ភ្នំពេញ ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានជំរុញឱ្យក្រសួងសាធារ ណការ ខិតខំដោះស្រាយបញ្ហាប្រឈម និង ពនឿនការ ងារហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ដែលមានសារសំខាន់ជាយុទ្ធសាស្រ្តសម្រាប់ការស្តារ និង ជំរុញកំណើនសេដ្ឋ កិច្ចជាតិ ឱ្យចប់សព្វគ្រប់ និង ទាន់ពេល ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារ និងដាក់ទិសដៅបន្តសម្រាប់ឆ្នាំ២០២២ របស់ក្រសួងសាធារណការ និងដឹក ជញ្ជូន នៅរសៀលថ្ងៃទី២៨ ខែមករា នេះ ឯកឧត្តម ឧបនា យករដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកឡើងថា ស្របតាមអនុសាសន៍ដឹក នាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី អំពីការប្រែក្លាយ ការគំរាមកំហែងនានា ជាពិសេស វិបត្តិនៃជំងឺកូវីដ-១៩ ឱ្យទៅជាកាលានុវត្តភាព សម្រាប់ការដ្ឋាននៃការកែ ទម្រង់ ឯកឧត្តមសូមជំរុញឱ្យក្រសួងសាធារណការ និង ដឹក ជញ្ជូន ផ្តោតការយកចិត្តទុក ដាក់ខ្ពស់ថែមទៀត ក្នុងការ អនុវត្តប្រកបដោយប្រសិទ្ធ ភាពខ្ពស់ នូវផែនការសកម្ម ភាពនៃវិស័យដឹកជញ្ជូន និង ឡូជីស្ទីក ដែលស្ថិតក្នុងសសរស្តម្ភទី ២ នៃ ក្របខណ្ឌយុទ្ធ សាស្ត្រ និង កម្មវិធីស្តារនិង ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ- ១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣ ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បន្តថា ត្រូវជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលកំពុងដំណើរការសាងសង់ មានជា អាទិ៍ គម្រោងផ្លូវក្រវាត់ក្រុងទី ៣, គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ, គម្រោងកំណាត់ផ្លូវជាតិលេខ ៥ (ព្រែកក្តាម-ធ្លាម្អម) និង (ធ្លាម្អម-បាត់ដំបង), គម្រោងផ្លូវជាតិលេខ១០, គម្រោងផ្លូវជាតិលេខ ២ និង លេខ ២២, គម្រោងកំណាត់ផ្លូវជាតិលេខ ៧ (ត្បូងឃ្មុំ-ក្រចេះ) និង បណ្តាផ្លូវជាតិសំខាន់ៗផ្សេងទៀត ។ ជាមួយគ្នានេះ, ក៏ស្នើសុំឱ្យក្រសួងបន្តផ្តោតការយកចិត្តទុកដាក់លើគុណ ភាពនៃហេដ្ឋារចនាសម្ព័ន្ធ ដោយត្រូវទទួលយកតែគម្រោងណាដែលបានសាង សង់ត្រឹមត្រូវតាមស្តង់ដារ និង ស្របតាមលក្ខណ:បច្ចេក ទេស ។
បន្ថែមពីនោះទៀត ត្រូវបន្តកិច្ចសហការជាមួយក្រសួង- ស្ថាប័នពាក់ព័ន្ធក្នុងការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និង ផ្លូវទឹក និង បន្តជំរុញបញ្ចប់សេចក្តីព្រាងច្បាប់ ស្តីពីទឹកកខ្វក់និង ប្រព័ន្ធលូ រួមទាំងបទដ្ឋានបច្ចេកទេសក្នុងការសាងសង់, ជួសជុល, ថែទាំ និង ប្រតិបត្តិការទឹកកខ្វក់ ដើម្បីលើកកម្ពស់សុខុ មាលភាពប្រជាជន និង បន្តជំរុញបញ្ចប់ការតភ្ជាប់តំណប្រព័ន្ធលូទឹកកខ្វក់ និង លូទឹកភ្លៀង ពីលំនៅឋានប្រជា ជន និង ទីតាំងអាជីវកម្ម មកកាន់ប្រព័ន្ធលូទឹកកខ្វក់ និង លូទឹកភ្លៀងសាធារណៈ ។
« តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បន្តជំរុញការ សិក្សាគម្រោងអភិវឌ្ឍន៍ផ្លូវ ដែកនៅកម្ពុជាដែលមានស្រាប់ សំដៅឱ្យក្លាយទៅជាផ្លូវដែកល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ និង ពីរាជធានីភ្នំពេញទៅប៉ោយប៉ែត និងបន្ថែមខ្សែផ្លូវដែកថ្មីពីក្រុងប៉ោយប៉ែតទៅខេត្តសៀមរាប និង បន្តឆ្ពោះទៅខេត្តកំពង់ធំ និងរាជធានីភ្នំពេញ និង ខ្សែផ្លូវដែកតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ព្រំដែនប្រទេសវៀតណាមព្រមទាំងជំរុញដំណើរការស្តារ និង លើកកម្រិតសមត្ថភាពប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវដែកឱ្យមានចលនារស់រវើក និង ប្រកបដោយប្រសិទ្ធភាព » ។
ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ក្រសួងសាធារណការ ត្រូវបន្តជំរុញបញ្ចប់ការរៀបចំអនុក្រឹត្យ ស្តីពីការគ្រប់គ្រងដីចំណីផ្លូវដែក និង ចំណុចឆ្លងកាត់រវាងផ្លូវដែក និង ផ្លូវថ្នល់ ដើម្បីគ្រប់គ្រងដីចំណីផ្លូវដែកឱ្យមានប្រសិទ្ធភាព និង បញ្ចៀសការទន្ទ្រានកាន់កាប់នានា និង បន្តសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីជំរុញការចុះ បញ្ជីដីកម្មសិទ្ធិស្ថានីយរថភ្លើងដែលនៅសេសសល់ ។
បន្ថែមពីនោះទៀត ត្រូវបន្តជំរុញបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និង កំពង់ផែដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងឱ្យបានគ្រប់ជ្រុងជ្រោយ និង ជំរុញប្រតិបត្តិការដឹកជញ្ជូន
តាមផ្លូវទឹក ផ្លូវសមុទ្រ និង ការធ្វើអាជីវកម្មកំពង់ផែ ឱ្យកាន់តែល្អប្រសើរឡើង រួមទាំងបន្តជំរុញ
បញ្ចប់សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើតគណៈកម្មាធិការជាតិឆ្លើយតបនឹងការកំពប់ប្រេង
ផងដែរ ៕