ព័ត៌មានជាតិ

លោក លឹម វុទ្ធី ជាកូនប្រសារឧកញ៉ា តាំង ផេងប៉ោ ចាក់ដីរំលោភច្រាំងទន្លេធ្វើជាកម្មសិទ្ធិក្រោមលេសថាស្ថាបនាផ្លូវជូនប្រជាពលរដ្

លោក លឹម វុទ្ធី ជាកូនប្រសារឧកញ៉ា តាំង ផេងប៉ោ ចាក់ដីរំលោភច្រាំងទន្លេធ្វើជាកម្មសិទ្ធិក្រោមលេសថាស្ថាបនាផ្លូវជូនប្រជាពលរដ្ឋ

(ភ្នំពេញ)៖ ដីច្រាំងទន្លេមួយកន្លែងស្ថិតនៅ ភូមិក្បាលជ្រោយ និងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានលោក លឹម វុទ្ធីដែលប្រជាពលរដ្ឋល្បីថាជាកូនប្រសារឧកញ៉ា តាំង ផេងប៉ោង ជាថៅកែថ្នាំលាបនិងកញ្ចក់ បានចាក់ដីរំលោភដីច្រាំងទទ្លេរបស់រដ្ឋយ៉ាងរំភើយ ដោយបានរត់ការស្នើសុំលិខិតអនុញ្ញាតពីអាជ្ញាធរក្រោមលេសកុហកថាស្ថាបនាផ្លូវ១ខ្សែរទំហំ៨ជូនប្រជាពលរដ្ឋ ។

ប្រជាពលរដ្ឋបានឲ្យដឹងថា ក្រោយទទួលបានដំណឹងថា លោក លឹម វុទ្ធី ឣះឣាងខ្លួននឹងស្ថាបនាផ្លូវ១ខ្សែដែលមានការខូចខាតជូនប្រជាពលរដ្ឋ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការអបអរសាទរ លុះដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ លោក លឹម វុទ្ធី បានស្នើសុំស្ថាបនាផ្លូវបេតុង១ខ្សែរទំហំ៨ម៉ែត្រភ្ជាប់ពីភូមិក្បាលជ្រោយ និងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយