ប្រជាពលរដ្ឋក្រោងស្នើទៅក្រសួងពាណិជ្ជកម្មឆែកឈ្មោះម្ចាស់ទឹកដោះគោម៉ាក Wakodoតើជានរណា? (ភ្នំពេញ)៖យោងតាមប្រភពប្រជាពលរដ្ឋបានប្ដឹងម្ចាស់ទឹកដោះគោម៉ាក Wakodoទៅសមត្ថកិច្ចក្រសួងមហាផ្ទៃករណីមាននាំចូលដោយក្រុមហ៊ុន vnk corporation ltd ដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ ៨២៧ ផ្លូវ ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញទៅសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ។ សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចនៃក្រសួងមហាផ្ទៃសមត្ថកិច្ច ដឹកនាំសម្របសម្រួលដោយលោកសឿ ឡងឌី ព្រះរាជអាជ្ញារងអមសាលាដំបូងភ្នំពេញចុះទៅដល់ទីតាំងខាងលើប្រហែលជិតមួយម៉ោង ស្រាប់តែសមត្ដកិច្ច និងលោកព្រះរាជអាជ្ញារង បានដកថយចេញអស់រលីង ដោយពុំមានការដកហូតវត្ថុតាង ឬឃាត់ខ្លួនម្ចាស់ទីតាំងនោះទេយកទៅសួរនាំដើម្បីចាត់ការតាមនីតិវីធីច្បាប់ឡើយ។ ទោះជាយ៉ាងណាប្រជាពលរដ្ឋក្រោងនិងដាក់ស្នើទៅក្រសួងពាណិជ្ជកម្មដើម្បីស្នើសុំឆែកឈ្មោះម្ចាស់ម៉ាកទឹកដោះគោWakodo តើម្ចាស់ទឹកដោះគោម៉ាក Wakodo ជានរណា?បានជាព្រះរាជអាជ្ញារង និងសមត្ថកិច្ច មិនហ៊ានធ្វើការឆែកឆេរនាំខ្លួនយកទោសាកសួរ និងបិទទីតាំងខាងលើដើម្បីចាត់ការតាមច្បាប់ ។ ប្រជាពលរដ្ឋបន្ថែមទៀតថា តើទីតាំងទឹកដោះគោម៉ាក Wakodo គ្មានច្បាប់ឬមានផលិតផលអ្វីលាក់កំបាំងផ្សេងចំពោះសមត្ថកិច្ច ក្រៅពីទឹកដោះម៉ាក Wakodo ឬម្ចាស់ទឹកដោះគោម៉ាក Wakodo មានខ្នងធំពេកទេដឹងបានជាសមត្ថកិច្ចមិនអាចធ្វើអ្វីបាន? គួររំលឹកផងដែរថា៖ រហូតមកដល់ពេលនេះមិនទាន់មានការបកស្រាយនៅឡើយប្រាប់អ្នកសារព័ត៌មានតើម្ចាស់ផលិតផលទឹកដោះគោម៉ាក Wakodo ជានរណា ? បើតាមសម្ដី លោក សឿ ឡងឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានហាមឃាត់អ្នកសារព័ត៌មានមិនឲ្យមានចុះផ្សាយពីការចុះបង្ក្រាបទីតាំងខាងលើនេះឡើយ […]
ព័ត៌មានសុខភាព និងសម្រស់
តារាសម្តែងនិងបង្ហាញ ម៉ូតកញ្ញាម៉ៃប៊ីកំពុង អង្រួនចិត្តអ្នកគាំទ្រ
ភ្នំពេញ៖នៅលើបណ្តាញសង្គមប៉ុន្មានថ្ងៃមើលឃើញមានសារព័ត៌មាននិងមហាជនជាច្រើនចាប់អារម្មណ៍នៅពេលតារាសម្តែងនិងបង្ហាញម៉ូតកញ្ញា ម៉ៃប៊ី លេងបញ្ចេញសម្រស់ក្នុងឈុតសិចស៊ីហើយអ្វីដែលពិសេសមើលឃើញរូបសាក់ត្រង់ចំណុចល្អៗ។ រូបថតសិចស៊ីជាច្រើនរបស់កញ្ញា ម៉ៃប៊ីត្រូវបានបង្ហោះនិងមានសារព័ត៌មានច្រើនបានចុះផ្សាយ ជាបន្តបន្ទាប់ ក្រោយតារាស្រីរូបនេះបានទម្លាយសកម្មភាពថ្មីក្នុងឈុតប៊ីគីនី បង្អួតសម្រស់ សិចស៊ី ហើយអ្វីដែលពិសេសសម្រាប់មហាជនឬប្រុសៗនោះចាប់អារម្មណ៍ទៅលើរូបសាក់ លើដងខ្លួន ត្រង់ចំណុចសំខាន់ៗ។ ការកាច់រាងបង្អួតដងខ្លួនក្នុងឈុតប៊ីគីនីលើកនេះ តារាស្រីរូបនេះពិតជាធ្វើឱ្យផ្ទុះការចាប់ អារម្មណ៍លើនាង ខ្លាំងគ្រាន់បើ ដោយម្នាក់ៗខ្លះ រហូតដល់ថ្នាក់ពង្រីករូបមើលទៅហើយ។ជាថ្មីទៀតកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០បើមើលរូបរបស់នាងក្នុងចំណោមរូបសិចស៊ី ជាច្រើន មានរូបខ្លះស្ទើរតែបញ្ចេញសាច់ដងខ្លួនទាំងអស់ ។ ចំណែករូបខ្លះទៀតកាចរាងចុះ ឡើងធ្វើទឹកមុខស្រទន់ជាមួយភាពសិចស៊ី ពិតជាអង្រួនចិត្តអ្នកគាំទ្រជាមិនខាន។ បើទោះបីជាមានអ្នកទើសចិត្ត អ្នករិះគន់ យ៉ាងណាក៏តារាស្រីរូបមិនខ្វល់មិនតបអ្វីឡើយដោយ គ្រាន់ផ្ញើរសារខ្លីៗបែបសប្បាយទៅវិញ។អមលើរូបសិចស៊ីរបស់នាង ម៉ៃប៊ី បានសរសេរថា “ទោះពេលវេលាវិលថយក្រោយ១០០០ដង ក៏ខ្ញុំនៅតែរើសយកអ្នក”។ សូមបញ្ជាក់ថា កញ្ញា ម៉ៃប៊ី ជាតារាបង្ហាញម៉ូតដែលប្រជាប្រិយខ្លាំងលើឈរតំណែងតារាស្រី ហ៊ានថតសិចស៊ី មិនថាថតរឿង ថតបទចម្រៀង ឬ ដើរម៉ូតឡើយនាងតែងតែមិនខ្លាចការ បញ្ចេញដងខ្លួនរបស់នាងឡើយ។ នាងក៏ត្រូវបានផលិតករជាច្រើន ពេញចិត្តយកនាងថតកុន ដើរតួស្រីជាច្រើន មិនថាតួកាច និងស្លូតឡើយ។ នាងក៏តារាស្រីម្នាក់រាប់អានជិតស្និតនឹង តារាស្រី ជា ម៉ារី ដែលកំពុងផ្ទុះការរិះគន់រឿងព័ត៌មានស្លៀកប៊ីគីនីធ្វើខួបកំណើតកាល […]
ស្នេហាស្រីស្រឡាញ់ស្រីគូស្នេហ៍ ម្ខាងជ្រើសរើសចងកសម្លាប់ខ្លួន
បន្ទាយមានជ័យ៖ស្នេហាស្រីស្រឡាញ់ស្រីគូស្នេហ៍ម្ខាងទៀតបានជ្រើសរើស”ផ្លូវស្លាប់”ដោយចងកសម្លាប់ខ្លួនដូចស្នេហានាងទាវ,នាងកង្រី,នាងវិធាវី…នាងសូលីយ៉េតដែរជាកម្លាំងប្រតិកម្មនឹងទំនៀមនំមិនធំជាងនាឡិ ហើយមេបាបំបែកមិនឱ្យស្រឡាញ់គ្នានោះ ។ អក្ខរាស្នេហាបណ្តាំទុកមុនអត្តឃាតដោយចង កតួអង្គស្រីដែលចាត់ទុកខ្លួនជាបងបានសរសេរថា ៖” បងលាអូនហើយ ។បើមានជាតិក្រោយ បងនឹងជួបអូនទៀត…” ។ជំងឺស្នេហាដាច់បង្ហៀរនោះ បានរុញសម្ពាធឱ្យតួអង្គស្រីជាបងចង កសម្លាប់ខ្លួន ចោលតួអង្គជាស្រីអូនកាលពីម៉ោង ៧យប់ ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២០ ក្នុងភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ស្ត្រីម្តាយឈ្មោះហ៊ារ៉ានអាយុ៥៦ឆ្នាំត្រូវជាម្ដាយបង្កើតជនរងគ្រោះបានប្រាប់ថា៖កូនស្រីអ្នកស្រីបានស្រឡាញ់មនុស្សស្រីដូចគ្នា។អ្នកស្រីអប់រំទូន្មានបំបែកពង្រត់គ្រប់វិធីនិងមធ្យោបាយក៏នៅតែមិនដាច់ឡើយ។កូនស្រីអ្នកស្រីមានឈ្មោះ ភឺស ស្រីនី ភេទស្រី អាយុ ២២ ឆ្នាំ រស់ក្នុងភូមិឃុំខាងលើ។ អ្នកស្រីបានហៅ ប្ដីឈ្មោះ ឡា លើត អាយុ ៥០ ឆ្នាំឱ្យជួយបីកូនស្រីជាទីស្រឡាញ់ដាក់ចុះមកលើក្ដារតែនាងបាន។ការស្លាប់នេះបើយោងខ្លឹមសយោងកំណត់ហេតុរបស់គណៈកម្មការចម្រុះធ្វើកោសល្យវិច្ច័យថានេះគឺធ្វើអត្តឃាដមែនមិនពាក់ព័ន្ធករណីអ្វីផ្សេងទេ៕