ព័ត៌មានជាតិ

កម្ពស់ទឹកស្ទឹងព្រែកត្នោតនៅព្រឹកថ្ងៃនេះបានកើនឡើង ០,១២ ម៉ែត្រ ធៀបនឹងពេលល្ងាចថ្ងៃម្សិលមិញ

VCN.ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២

(ភ្នំពេញ)៖ នៅលើផេកផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០ នាទីព្រឹក រួមមាន កម្ពស់ទឹកខាងមុខទ្វារ ៥,៥២ ម៉ែត្រ​ ស្រកចុះ​ ១,១៥ ម៉ែត្រ ធៀបនឹងកម្ពស់ទឹកអតិបរិមា​ ៦,៦៧ ម៉ែត្រ កាលពីថ្ងៃទី​១៤ ខែតុលា ឆ្នាំ២០២០។

ក្រសួងបានបន្តថា កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,៧២ ម៉ែត្រ។ កម្ពស់ទឹកខាងក្រោយទ្វារ ៨,៧២ ម៉ែត្រ​ ។
ព្រឹកនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត បានកើនឡើង ០,១២ ម៉ែត្រ ធៀបនឹងពេលល្ងាចថ្ងៃម្សិលមិញ៕

vcn

Leave a Reply

Your email address will not be published. Required fields are marked *