ព័ត៌មានជាតិ

ថ្ងៃទី 25 ខែតុលាឆ្នាំ 2020 ឯកឧត្តមដួងតារាជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងជាអនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីបានយកអំណោយមកចែកជូនប្រជាពលរដ្ឋ 732គ្រួសារក្នុងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ដង្កោរាជធានីភ្នំពេញ

ភ្នំពេញ :នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នៅ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញឯកឧត្តមដួងតារាបាននាំយកអំណោយមួយចំនួនរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចគតិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ ឯកឧត្ដម ដួងតារាជំនួយការរបស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន រួមជាមួយ ថ្នាក់ដឹកនាំក្រោមឱវ៉ាត សប្បុរសជន និងអជ្ញាធរមូលដ្ឋាន បានប្រគល់ជូនដល់ប្រជាពលរដ្ឋក្រីក្រ និង អតីយុទ្ធជួបការលំបាក ចំនួន ៧៣២គ្រួសារ ក្នុងឳកាសដែលបងប្អូនជួបបញ្ហាដោយសារគ្រោះទឹកជំនន់ ។

ប្រជាពលរដ្ឋក្រីក្រ និង អតីយុទ្ធជនជួបការលំបាក ចំនួន ៧៣២គ្រួសារ ទទួលបានអង្ករ ២០គីឡូ មី១កេស ទឹកស៊ីអ៉ីវ០១យួរ ត្រីខ១យួរ ទឹកសុទ្ធមួយកេស រួមជាមួយថវិកា ៥ម៉ឺនរៀល

ឯកឧត្ដម ដួងតារា បានមានអនុសាសន៍ថា នៅទីណាមានបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋជួបការលំបាក នៅទីនោះមានការជួយឧបត្ថម្ភពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចគតិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យ៉ាងណាមិញយើងឃើញហើយថា សម្តេចតែងតែគិតគូពីសុខទុក្ខរបស់បងបង្អូនជានិច្ចទោះនៅដល់ទីកន្លែងណាក៏ដោយ ដូចជាពេលនេះជាដើមបងប្អូនបានរងគ្រោះដោយសាទឹកជំនន់លិចផ្ទះសំបែង ខ្លះបានផ្លាស់ទីលំនៅមកលើទីទួល និងខ្លះបានលិចស្រែចំការ ។

ស្ថិតក្នុងឳកាសនេះដែរ ឯកឧត្ដម បានពាំនាំនូវមតិផ្តាំផ្ញើរ និងសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចគតិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកតែងតែគិតគូពីសុខទុក្ខបងប្អូនជានិច្ច ជាពិសេសសុខភាពបងប្អូនតែម្តង។

ក្នុងនោះដែរ បងប្អូនប្រជាពលរដ្ឋ និងបងប្អូនអតីតយុទ្ធជន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចគតិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងថ្នាក់ដឹកនាំក្រោមឳវ៉ាត ដែលតែងតែយកចិត្តទុក្ខដាក់ ជាពិសេសនៅពេលដែលមានគ្រាអាសន្នគ្រោះធម្មជាតិនានេះ និងសូមប្រសិទ្ធពរជ័យជូនដល់ សម្តេច និងថ្នាក់ដឹកនាំទាំងអស់ ជួបតែសុភមង្គល វិបុលសុខ និងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ។

vcn

Leave a Reply

Your email address will not be published. Required fields are marked *