អង្គភាពសារព័ត៌មាន Fast news សូមបដិសេធ ការអានព័ត៌មានរបស់អង្គភាព cpc news ដែលបានចុះផ្សាយព័ត៌មានថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ ។ទាក់ទងនិង លិខិតជូនដំណឹងរបស់លោកមេធារី ជា សុខចាន់ អត្ថលេខ៦៦០ និងមេធារី នួន បូរ៉ា អត្តលេខ៦៦៣ ដែលជាមេធារីតំណាងអាណត្ដិឱ្យអ្នកស្រី អ៊ាន សៀវម៉ី ទាក់ទង និងព័ត៌មានមួយចំនួនដែលចុះផ្សាយខុសពីការពិត ដោយក្នុងលិខិតនោះបញ្ជាក់ឈ្មោះអង្គភាពមួយចំនួនយ៉ាងច្បាស់ មានដូចជា៖ អធិរាជមហាសាច់ និង News Fast ។ អ្វីដែលជាកត់សម្គាល់នោះ ពីធីការិនី ឈ្មោះកញ្ញា ស័ក្ដ ដានី បានអានព័ត៌មានខុស ដោយមិនបានត្រួតពិនិត្យត្រឹមត្រូវ ធ្វើឱ្យប៉ះពាល់ដល់អង្គភាពសារព័ត៌មាន Fast news យ៉ាងខ្លាំង។ បើយោងលិខិតជូនដំណឹងរបស់មេធារីទាំងពីបានចុះផ្សាយថា News Fast តែ ពិធីការិនីអានថា Fast news ទៅវិញ ដែលធ្វើឱ្យប៉ះពាល់ កិត្ដិយស និងកិត្ដិនាមយ៉ាងខ្លាំងដល់អង្គភាពសារព័ត៌មាន Fast news របស់យើងខ្ញុំ ។
គួរបញ្ជាក់ផងដែរថា អង្គភាព Fast news យើងខ្ញុំមានច្បាប់ទម្លាប់ត្រឹមត្រូវ និងធ្វើព័ត៌មានមានវិជ្ជាជីវៈច្បាស់លាស់ មិនមែនចុះផ្សាយអ្វីដែលខុសពីការពិត គ្មានប្រភពច្បាស់លាស់នោះឡើយ ។ អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមតំណាងអង្គភាព CPC news ចេញលិខិតសុំទោសជាបន្ទាន់ បើមិនដូច្នោះទេ អង្គភាពយើងខ្ញុំ និងចាត់ការ តាមនិតិវិធីច្បាប់