ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យដែរសម្លាប់ប្រុសអាយុ១០ឆ្នាំចាប់បានហេីយដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេតអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចជំនាញបានស្រាវជ្រាវ ឈានដល់ការចាប់ខ្លួនជនសង្ស័យឈ្មោះអុន ភាម៉ុន ដែលសម្លាប់កុមារ៉ា ជា ប៊ុន ហេង រាជធានីភ្នំពេញ÷ ករណីឃាតកម្មគិតទុកជាមុន នៅដីឡូត៍គ្មានលេខ ផ្លូវថៃហ្គ័រ ភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារ អំពៅកាលពីថ្ងៃទី៣១–០៣–២០២១ ម៉ោង១៥និង៣០នាទី             កុមារារងគ្រោះឈ្មោះជា ប៊ុនហេង ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះខណ្ឌច្បារអំពៅ ។ ជនសង្ស័យឈ្មោះអុន ភាម៉ុន ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់ នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។ ហេតុការណ៍ ៖ មុនពេលកើតហេតុជន សង្ស័យ និងកុមារារងគ្រោះ (ត្រូវជាបងថ្លៃជីដូនមួយ) ជិះម៉ូតូម៉ាក MSX ពណ៌ស ផ្លាក លេខភ្នំពេញ ១FJ-៨៣៨៤ ឌុបគ្នាចេញពីវត្តជ្រោយអំពិលទៅញាំប្រហិត ពេលជិះតាមផ្លូវកុមារារងគ្រោះយកដៃវាយ ក្បាលជនសង្ស័យលេង រួចជនសង្ស័យប្រាប់ថាកុំវាយ ព្រោះតំណម រួចក៏ជិះទៅមុខទៀត កុមារារងគ្រោះវាយក្បាលជន សង្ស័យលេងម្តងទៀត ធ្វើឲ្យជនសង្ស័យខឹងក៏រៀបគំរោង យកកុមារារងគ្រោះសម្លាប់ចោល ក៏កុហកកុមារារងគ្រោះថា ចុះ ទៅដកក្រអៅឈូកហូប! រួចជិះចូលក្នុងដីឡូត៍ (ចំណុចកើតហេតុ) ជនសង្ស័យយកដៃវាយកុមារារងគ្រោះមួយដៃចំថ្គាមខាង ស្តាំ និងវាយចំមុខមួយដៃទៀតដួលផ្កាប់លើដីមានទឹកតិចៗបណ្តាលឲ្យស្លាប់ រួចជនសង្ស័យជិះម៉ូតូគេចខ្លួនត្រលប់ទៅ ផ្ទះវិញ។ រហូតដល់ថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២១ម៉ោង១១និង៣០នាទី ប្រជាពលរដ្ឋឃើញប្រទះឃេីញសាកសពកុមារារងគ្រោះនៅចំណុចកើត ហេតុខាងលើ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចបន្ទាប់មកការិយាល័យបច្ចេកទេស–វិទ្យាសាស្ត្រ, អង្គការ CPU និងឧកញ៉ាបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យ កោសល្យវិច្ច័យរាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសពឃើញស្នាមរហែកសន្ទះអញ្ចាញ ធ្មេញខាងមុខ និងបាក់ធ្មេញខាងក្រោមទាំងសងខាង (ម្ខាង២) បញ្ជាក់ថា ៖ កុមារារងគ្រោះស្លាប់ដោយសាប៉ះទង្គិចផ្ទៃមុខ ធ្ងន់ធ្ងរ។ លុះដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទី សមត្ថកិច្ច ខណ្ឌច្បារអំពៅ សហការណ៍ជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញ និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វេីការឃាត់ខ្លួនជនស្ស័យ រួមនិងម៉ូតូ ០១គ្រឿងម៉ាកខាងលើ, មួកការពារពណ៌ខ្មៅ០១ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ព័ត៌មានជាតិ

