- ការបកស្រាយរបស់លោកអធិការក្រុងបូកគោនិងរូបភាពត្រួតពិនិត្យនៅថ្ងៃទី 30 ខែមករាឆ្នាំ 2022
Related Articles
សាកលវិទ្យាល័យខេមរៈ(KU) ត្រូវបានគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា(ACC)ចុះវាយតម្លៃផ្ដល់ការទទួលស្គាល់គុណភាពអប់រំ ឱ្យស្របតាមស្ដង់ដាជាតិ របស់ក្រសួងអប់រំយុវជន និងកីឡា
សាកលវិទ្យាល័យខេមរៈ(KU) ត្រូវបានគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា(ACC)ចុះវាយតម្លៃផ្ដល់ការទទួលស្គាល់គុណភាពអប់រំ ឱ្យស្របតាមស្ដង់ដាជាតិ របស់ក្រសួងអប់រំយុវជន និងកីឡា ភ្នំពេញ ៖ សាកលវិទ្យាល័យខេមរៈ(Khemarak University)ដែលជាគ្រឹះស្ថានបណ្ដុះបណ្ដាលថ្នាក់ឧត្តមសិក្សា ត្រូវបានគណៈកម្មាធិការ ចុះវាយតម្លៃ និងផ្ដល់នូវការទទួលស្គាល់គុណភាពអប់រំ។ ការចុះវាយតម្លៃនេះធ្វើឡើងរយៈពេល១០ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា(ACC)ចុះវាយតម្លៃផ្ដល់ការទទួលស្គាល់គុណភាពអប់រំ ដឹកនាំដោយលោកបណ្ឌិត រស់ សុវាចា ជាអគ្គលេខាធិការ នៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា និងអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។ ការចុះវាយតម្លៃ និងផ្ដល់នូវការទទួលស្គាល់គុណភាពអប់រំនេះ គឺមានសុពលភាព ០៥ឆ្នាំម្ដង ដើម្បីធានាថា ការបណ្ដុះបណ្ដាលនៅតាមគ្រឹះស្ថានអប់រំទូទៅ ក៏ដូចជាសាកលវិទ្យាល័យខេមរៈផ្ទាល់ បានបំពេញនូវលក្ខន្តិកៈ និងស្តង់ដាអប់រំ ដែលកំណត់ដោយក្រសួងអប់រំយុវជន និងកីឡា។ នៅក្នុងឱកាសចុះវាយតម្លៃគុណភាពអប់រំពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា(ACC) នេះសាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ លោកបណ្ឌិត រស់ រ៉ាវុធ បានឱ្យដឹងថា៖ «សាកលវិទ្យាល័យខេមរៈ មានចំណុចខ្លាំងចំនួន០៤ ដោយនៅក្នុងនោះមានដូចជា៖ ១.ការបង្រៀនរបស់សាស្រ្តាចារ្យមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ២.ការបង្រៀនប្រកបដោយមនសិការ និងវិជ្ជាជីវៈ ៣.សាស្រ្តាចារ្យមានការស្រាវជ្រាវខ្ពស់ ក្នុងការផ្ដល់នូវចំណេះដឹង ដល់និស្សិត និងទី៤.និស្សិតដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យខេមរៈកន្លងមកមានរហូតដល់ទៅ ៩៧,២% […]
ម្ចាស់ដេប៉ូប្រេងឥន្ទនៈទាំង៤២ប្ដឹងប្រធានសាខាក.ប.បខេត្តកណ្ដាលទៅ ACUបែរជាអគ្គនាយកដ្ឋាន ក.ប.បកោះហៅម្ចាស់ដេប៉ូយ៉ាងប្រញាប់!
