែលរស់នៅភូមិ ក្បាលជ្រោយ និង ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានទទួលលិខិតអញ្ជើញពីរដ្ឋបាលខណ្ឌច្បារអំពៅ ឲ្យមកជួបជុំគ្នានៅមាត់ច្រាំងទន្លេ ដើម្បីដោះស្រាយផលប៉ះពាល់ករណីស្ថាបនាផ្លូវបេតុងមួយខ្សែដែលមានទទឹង ៨ម៉ែត្រ បណ្តោយចាប់ពីភូមិ ក្បាលជ្រោយ ដល់ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅវេលាម៉ោង ០៨៖៣០ នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ។ ជាក់ស្តែងយើងឃើញមានមន្ត្រីភូមិសង្កាត់ និង មន្ត្រីជំនាញរដ្ឋបាលខណ្ឌច្បារអំពៅមួយចំនួនចូលរួម នៅទីតាំងខាងលើ វេលាម៉ោង ០៩៖០០ព្រឹក ដឹកនាំដោយលោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ បានផ្តល់ព័ត៌មានយ៉ាងខ្លីថាក្រុមការងាររបស់លោកចុះមកគ្រាន់តែយករបាយការណ៍ទៅសាលារាជធានីភ្នំពេញអត់មានអីទេ ។ យោងតាមមតិពីពលរដ្ឋដែលរស់នៅភូមិសង្កាត់ខាងលើ ហាក់មិនចុះសម្រុងនិងគ្នាពីការអភិវឌ្ឍន៍ផ្លូវបេតុងមួយខ្សែ ដោយមតិខ្លះគាត់សប្បាយចិត្តរីករាយក្នុងការស្ថាបនាកសាងផ្លូវបេតុងដើម្បីឲ្យ សោភ័ណ្ឌភាព ផ្លូវស្អាតហើយធំទូលាយងាយស្រួលក្នុងការធ្វើដំណើរ។ តែមតិខ្លះគាត់ហាក់ដូចជាមិនសប្បាយចិត្តក្នុងការកសាងផ្លូវខាងលើនោះទេ ដោយគាត់បានបង្ហាញអារម្មណ៍ក្នុងចិត្តថា ការអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់ពួកគាត់គឺមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ មិនមានគំណិតអ្វីចង់ទៅរៀរាំងហាមឃាត់ការអភិវឌ្ឍន៍ក្នុងស្រុកភូមិអីទេ តែសប្បុរសធម៌ខ្លះឆ្លៀតឱកាសគេងចំណេញដោយយកលេសក៍សាងផ្លូវបេតុងជូនពលរដ្ឋធ្វើដំណើរឆ្លងកាត់ដើម្បីបង្ករភាពងាយស្រួល តែផ្ទុយទៅវិញបែជាមានបំណងចង់ចាក់ដីលុបទន្លេសាងសង់ផ្ទះ […]
តើនាយកដ្ឋានឱសថមានចំណាត់ការបន្តយ៉ាងណាទៀតក្រោយចុះបង្រ្កាបឱសថបំប៉នឈ្មោះគ្រាប់ម្សៅយិនស៊ិនម៉ាឡេស៊ី!
