(ភ្នំពេញ)៖រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ទីប្រឹក្សាជាន់ខ្ពស់នៃឣង្គភាពសារព័ត៌មាន BTN NEWS ផ្ដល់ថវិកា និងសម្ភារ: មួយចំនួន តាមរយ:ឣង្គភាព……….ជូនចំពោះលោក អ៊ី បញ្ញា អ្នកយកព័ត៌មានសន្តិសុខសង្គមទូរទស្សន៍អប្សរា និងគេហទំព័រដំណឹងយប់មិញដែលមានជំងឺបញ្ហាវះកាត់ពោះវៀនដុះខ្នែងដែលសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ–សូវៀត (រុស្ស៊ី) បច្ចុប្បន្ននេះ ក្រុមគ្រួសារអ្នកជំងឺម្នាក់បានដាក់ពាក្យប្ដឹង មន្ទីរព្យាបាល ម៉ាយហ៊ែល ដែលមានទីតាំងនៅខណ្ឌដង្កោ ទៅកាន់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធរឿងបញ្ហាវះកាត់ពោះវៀនដុះខ្នែងធ្វើអោយអ្នកជំងឺចេះតែមានអាការៈកាន់តែធ្ងន់ធ្ងរទៅៗ រហូតក្រុមគ្រួសារសម្រេចចិត្តដឹកបញ្ជូន បន្តទៅមន្ទីរពេទ្យមិត្តភាព ខ្មែរ–សូវៀត (រុស្ស៊ី) ៕
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក នៅវិមានសន្តិភាព រសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម Antony J. Blinken រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក ។ ឯកឧត្តម Antony Blinken បានគោរពថ្លែងអំណរគុណកម្ពុជា ចំពោះភាពដឹកនាំជាប្រធានអាស៊ាន, ការផ្ដល់ដីឱ្យសហរដ្ឋអាមេរិក សង់ស្ថានទូត, ការធ្វើដំណើរទៅប្រជុំដោយជោគជ័យនៅទីក្រុងវ៉ាសីនតោន, ការអនុញ្ញាតឱ្យកប៉ាល់ Westerdam ចូលចត ដែលនៅក្នុងនោះមានជនជាតិអាមេរិកចំនួន ៦០០នាក់, ការបោះឆ្នោតគាំទ្រសេចក្ដីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ លើបញ្ហារុស្ស៊ីឈ្លានពានអ៊ុយក្រែន, ការរុករកអធិធាតុទាហានអាមេរិកបាត់ខ្លួនក្នុងសម័យសង្គ្រាម TOWMIA, កិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ក្នុងការស្វែងរកដំណោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ។ ឯកឧត្តម Blinken បានគោរពជម្រាបជូនសម្ដេចតេជោថា ទិសដៅរបស់សហរដ្ឋអាមេរិក គឺមានទំនាក់ទំនងជាវិជ្ជមានជាមួយកម្ពុជា ឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់ដូចជា៖ ទីផ្សារនាំចេញ និងជំនួយសម្រាប់ការអភិវឌ្ឍ។ល។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន […]
សាកលវិទ្យាល័យខេមរៈរៀបចំកម្មវិធីវាយតម្លៃការពារនិក្ខេបបទបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត០២រូប (ភ្នំពេញ)៖នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ សាកលវិទ្យាល័យខេមរៈរៀបចំកម្មវិធីវាយតម្លៃការពារនិក្ខេបបទបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតចំនួន០២រូប ជំនាន់ទី០៧ និងជំនាន់ទី០៨ នៃសាលកវិទ្យាល័យខេមរៈដែលស្ថិតនៅអគារសិក្សាសាលកវិទ្យាល័យផ្ទាល់តែម្ដង។ សូមជម្រាបជូនថា បេក្ខជនបណ្ឌិតចំនួន០២រូបដែលធ្វើការការពារលើប្រធានបទពីរផ្សេងគ្នានោះគឺ ១,បេក្ខជនបណ្ឌិត ជា មុនធី ជំនាន់ទី០៨ ជំនាញ នីតិសាធារណៈ ការពារលើប្រធានបទ« ដំណើរការស្ថាប័នរដ្ឋសភាកម្ពុជាពីឆ្នាំ១៩៩៣ដល់ឆ្នាំ២០១៣»ដែលដឹកនាំដោយបណ្ឌិត សឿ សុវណ្ណភាជន៍ និងបណ្ឌិត រស់ រ៉ាវុធ ។ ២,បេក្ខជនបណ្ឌិត ចិន សាធាន ជំនាន់ទី០៧ ជំនាញ នីតិសាស្ត្រ ការពារលើប្រធានបទ« ដំណោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា ករណីសិក្សា ៖ខេត្តស្វាយរៀង» ដែលដឹកនាំដោយបណ្ឌិត អ៊ុំ សុភក្ដិ និងបណ្ឌិត រស់ រ៉ាវុធ ។ សូមបញ្ជាក់ផងដែរថា យោងតាមលិខិតឧទ្ទេសនាមលេខៈ៤១២០ អយក .ឧសន នៃក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ បានធ្វើការឧទ្ទេសនាមចាត់តាំងគណៈកម្មការការពារនិក្ខេបបទបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតចំនួន០៧រូបរួមមាន៖ ១,លោក បណ្ឌិត ឌី […]