កណ្ដាល៖យោងតាមលិខិតអញ្ចើញចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ លោក ឃួន សាវុធ អគ្គនាយករងនៃអគ្គនាយកដ្ឋានការពារប្រើប្រាស់ កិច្ចការពារប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានចេញលិខិតអញ្ជើញម្ចាស់ដេប៉ូប្រេងឥន្ទនៈទាំង៤២នាក់ទៅអគ្គនាយកដ្ឋានស្ថិតនៅផ្លូវលេខៈ១៨ ភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៩:០០នាទីព្រឹកក្រោមអធីបតីភាព ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប។ សូមជម្រាបជូនថា៖លោក ឃួន សាវុធ អគ្គនាយករងនៃអគ្គនាយកដ្ឋាន ក.ប.បបានចេញលិខិតអញ្ចើញម្ចាស់ដេប៉ូទាំង៤២នាក់នេះធ្វើឡើងដើម្បីឲ្យចូលបំភ្លឺ និងផ្ដល់ព័ត៌មានចាំបាច់មួយចំនួន ក្រោយម្ចាស់ប៉ូប្រេងឥន្ទនៈទាំង៤២នាក់បានប្ដឹងលោក តូច ចៅកុយ ប្រធានសាខា ក.ប.បខេត្តកណ្ដាលទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ និងសាលាខេត្តកណ្ដាល ករណីចុះអនុវត្តការងារនិងគៀបសង្កត់ពិន័យម្ចាស់ដេប៉ូប្រេងដោយគ្មានវិក័យបត្រនិងករណីខ្លះចេញវិក័យបត្រដោយសរសេរទឹកប្រាក់តិចជាងទឹកប្រាក់ដែលបានទាមទារជាក់ស្ដែងពីម្ចាស់ដេប៉ូ ដែលប្ដឹងកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ។ បើយោងតាមប្រភពម្ចាស់ដេប៉ូទាំង៤២នាក់បានឲ្យដឹងថា៖ មន្ត្រីក.ប.បបានចុះមកចែកលិខិតអញ្ជើញនេះហាក់បីដូចជាធ្វើឡើងយ៉ាងតក់ក្រហល់ខុសភាពប្រក្រតីពីព្រោះថាទីតាំងម្ចាស់ដេប៉ូមានរហូតដល់៤២កន្លែងស្ថិតនៅភូមិ ឃុំ ស្រុក ផ្សេងៗគ្នា ប៉ុន្តែមន្រ្តីក.ប.បបានចុះចែកត្រឹមតែមួយព្រឹកប៉ុណ្ណោះ ហើយពួកគាត់ចង់ឲ្យមានសមាសភាពមន្ត្រីមកពីអង្គភាពប្រឆាំងអំពើពុករលូយ និងសាលាខេត្តកណ្ដាល ប្រសិនបើគ្មាននោះទេពួកគាត់ទាំងអស់គ្នានឹងមិនចូលរួមតាមការអញ្ជើញឡើយ។ ប្រភពម្ចាស់ដេប៉ូដដែដែលបានឲ្យដឹងទៀតថា៖គោលបំណងដែលពួកគាត់ទាំងអស់គ្នាបានប្ដឹងប្រធានសាខាក.ប.ប ខេត្តកណ្ដាលនេះ ដោយសារពួកគាត់មិនពេញចិត្តចំពោះការអនុវត្តច្បាប់របស់លោក តូច ចៅកុយ និងពួកគាត់នៅតែទទួចស្នើឲ្យថ្នាក់ដឹកនាំពាក់ព័ន្ធ ជាពិសេសឯកឧត្តម […]
កម្លាំងសមត្ថកិច្ចគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយក្រសួងមហាផ្ទៃ ដឹកនាំដោយលោកស័ក្តិ៥ ហ៊ុយ សេងហាក់ ចុះឆែកឆេរពិនិត្យផ្ទះដាក់សាប៊ូ តាំងពីព្រឹករហូតដល់ម៉ោង ៨និង២៨នាទីយប់ ខណះតំណាងអយ្យការអោយបិទឃ្លុំបេទីតាំងម៉ោង១២និង៤០នាទីនោះ !
ភ្នំពេញ៖ បើយោងតាមកំណត់ហេតុតំណាងអយ្យការអោយបិទឃ្លុំបេទីតាំងបណ្តោះអាសន្ន របស់គណៈកម្មាធិការប្រយុទប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម របស់ប្រតិបត្តិការបង្ក្រាបទី៨ តំណាងអយ្យការ បានអោយបិទឃ្លុំទីតាំងនៅវេលាម៉ោង១២និង៤០នាទីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែកម្លាំងសមត្ថកិច្ចគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយក្រសួងមហាផ្ទៃ ដឹកនាំដោយលោកស័ក្តិ៥ ហ៊ុយ សេងហាក់ បានធ្វើការបិទឃ្លុំបេទីតាំងនៅម៉ោង៨និង២៨នាទីយប់ ថ្ងៃខែឆ្នាំដដែល ហើយសរសេរលើកំណត់ហេតុបិទឃ្លុំទីតាំងបណ្តោះអាសន្ន ដោយបញ្ជាក់លើលិខិតនោះថា, បានបញ្ចប់កំណត់ហេតុនៅវេលាម៉ោង៦និង៥៥នាទីល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ។ ចំណុចនេះតើមន្ត្រីនគរបាលយុត្តិធម៌ គាត់បានបំពេញការងារស្របតាមនីវិធីដែរឬទេ ឬមួយមានការអនុញ្ញាតណាមួយពីរថ្នាក់លើ ! ហើយការធ្វើកំណត់ហេតុផ្ទុយពីពេលវេលាបិទឃ្លំបេទីតាំងបណ្តោះ ក្នុងមានជាមន្ត្រីរាជការសាធារណៈ មានកំហុសដែរឬទេ ? ពាក់ព័ន្ធករណីនេះ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំដូងរាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មាន នៅព្រលប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ថា, “ខ្ញុំនឹងឆែកជូននៅថ្ងៃស្អែក សូមអរគុណ” មានន័យថា, លោកនឹងឆែកជូននៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។ សូមបញ្ជាក់ជូនថា កំណត់ហេតុបិទឃ្លុំបេទីតាំងបណ្តោះអាសន្ន បានសរសេរថា ឆ្នាំ២០២២ ខែកុម្ភៈ […]