នាំគ្នាំផ្គើន និង អនុសាសន៍របស់សម្ដេច ហ៊ុនសែន នាំគ្នាជួបជុំ

នាំគ្នាំផ្គើន និង អនុសាសន៍របស់សម្ដេច ហ៊ុនសែន នាំគ្នាជួបជុំ លេងល្បែងសុីសង យ៉ាងគគ្រឹកគគ្រេង មិនខ្លាចឆ្លងជំងឺកូវិដ-១៩ (កំពង់ចាម)៖ ទីតាំង លេងល្បែងសុីសង ជួបជុំ បំពានអនុសាសន៍របស់ប្រមុខថ្នាក់ដឹងនាំ ស្ថិតនៅភូមិទីបួន​ សង្កាត់​វាលវង់​ ក្រុងកំពង់ចាម​ ខេត្តកំពង់ចាម នៅតែមានការជួបជុំមិនខ្លាចឆ្លងកូវីដ-១៩ ទ្បេីយ។ ប្រភពពត៌មានប្រជាពលរដ្ឋបានឲ្យដឹងថាទីតាំងើេងល្បែងឈ្មោះ លី ជូ បេីកលេងបុកប៊ីយ៊ែ និង លេងឆ្នោតគីណូទ្បូតូមហាលាភដែលចេញ ០៣នាទីម្តង លេងយ៉ាងអនាធិបតេយ្យ គ្មានរំខានដល់សមត្ថកិច្ចនិង គ្មានលួសថ្ងៃណាឡើយប្រជាពលរដ្ឋរស់នៅជិតទីតាំងបានខ្សឹបប្រាប់អ្នកសារព័ត៌មានថាលោក ប៉ុណ្ណា មកចាស់ទីតាំង បានជួល​ឲ្យ ឈ្មោះផល ចាន់សូឡី ។ ប្រជាពលរដ្ឋបានស្នេីរឲ្យសារពត៌មានជួយផ្សព្វផ្សាយដេីម្បីជូនដំណឹងទៅដល់ថ្នាក់លេីប្រានជ្រាន ទីតាំងនេះដែរគឺបើកលេងរាល់ថ្ងៃមិនដែលខានថ្ងៃណាឡើយ ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងនេះកំពុងតែភ័យខ្លាចជំងឺកូវីដ19 ដែលកំពុងរាតត្បាតផង ហើយកំពុងតែព្រួយបារម្ភបញ្ហាជំងឺកូវីដ19យ៉ាងខ្លាំង។​ លោកប៉ុណ្ណា ដែលជាម្ចាស់ទីតាំង នៅតែបន្តជួល​ឲ្យ ឈ្មោះផល ចាន់សូឡី បន្តបេីកលេងមិនភ័យខ្លាចពីបញ្ហាជំងឺកូវិដ-១៩ឡើយ ។ ប្រភពដដែលបានឲ្យដឹងថាទីតាំងលេងល្បែងឈ្មោះ លី ជូ នេះ ត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្លាប់បានចុះបិទម្តងហេីយ តែម្ចាស់ទីតាំងនៅតែថ្កេីនបន្តបេីកដ៏ដែល។ មហាជនកំពុងតែងឿនឆ្ងល់ថា ហេតុអ្វីគ្រប់ទីតាំងផ្សេងៗគេបិទអស់ […]

