ព័ត៌មានជាតិ

សម្ដេច ស ខេង អញ្ជើញបើកសិក្ខាសាលាជាតិស្ដីពី «ការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទាន សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២»

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាជាតិស្ដីពី «ការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទាន សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០»។សិក្ខាសាលាថ្នាក់ជាតិនេះ បានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគអភិវឌ្ឍន៍ និងអង្គការសង្គមស៉ីវិលប្រមាណជាង២០០រូបផងដែរ។ គួរជម្រាបថា សិក្ខាសាលាថ្នាក់ជាតិស្ដីពី ការពិគ្រោះយោបល់លើសេចក្ដីព្រាង «ឯកសារទស្សនទាន» សម្រាប់កំណត់អំពីចក្ខុវិស័យនានាពាក់ព័ន្ធនឹង កិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំតាក់តែងកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០)៕

ព័ត៌មានជាតិ

ថ្ងៃទី 25 ខែតុលាឆ្នាំ 2020 ឯកឧត្តមដួងតារាជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងជាអនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីបានយកអំណោយមកចែកជូនប្រជាពលរដ្ឋ 732គ្រួសារក្នុងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ដង្កោរាជធានីភ្នំពេញ

ភ្នំពេញ :នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នៅ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញឯកឧត្តមដួងតារាបាននាំយកអំណោយមួយចំនួនរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចគតិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ ឯកឧត្ដម ដួងតារាជំនួយការរបស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន រួមជាមួយ ថ្នាក់ដឹកនាំក្រោមឱវ៉ាត សប្បុរសជន និងអជ្ញាធរមូលដ្ឋាន បានប្រគល់ជូនដល់ប្រជាពលរដ្ឋក្រីក្រ និង អតីយុទ្ធជួបការលំបាក ចំនួន ៧៣២គ្រួសារ ក្នុងឳកាសដែលបងប្អូនជួបបញ្ហាដោយសារគ្រោះទឹកជំនន់ ។ ប្រជាពលរដ្ឋក្រីក្រ និង អតីយុទ្ធជនជួបការលំបាក ចំនួន ៧៣២គ្រួសារ ទទួលបានអង្ករ ២០គីឡូ មី១កេស ទឹកស៊ីអ៉ីវ០១យួរ ត្រីខ១យួរ ទឹកសុទ្ធមួយកេស រួមជាមួយថវិកា ៥ម៉ឺនរៀល ឯកឧត្ដម ដួងតារា បានមានអនុសាសន៍ថា នៅទីណាមានបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋជួបការលំបាក នៅទីនោះមានការជួយឧបត្ថម្ភពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ […]