(៣១ តុលា ១៩២២ – ១៥ តុលា ២០១២)(ភាសាចិន:西哈努克) ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ១៩៤១ដល់១៩៥៥ និងម្ដងទៀតចាប់ពី ឆ្នាំ១៩៩៣ ដល់ ២០០៤។ ព្រះអង្គប្រសូត្រនៅថ្ងៃអង្គារ ១១ កើត ខែកក្ដិក ឆ្នាំច ចត្វាស័ក ព.ស.២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទ្រង់ចូលទិវង្គតនៅថ្ងៃចន្ទ ទី ១៥ ខែតុលា ឆ្នាំ ២០១២ ត្រូវនឹងថ្ងៃ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក វេលាម៉ោង ១ និង ២០ នាទីយប់ នៅទីក្រុងប៉េកាំង ប្រទេសចិន។ គោរម្យងារជាកិត្តិយសជាព្រះបិតាឯករាជ្យជាតិខ្មែរក្រោយពីព្រះអង្គបានដាក់រាជ្យថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម-សីហមុនី ព្រះចៅក្រុងកម្ពុជាធិបតី មានគោរម្យងារថា ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។
នរោត្តម សីហនុ King Norodom Sihanouk |
|
---|---|
![]() |
|
កម្ពុជាក្រោមអាណានិគម និង ឯករាជ្យ (អាណត្តិទី១) |
|
រជ្ជកាល | ២៥ មេសា ១៩៤១ – ២ មីនា ១៩៥៥ |
រាជាភិសេក | ៣ ឧសភា ១៩៤១ |
អង្គមុន | សិរីសុវត្ថិ-មុនីវង្ស |
អង្គក្រោយ | នរោត្តម-សុរាម្រិត |
(អាណត្តិទី២) |
|
រជ្ជកាល | ២៤ កញ្ញា ១៩៩៣ – ៧ តុលា ២០០៤ |
អង្គមុន | ជា-ស៊ីម |
អង្គក្រោយ | នរោត្តម-សីហមុនី |
រាជពន្ធភាព | នរោត្តម-មុនីនាថ (អភិ. ១៩៥២-២០១២ មរណភាពរបស់ទ្រង់) |
រាជបច្ឆាញាតិ | |
បុត្រ១៤អង្គ | |
ព្រះនាមពេញ | |
ព្រះករុណា ព្រះបាទសម្ដេច នរោត្តម-សីហនុ ព្រះមហាវីរក្សត្រ | |
វង្ស | រាជវង្ស នរោត្តម |
បិតា | នរោត្តម-សុរាម្រិត |
មាតា | ស៊ីសុវត្ថិ-កុសមៈ |
ប្រសូត | 31 តុលា 1922 ភ្នំពេញ សហភាពឥណ្ឌូចិន |
សុគត | 15 តុលា 2012 (អាយុ 89 ឆ្នាំ) ប៉េកាំង ចិន |
ព្រះហត្ថលេខា | ![]() |
សាសនា | ពុទ្ធសាសនាថេរវាទ |
នរោត្តម-សីហនុ | |
---|---|
|
|
កាន់តំណែង ១៨ មីនា ១៩៤៥ – ១៣ សីហា ១៩៤៥ |
|
អ្នកមុន | តំណែងបានបង្កើតឡើង |
អ្នកស្នង | សឺន-ង៉ុកថាញ់ |
|
|
កាន់តំណែង ២៨ មេសា ១៩៥០ – ៣០ ឧសភា ១៩៥០ |
|
អ្នកមុន | យ៉ែម-សំបូរ |
អ្នកស្នង | សម្ដេចក្រុមហ្លួងស៊ីសុវត្ថិ-មុនីពង្ស |
|
|
កាន់តំណែង ១៦ មិថុនា ១៩៥២ – ២៤ មករា ១៩៥៣ |
|
អ្នកមុន | ហ៊ុយ-គន្ធុល |
អ្នកស្នង | ប៉ែន-នុត |
|
|
កាន់តំណែង ៧ មេសា ១៩៥៤ – ១៨ មេសា ១៩៥៤ |
|
អ្នកមុន | ចាន់-ណាក់ |
អ្នកស្នង | ប៉ែន-នុត |
|
|
កាន់តំណែង ៣ តុលា ១៩៥៥ – ៥ មករា ១៩៥៦ |
|
អ្នកមុន | ឡេង-ង៉ែត |
អ្នកស្នង | អ៊ុម-ឈៀងស៊ុន |
|
|
កាន់តំណែង ១ មីនា ១៩៥៦ – ២៤ មីនា ១៩៥៦ |
|
អ្នកមុន | អ៊ុម-ឈៀងស៊ុន |
អ្នកស្នង | ឃឹម-ទិត |
|
|
កាន់តំណែង ១៥ កញ្ញា ១៩៥៦ – ១៥ តុលា ១៩៥៦ |
|
អ្នកមុន | ឃឹម-ទិត |
អ្នកស្នង | សាន-យន់ |
|
|
កាន់តំណែង ៩ មេសា ១៩៥៧ – ៧ កក្កដា ១៩៥៧ |
|
អ្នកមុន | សាន-យន់ |
អ្នកស្នង | ស៊ឹម-វ៉ា |
|
|
កាន់តំណែង ៣ មេសា ១៩៦០ – ១៩ មេសា ១៩៦០ |
|
អ្នកមុន | ព្រះអង្គឯង (ជាន.រ.នៃព្រះរាជាណាចក្រកម្ពុជាឯករាជ្យ |
អ្នកស្នង | ផូ-ព្រឿង |
ព័ត៌មានលំអិត | |
Political party | សង្គមរាស្ត្រនិយម |
Profession | អ្នកនយោបាយ |
ព្រះអង្គជាអ្នកគ្រប់គ្រងដែលមានឥទ្ធិពលរបស់កម្ពុជាចាប់ពីឆ្នាំ១៩៥៣ ដល់ ១៩៧០។ បន្ទាប់ពីការដាក់រាជ្យលើកទីពីររបស់ព្រះអង្គក្នុងឆ្នាំ២០០៤ ព្រះអង្គត្រូវបានគេស្គាល់ថា ជាព្រះមហាវីរក្សត្រ ជាតំណែងមួយក្នុងនោះដែលព្រះអង្គបានទទួលបានការទទួលខុសត្រូវជាច្រើនកាលអតីតរបស់ទ្រង់ ជាក្សត្រអាស្រ័យរដ្ឋធម្មនុញ្ញ។
ជាព្រះរាជបុត្រនៃព្រះបាទនរោត្តម-សុរាម្រិត និង ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ-កុសមៈ ព្រះសីហនុបានកាន់តំណែងជាច្រើនមែនទែនតាំងពីឆ្នាំ១៩៤១ ដែលសៀវភៅកំណត់ត្រាពិភពលោកហ៊្គីននីស បង្ហាញថាទ្រង់ថាជាអ្នកនយោបាយដែលបានបម្រើក្នុងដំណើរផ្លាស់ប្ដូរនៃមុខតំណែងនយោបាយធំៗបំផុតរបស់ពិភពលោក។[១] ទាំងនេះរួមមានពីរអាណ្ណត្តិជាព្រះមហាក្សត្រ តំណែងពីរជាសម្ដេចព្រះរាជបុត្រ តំណែងមួយជាប្រធាន តំណែងពីរជានាយករដ្ឋមន្ត្រី ដូចគ្នាតំណែងមួយចំនួនជាមេដឹកនាំនៃរដ្ឋាភិបាលនិរទេសជាច្រើន។ ទ្រង់បានបម្រើការជាប្រមុខរដ្ឋជាអាយ៉ងរបស់រដ្ឋាភិបាលខ្មែរក្រហមនៅឆ្នាំ១៩៧៥–១៩៧៦។[២]
ភាគច្រើននៃតំណែងទាំងនេះជាព្រះកិត្តិយសតែប៉ុណ្ណោះ រួមមានតំណែងចុងក្រោយជាព្រះមហាក្សត្រកម្ពុជាអាស្រ័យរដ្ឋធម្មនុញ្ញ។ សម័យកាលនៃការគ្រប់គ្រងជាក់ស្ដែងរបស់ព្រះសីហនុលើកម្ពុជាគឺបានចាប់ពី ថ្ងៃ៩ វិច្ឆិកា ១៩៥៣ នៅពេលដែលកម្ពុជាបានទទួលបានឯករាជ្យពីបារាំង រហូតដល់ ថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ នៅពេលនោះលោកឧត្តមសេនីយ៍លន់-ណុលនិងសភាជាតិបានទម្លាក់ព្រះអង្គ។