ព័ត៌មានជាតិ

ករណីហិង្សាវ៉ៃកញ្ចក់រថយន្តអ្នកសារព័ត៌មានបណ្ដាលឲ្យបែកកញ្ចក់ខ្ទេចអស់

ខេត្តកំពង់ចាម÷ កាលពីវេលាម៉ោង 11 និង 30 នាទីថ្ងៃទី 31 ខែមីនាឆ្នាំ 2021 មានករណីហិង្សាវ៉ៃកញ្ចក់រថយន្តអ្នកសារព័ត៌មានបណ្ដាលឲ្យបែកកញ្ចក់ខ្ទេចអស់នៅចំណុចច្រកចូលសៃវៀនបញ្ជល់មាន់មួយកន្លែងដែលស្ថិតនៅភូមិឈេីទាលឃុំតាសែន ស្រុកជើងព្រៃ ខេត្តកំពង់ចាម ខាងក្រោយរោងចក្រវ៉ាឡុង តាមប្រភពអ្នកសារព័ត៌មានរងគ្រោះបានបញ្ជាក់ប្រាប់មកអង្គភាពយើងខ្ញុំថានៅមុនពេលកើតហេតុលោកបានទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋថានៅទីតាំងខាងលើនេះមានលេងល្បែងបញ្ជល់មាន់យ៉ាងគគ្រឹកគគ្រេងដោយមិនខ្លាចការរីករាលដាលជំងឺខូវីដ19 នោះទេ។ នៅពេលដែលទទួលប្រភពព័ត៌មានដូច្នេះលោកបានបើករថយន្តម៉ាកលុច្សស៊ីសពណ៌ស្លែមួយគ្រឿងមានគ្នា៣នាក់ដែលពាក់ស្លាកលេខ ភ្នំពេញ 2S 9688 ចូលទៅទីតាំងកំពុងតែជល់មាន់នោះក៏ស្រាប់តែមានមនុស្សពីរបីនាក់បានយកម៉ូតូមកដាក់ខាងមុខរថយន្តរបស់លោកហើយបានបើកទ្វាររថយន្តរបស់លោកសួរនាំនិងបានបិទទ្វាររថយន្តរបស់លោករួចហើយក៏បានជេរបញ្ចោរមកលើអ្នកសារព័ត៌មានយ៉ាងចាស់ដៃមិនតែប៉ុណ្ណោះថែមទាំងយកដំបងវ៉ៃទៅលើរថយន្តរបស់លោកបណ្ដាលឱ្យបែកកញ្ចក់ចំហៀងខាងក្រោយសងខាងខ្ទេចអស់តែម្ដង ឃើញសកម្មភាពយ៉ាងព្រៃផ្សៃដូច្នេះរូបលោកក៏បានបេីករថយន្តសំដៅទៅកងរាជអាវុធហត្ថស្រុកជើងព្រៃដើម្បីឲ្យអាវុធហត្ថឲ្យជួយអន្តរាគមន៍ ពេលទៅដល់កងរាជអាវុធហត្ថស្រុកជើងព្រៃហាក់ធ្វើព្រងើយមិនយកចិត្តទុកដាក់ជួយអន្តរាគមន៍នោះទេ។ រូបលោកបានបន្ថែមទៀតថាពេលឃើញអាវុធហត្ថមិនជួយអន្តរាគមន៍ដល់រូបគាត់ៗក៏បានទៅកាន់អធិការស្រុកជើងព្រៃដើម្បីសុំកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចក៏ប៉ុន្តែដល់អធិការស្រុកជើងព្រៃមន្ត្រីនគរបាលនោះបង្វែរសាច់រឿងជាករណីគ្រោះថ្នាក់ចរាចរណ៍ទៅវិញ ឃើញសកម្មភាពទាំងកងរាជអាវុធហត្ថស្រុកនិងអធិការដ្ឋានគរបាលស្រុកជើងព្រៃធ្វើយ៉ាងដូច្នេះរូបលោកក៏បានទំនាក់ទំនងទៅកាន់ឯកឧត្តម