ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋប្ដឹងមន្ត្រី ក.ប.ប ខេត្តស្ទឹងត្រែងមកសមាគម ស.ស.ស

ប្រជាពលរដ្ឋប្ដឹងមន្ត្រី ក.ប.ប ខេត្តស្ទឹងត្រែងមកសមាគម ស.ស.ស

(ខេត្តស្ទឹងត្រែង)៖យោងពាក្យបណ្ដឹងចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ម្ចាស់ម៉ាត ២៥០០៛ បានដាក់
ពាក្យស្នើសុំឲ្យសមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ(ស.ស.ស)ជួយអន្តរាគមន៍ទៅថ្នាក់
ដឹកនាំក្រសួងស្ថាប័នមានសមត្ថកិច្ចដើម្បីជួយរកយុត្តិធម៌ ចំពោះទង្វើល ឈ្មោះ សាយ សុក្រាបទ ភេទ
ប្រុស ឋានៈជាប្រធានការិយាល័យ ក.ប.ប ខេត្តស្ទឹងត្រែង និងបក្ខពួក ដែលបានប្រព្រឹត្តបទល្មើស កំហែង
យក គម្រាមកំហែង និងញុះញង់ឲ្យប្រព្រឹត្តអំពើពុករលួយ (សូកប៉ាន់)។
បើយោងតាមតាមកំណត់ហេតុដកហូតចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ សមាសភាពចូលរួមមាន៖
១,ឈ្មោះ សាយ សុក្រាបទ ប្រធានការិយាល័យ ក.ប.ប
២,ឈ្មោះពៅ ណារិទ្ធ ប្រធានការិយាល័យ ក.ប.ប
៣,ឈ្មោះ ភូ សុគា មន្ត្រី ក.ប.ប
៤,ឈ្មោះ វង្ស សុភក្រ្តាមន្ត្រី ក.ប.ប
៥,ឈ្មោះ ពៅ មុន្នីមន្ត្រី ក.ប.ប
៦,ឈ្មោះ ឆាង ដាលីន មន្ត្រី មន្ទីរពាណិជ្ជកម្ម។

ក្នុងបណ្ដឹងនោះបានឲ្យដឹងថា៖ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ឈ្មោះសាយ សុក្រាបទ និងបក្ខពួក
អះអាងថាជាសមត្ថកិច្ច ក.ប.ប បានចូលមកទីតាំងហាងម៉ាត២៥០០៛ដោយខុសច្បាប់ និងខុសនីតិវីធី
មួយកន្លែងស្ថិតនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ឈ្មោះ សាយ សុក្រាបទ បានចុះមកត្រួតពិនិត្យ សម្ភារៈ
និងផលិតផលដទៃទៀត ភ្លាមៗនោះ ឈ្មោះ សាយ សុក្រាបទ និងបក្ខពួករុះរើឥវ៉ាន់ ពេញម៉ាត ដោយ
គ្មានសុំការអនុញ្ញាត ជាពិសេសមិនឃើញមានកិច្ចសហការជាមួយសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធឡើយ។
ម្ចាស់ម៉ាតបានសុំលិខិតស្នាមចុះអនុវត្តដែរ ប៉ុន្តែឈ្មោះ សាយ សុក្រាបទ ពុំបានបង្ហាញឡើយ ស្រាប់តែធ្វើ
ការដកហូតផលិតផល អាល់កុលពីម៉ាតទាំងអស់គ្មានសស់ សរុបចំនួន ១១កាន , ១ពីដុង និង ២២ដប
ដោយចោទថាអាល់កុលក្លែងក្លាយ។