តើនាយកដ្ឋានឱសថមានចំណាត់ការបន្តយ៉ាងណាទៀតក្រោយចុះបង្រ្កាបឱសថបំប៉នឈ្មោះគ្រាប់ម្សៅយិនស៊ិនម៉ាឡេស៊ី! (ភ្នំពេញ)កាលពីថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០២១ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យនិងគ្រឿងសម្អាង ដឹកនាំដោយលោកឱសថការី ហួត សេងថុង អនុប្រធាននាយកដ្ឋាន ដោយមានការសម្របសម្រួលដោយលោក ឆាយ ហុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្រ្កាបទីតាំងលក់ឱសថបំប៉នចំនួន០២កន្លែងស្ថិតនៅផ្ទះលេខៈ២I ផ្លូវ២៦៥ ភូមិ១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក និងផ្ទះលេខៈ២៣១៣ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញដែលមានឈ្មោះថាគ្រាប់ម្សៅយិនស៊ិនម៉ាឡេស៊ី។ អង្គភាពយើងខ្ញុំមិនដឹងទេថាក្រោយពីមានការចុះបង្រ្កាបតើនាយកដ្ឋានឱសថមានការឃាត់ខ្លួនម្ចាស់ទីតាំងខាងលើនេះទៅកាន់តុលារការដើម្បីចាត់ការនីតិវិធីឬយ៉ាងណា? ក្នុងករណីនេះកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ អង្គភាពយើងខ្ញុំបានខលទៅលោក ហួតសេងថុង អនុប្រធាននាយកដ្ឋានដើម្បីសម្ភាសន៍សាកសួរនាំព័ត៌មានបន្ថែមដែរប៉ុន្តែលោកឆ្លើយថា«ជាប់រវល់» និងបានធ្វើការទំនាក់ទំនងតាមប្រព័ន្ធតេលេក្រាម(Telegram) ក៏មិនឆ្លើយតបហើយបានប្លុកលេខ និងលុបរូបអស់ ! ដែលហាក់បីដូចជាមិនចង់សហការជាមួយអ្នកសារព័ត៌មានសោះឡើយ ដែលផ្ទុយពីប្រសាសន៍សម្ដេចទំាងស្រុងកាលពី ឆ្នាំ២០២០កន្លងទៅសម្ដេច តេជោ ហ៊ុន សែនក៏ធ្លាប់ មានមានប្រសាសន៍ថា «សុំអស់លោកកុំខ្លាចអ្នកសារព័ត៌មាន ហើយកុំចាត់ទុកអ្នកសារព័ត៌មានជាសត្រូវ សុំចាត់ទុកអ្នកសារព័ត៌មានគឺជាដៃគូ ដែលមិនអាចខ្វះបាន សម្រាប់ការងារអស់លោក។ហើយសារព័ត៌មានចាត់ទុកថា ជាដៃគូដែលមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល និងស្ថាប័នសាធារណៈ ដែលយើងត្រូវបន្តធ្វើជាដៃគូរជាមួយគ្នាតទៅទៀត។» បើយោងតាមប្រភពច្បាស់ការមួយដែលឣង្គភាពយើងខ្ញុំទទួលបានបានឲ្យដឹងថា ក្រោយពីនាយកដ្ឋានឱសថការចុះបង្រ្កាបម្ចាស់ទីតាំងខាងលើត្រូវបាននាយកដ្ឋានឱសថឃាត់ខ្លួនជនសង្ស័យចំនួន២នាក់នៅស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ។ អង្គភាពយើងខ្ញុំពុំទាន់ដឹងទេថា តើនាយកដ្ឋានឱសថបានបញ្ចូនជនសង្ស័យខាងលើទៅកាន់តុលាការឬយ៉ាងណា? […]
ក្រសួងសុខាភិបាលចុះបង្រ្កាបទីតាំងលក់ឱសថគ្មានបញ្ជិការឈ្មោះគ្រាប់ម្សៅយិនស៊ិន គ្មានបញ្ជិការចំនួន៤០០កំប៉ុង
ក្រសួងសុខាភិបាលចុះបង្រ្កាបទីតាំងលក់ឱសថគ្មានបញ្ជិការឈ្មោះគ្រាប់ម្សៅយិនស៊ិន គ្មានបញ្ជិការចំនួន៤០០កំប៉ុង (ភ្នំពេញ)៖កាលពីថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០២១នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យនិងគ្រឿងសម្អាង ដឹកនាំដោយលោកឱសថការី ហួត សេងថុង អនុប្រធាននាយកដ្ឋាន ដោយមានការសម្របសម្រួលដោយលោក ឆាយ ហុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការចុះត្រួតពិនិត្យនិងឆែកឆេរទីតាំងលក់ឱសថគ្រាប់ម្សៅយិនស៊ិន ដែលមានទីតាំងស្ថិតនៅផ្ទះលេខៈ២I ផ្លូវ២៦៥ ភូមិ១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក និងផ្ទះលេខៈ២៣១៣ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ សូមជម្រាបជូនថា ទីតាំងដែលលក់ឱសងគ្រាប់ម្សៅយិនស៊ិនម៉ាឡេស៊ីជាករណីសង្ស័យលួចលក់សារធាតុ ឱសថសម័យ និងមានការវេចខ្ចប់ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល និងលក់ឱសងម្សៅយិនស៊ិនម៉ាឡេស៊ីចំនួន៤០០កំប៉ុងដែលគ្មានបញ្ជិការត្រឹមត្រូវ៕ប្រភព ទូច ផល្លា