អ៊ុនចាន់ដា អភិបាលខេត្តកំពង់ចាមដើម្បីឲ្យឯកឧត្តមជួយដល់រូបគាត់នៅពេលដែលឯកឧត្តមបានទទួលព័ត៌មាននេះភ្លាមឯកឧត្តមអភិបាលខេត្តបានបញ្ជាមកអភិបាលស្រុកជើងព្រៃឲ្យមានចំណាត់ការដោះស្រាយជូនរូបលោក ពេលនោះអភិបាលស្រុកជើងព្រៃបានអញ្ជើញបងប្អូនអ្នកសារព័ត៌មានដែលរងគ្រោះទៅកាន់អធិការដ្ឋាននគរបាលស្រុកជើងព្រៃដើម្បីសម្របសម្រួល ពេលនោះសមត្ថកិច្ចមិនបានហៅជនដៃដល់មកដើម្បីដោះស្រាយនោះទេ ក៏លេចមុខអធិការរងស្រុកជើងព្រៃម្នាក់ឈ្មោះ កាំងគឹមហុង  មកសម្របសម្រួលជាមួយបងប្អូនអ្នកសរព័ត៌មានរងគ្រោះ ក្រោយការសម្របសម្រួលលោកអធិការងម្នាក់នោះក៏បានចេញថ្លៃសំណងខូចខាតរថយន្តទៅលើបងប្អូនអ្នកសារព័ត៌មានចំនួន 500 ដុល្លារដើម្បីបញ្ចប់សាច់រឿង ប្រជាពលរដ្ឋមានការសង្ស័យថាទីតាំងកន្លែងជល់មាន់មួយនេះអាចពាក់ព័ន្ធទៅនឹងអធិការងឈ្មោះ កាំងគឹមហុង ក៏ដូចជាកងរាជអាវុធហត្ថស្រុកជើងព្រៃបានជាមិនចេញមុខជួយដោះស្រាយដល់ពួកគាត់ ម្យ៉ាងទៀតពេលដែលសម្របសម្រួលគ្នាសមត្ថកិច្ចមិនបានហៅជនដៃដល់មកដើម្បីសម្របសម្រួលនោះទេ បេីតាមប្រភពបានបន្ថែមទៀតថាជនសង្សយ័មួយក្រុមនេះតែងតែប្រេីប្រាស់ហឹង្សាជាញឹកជាញាប់ណាស់មកលេីអ្នកសារព័ត៌មានពេលខ្លះដេញកាប់អ្នកសារព័ត៌មានថែមទៀតផងឲ្យតែអ្នកណាហ៊ានចូលទៅថតនៅទីតាំងសង្វៀនបញ្ជល់មាន់នោះប៉ុន្តែសមត្ថកិច្ចហាក់បីដូចជាពុំមានចំណាត់ការទាល់តែសោះ។ ពលរដ្ឋបានដាក់ជាចម្ងល់ថាហេតុអ្វីលោកអធិការរងស្រុកជើងព្រៃម្នាក់នោះចេញមុខមកដោះស្រាយជំនួសទៅវិញតើលោកអធិការរងម្នាក់នោះអាចពាក់ព័ន្ធទៅនឹងម្ចាស់សង្វៀនជល់មាន់មួយកន្លែងនោះដែរឬទេ? ប្រជាពលរដ្ឋបានសំណូមពរដល់ឯកឧត្តម អ៊ុនចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម សូមមេត្តាបង្ក្រាបបិទទីតាំងបញ្ជល់មាន់មួយកន្លែងនេះផងដើម្បីទប់ស្កាត់ជំងឺកូវីដ19 ដែលកំពុងតែរីករាលដាលជាសហគមន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជាស្របតាមការណែនាំរបស់ថ្នាក់ដឹកនាំបីកុំបីការពារឱ្យមានប្រសិទ្ធភាពខ្ពស់។      