បណ្ដឹងដដែលឲ្យដឹងទៀតថា៖ ឈ្មោះ សាយ សុក្រាបទ និងបក្ខពួក បានធ្វើការដកហូតផលិតផល
អាល់កុលទាំងអស់ពុំមានបញ្ជាក់ត្រឹមត្រូវ ដោយប្រញាប់ប្រញាល់ជាហេតុនាំឲ្យមានការសង្ស័យថាជាការ
ធ្វើស៊ីតែម្ដង? ជាពិសេសការចុះត្រួតពិនិត្យមានភាពមិនប្រក្រតី ព្រោះថាអាល់កុលដកហូតទាំងអស់ដោយ
មិនបានបិទស្លាកវត្តុតាំងឲ្យបានត្រឹមត្រូវនោះទេ ដែលអាចមួលគម្របផ្លាស់ប្ដូរអង្គធាតុអាល់កុលផ្សេងបាន
គឺជាការព្រួយបារម្ភយ៉ាងខ្លាំងដែលគាត់ជាជនរងគ្រោះ ក្លាយទៅជាជនល្មើសដោយពុំបានដឹងខ្លួន។

ក្នុងបណ្ដឹងបានបញ្ជាក់ផងដែរថា៖ ក្រោយមកស្រាប់តែ ឈ្មោះ សាយ សុក្រាបទ និងបក្ខពួកបានហៅទូរ
សព្ទ័មកខ្លួនឲ្យប្រគល់ប្រាក់ចំនួនប្រាំពាន់ដុល្លារជាថ្នូរនឹងការបិតសំណុំរឿងអាល់កុលដែលខ្លួនចោទថា
ក្លែងក្លាយ ប្រសិនបើពុំដូច្នោះទេ ខ្លួនងនឹងបញ្ចូនសំណុំរឿងអាល់កុលក្លែងក្លាយទៅតុលាការតែម្ដងហើយ
បាននិយាយបំភិតបំភ័យស្មារតីគ្រប់យ៉ាងដោយធ្វើយ៉ាងណាដើម្បីឲ្យម្ចាស់ម៉ាតប្រគល់ប្រាក់ឲ្យខ្លួននិងបក្ខ
ពួកដើម្បីជាថ្នូរបិទសំណុំរឿងមិនបញ្ចូនទៅតុលាការ។ក្នុងសំណុំរឿងនេះផងដែរ យើងពុំទាន់បានដឹងថាតើ
សាមីខ្លួុនធ្វើបណ្ដឹងទៅកាន់អង្គភាពប្រឆំាងអំពើពុរលួយដែរឬទេ ។

គួរបញ្ជាក់ផងដែរថា៖ បទល្មើសញុះញង់ឲ្យសូកប៉ាន់ មានចែងក្នុងច្បាប់អង្គភាពប្រឆាំងអំពើពុករលួយ
(សូកប៉ាន់)ចែងក្នុងជំពូកទី៦ មាត្រា៣២ បទល្មើសពុករលួយក្នុងបញ្ញាតដែលមានចែងក្នុងក្រមព្រហ្មទ
ណ្ឌ។

បើយោងតាមវិក័យប័ត្រ ចុះថ្ងៃទី១២ ខែ សីហា ឆ្នាំ២០២១ ប្រាក់ពិន័យត្រឹមតែ៤,៥០០,០០០៛(បួនលាន
ប្រាំសែន)តែប៉ុណ្ណោះហើយករណីនេះមហាជនកំពុងរងចាំមើលផងដែរចំពោះចំណាត់របស់មន្រ្តី ក.ប.ប
ថ្នាក់លើនៃខេត្តស្ទឹងត្រែងនឹងមានវិធានការយ៉ាងណា? ។

ទោះជាយ៉ាងណាក្នុងសំណុំរឿងនេះអង្គភាពយើងពុំទាន់ទទួលបានការបកស្រាយពីខាងមន្រ្តី ក.ប.ប ខេត្តស្ទឹងត្រែងនោះឡើយ ហើយអង្គភាពយើងរងចាំការបកស្រាយក្នុងសំណុំរឿងអាល់កុលនេះ៕

vcn

Leave a Reply

Your email address will not be published. Required fields are marked *