ព័ត៌មានសន្តិសុខសង្គម

ស្នងការនគរបាលរាជធានីភ្នំពេញ និង ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានធ្វើការឃាត់ខ្លួនស្ត្រីឈ្មោះ មាស វណ្ណៈ ភេទស្រី អាយុ 39 ឆ្នាំ ពីបទចេញសែកស្អុយ (គ្មានប្រាក់)

ស្នងការនគរបាលរាជធានីភ្នំពេញ និង ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានធ្វើការឃាត់ខ្លួនស្ត្រីឈ្មោះ មាស វណ្ណៈ ភេទស្រី អាយុ 39 ឆ្នាំ ពីបទចេញសែកស្អុយ (គ្មានប្រាក់) ឱ្យម្ចាស់បំណុល និង រំលោភសេចក្ដីទុកចិត្ត។ ភ្នំពេញ÷ ស្ត្រីឈ្មោះវណ្ណៈភេទស្រីអាយុ ៣៩ឆ្នាំ មានទីលំនៅភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចស្នងការនគរបាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនពាក់ព័ន្ធរឿងរ៉ាវចេញសែកស្អុយ (គ្មានប្រាក់) ឲ្យទៅម្ចាស់បំណុលកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅដែលមានទឹកប្រាក់ចំនួន ៦៣០០០$ (ប្រាំមួយម៉ឺន បីពាន់ដុល្លារអាមេរិក)។ តាមប្រភពព័ត៌មានដែលទទួលបានពីសមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យឈ្មោះមាស វណ្ណៈ ត្រូវបានឃាត់ខ្លួនថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១ គ្មានសារធាតុញៀន ។ ជនសង្ស័យឈ្មោះមាស វណ្ណៈ ចេញសែកស្អុយដែលមានទឹកប្រាក់ចំនួន ៦៣០០០$ (ប្រាំមួយមុឺន បីពាន់ដុល្លារអាមេរិក) មូលទានប័ត្រលេខ 817927 ពីធនាគារកាណាឌីយ៉ា អ.ក។ មិនតែប៉ុណ្ណោះស្ត្រីឈ្មោះមាស វណ្ណៈ ក៏បានរំលោភសេចក្តីទុកចិត្តទៅលើម្ចាស់បំណុល(សួស ដារា ) […]

ព័ត៌មានជាតិ

លោក អុិន ផេង អជ្ញាធរស្រុកកោះអណ្តែតឲ្យលោកតា វ័យ៧៧វស្សាដកបង្គោលរបងការពារមិនឲ្យគោចូលសុីដំណាំចេញជាបន្ទាន់

លោក អុិន ផេង អជ្ញាធរស្រុកកោះអណ្តែតឲ្យលោកតា វ័យ៧៧វស្សាដកបង្គោលរបងការពារមិនឲ្យគោចូលសុីដំណាំចេញជាបន្ទាន់

ព័ត៌មានសុខភាព និងសម្រស់

ស្រ្តីជនជាតិចិនឈ្មោះ XIA GUOXIU ដែលសមត្ថកិច្ចបង្រ្កាបករណីថ្នាំពុលកសិកម្មនៅខេត្តកណ្ដាលត្រូវពិន័យ១០លានរៀន

ស្រ្តីជនជាតិចិនឈ្មោះ XIA GUOXIU ដែលសមត្ថកិច្ចបង្រ្កាបករណីថ្នាំពុលកសិកម្មនៅខេត្តកណ្ដាលត្រូវពិន័យ១០លានរៀន

ព័ត៌មានជាតិ

លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្មថាករណីជនជាតិចិនលក់ថ្នាំនិងជីកសិកម្មហួសសុពលភាពមិនមានមន្រ្តីរាយការណ៍មកថ្នាក់លើ

លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្មថាករណីជនជាតិចិនលក់ថ្នាំនិងជីកសិកម្មហួសសុពលភាពមិនមានមន្រ្តីរាយការណ៍មកថ្នាក់លើ (ភ្នំពេញ)៖ក្រោយមានការបែកធ្លាយពាក្យស្នើសុំបើកឃ្លាំងស្តុកទុកជី ថ្នាំកសិកម្ម ស្ថិតនៅភូមិព្រៃទំពួង ឃុំពើក ស្រុកអង្គស្នូល ខេត្តកណ្ដាល ម្ចាស់ទីតាំង ឈ្មោះ XIA GUOXIU ភេទស្រី ជាជនជាត់ចិនចុះថ្ងៃទី១១ខែសីហា ឆ្នាំ២០២០កន្លងទៅ សមត្ថកិច្ចនៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្រ្កាបហើយរកឃើញកសិកម្មមួយចំនួនហួសសុពលភាពប្រើប្រាស់ សុពលភាពបញ្ជិកា និងមិនតម្រូវបមាណីយ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០កន្លងទៅ វេលាម៉ោង២:១០នាទីរសៀល។ សូមជម្រាបជូនថា ក្រោយពីសមត្ថកិច្ចចុះបង្រ្កាបមិនបានប៉ុន្មានថ្ងៃផងស្រាបតែស្រ្តីជនជាតិចិននោះ បានដាក់ពាក្យស្នើសុំធ្វើការបើកវិញភ្លាម។ ព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២១នេះ អង្គភាពសារព័ត៌មានបានធ្វើការហៅទូរសព្ទ័ទាក់ទងទៅសម្ភាសន៍បញ្ជាក់បន្ថែមទៅលោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម និងលោក កន កុម្ភៈអនុប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម ដើម្បីសាកសួរបន្ថែមដូចតទៅ៖ លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្មបានឲ្យដឹងថា៖ករណីនេះខាងក្រសួងមិនបានដឹងទេ ពីព្រោះខាងមន្ទីខេត្តមិនបានធ្វើរបាយការណ៍ជូនមកជូនថ្នាក់លើក ហើយវាក៏ដែនដីសមត្ថកិច្ចរបស់មន្ទីខេត្តដែរ។ លោកបន្ថែមទៀតថា លោកក៏មានការនឿយឆ្ងល់ដែរហេតុអ្វីបានជាមន្ទីមិន ធ្វើរបាយការណ៍និងជូនដំណឹងមកក្រសួងឲ្យបានដឹង ប្រសិនមន្ទីធ្វើរបាយការណ៍មកថ្នាក់លើនោះលោកនឹងចាត់មន្រ្តីទៅធ្វើការត្រួតពិនិត្យការងារនោះភ្លាម ចំពោះការងារនេះលើកទើបតែដឹងនៅពេលដែលឃើញមានសារព័ត៌មានផ្សព្វផ្សាយចំពោះការបែកធ្លាយពាក្យស្នើសុំបើកទីតាំងរបស់ជនជាតិចិន។ លោកបញ្ជាក់ទៀតថា រហូតមកទល់ពេលនេះ លោកមិនបានដឹងថាអាជ្ញាធរបានធ្វើការបើកតាមការស្នើសុំរបស់ភាគីជនជាតិចិននោះឬក៏អត់នោះទេ! លោក កន កុម្ភៈ […]

ព័ត៌មានជាតិ

សមាគមអាជីវករសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីសន្តិភាព​ បានជួយសម្រួលការធ្វេីដំណេីរជូនបងប្អូនប្រជាពលរដ្ឋអាយុចាប់ពី៦០ឆ្នាំឡេីងដែលរស់នៅក្នុងខណ្ឌកំបូលទៅចាក់វ៉ាក់សាំងដោយមិនគិតថ្លៃ

សមាគមអាជីវករសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីសន្តិភាព​ បានជួយសម្រួលការធ្វេីដំណេីរជូនបងប្អូនប្រជាពលរដ្ឋអាយុចាប់ពី៦០ឆ្នាំឡេីងដែលរស់នៅក្នុងខណ្ឌកំបូលទៅចាក់វ៉ាក់សាំងដោយមិនគិតថ្លៃ

ព័ត៌មានជាតិ

លោក ខាត់ បូរ៉ា ត្រូវបានសមាគមCCAតែងតាំងជាប្រធានគណៈកម្មាការកិច្ចសហប្រតិបត្តិការ ជាតិ និងអន្តរជាតិ នៃសមាគមអ្នកប្រឹក្សាយោបល់ CCA

លោក ខាត់ បូរ៉ា ត្រូវបានសមាគមCCAតែងតាំងជាប្រធានគណៈកម្មាការកិច្ចសហប្រតិបត្តិការ ជាតិ និងអន្តរជាតិ នៃសមាគមអ្នកប្រឹក្សាយោបល់ CCA

ព័ត៌មានជាតិ

ហួសហេតុ ជនជាតិចិនលក់ថ្នំានិងជីកសិកម្មហួសសុពលភាព ស្នើសុំបើកទីតាំងវិញក្រោយសមត្ថកិច្ចចុះបង្រ្កាប

ជនជាតិចិនលក់ថ្នំានិងជីកសិកម្មហួសសុពលភាព ស្នើសុំបើកទីតាំងវិញក្រោយសមត្ថកិច្ចចុះបង្រ្កាប (ខេត្តកណ្ដាល)៖សមត្ថកិច្ចនៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការចូលរួមសហការជាមួយកម្លាំងការិយាល័យនីតិកម្មខេត្តកណ្ដាល និងអាជ្ញាធរមូលដ្ឋាន ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យកាអមសាលាដំបូងខេត្តកណ្ដាល បានចុះពិនិត្យទីតាំងឃ្លាំង ស្តុកទុកជី ថ្នាំកសិកម្ម ស្ថិតនៅភូមិព្រៃទំពួង ឃុំពើក ស្រុកអង្គស្នូល ខេត្តកណ្ដាល ម្ចាស់ទីតាំង ឈ្មោះ XIA GUOXIU ភេទស្រី ជាជនជាត់ចិន។ សូមជម្រាបជូនថា បើយោងតាមលិខិតស្នើសុំបើកឃ្លាំង ចុះថ្ងៃទី១១ ខែ សីហា ឆ្នាំ២០២០ បានឲ្យដឹងថា សមត្ថកិច្ចរកឃើញជីកសិកម្មមួយចំនួនហូសសុពលភាពប្រើប្រាស់ សុពលភាពបញ្ជិកា និងមិនតម្រូវបមាណីយ ខុសច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ។ គួររំលឹកថា ការចុះបង្រ្កាបរបស់សមត្ថកិច្ចនៃការិយាល័យនគរបាលប្រឆំាងបទល្មើសសេដ្ឋកិច្ច កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០កន្លងទៅ វេលាម៉ោង២:១០នាទីរសៀល ហើយលុះដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ស្រាបតែសុំបើកទីតាំងឃ្លាំងវិញ ។ ករណីនេះមហាជនលើកឡើងថា ក្នុងការចុះបង្រ្កាបរបស់សមត្ថកិច្ច និងត្រួតពិនិត្យទីតាំងស្តុកទុក ចែកចាយ ថ្នាំកសិកម្ម និងជីកសិកម្មរបស់ស្រ្តីជនជាតិចិនខាងលើ មិនបានប៉ុន្មានថ្ងៃផងស្រាបតែស្រ្តីជនជាតិចិននោះ បានដាក់ពាក្យស្នើសុំធ្វើការបើកវិញភ្លាមដោយគ្រាន់តែអះអាងថាខ្លួនបានបង់ប្រាក់ពិន័យអន្តរការណ៍តាមច្បាប់ស្ដីពីការគ្រប់គ្រងជីកសិកម្ម និងថ្នាំកសិកម្មរួចរាល់ហើយ។ ទោះបីជាយ៉ាងណាមហាជននៅតែមានការនឿយឆ្ងល់ចំពោះបញ្ហានេះមើលទៅហាក់បីដូចជាសុំចង្វាក់គ្នាចំពោះម្ចាស់ទីតាំងនិងសមត្ថកិច្ចដោយមិនបានធ្វើការដកហូតវត្ថុតាំងហើយមិនបានធ្វើការបង្ហាញបើកទូលាយចំពោះចំណាត់ការបស់សមត្ថកិច្ចឡើយមិនបានប៉ុន្មានថ្ងៃផងស្រាបតែបែកធ្លាយចេញលិខិតស្នើសុំបើកទីតាំងវិញភ្លាម៕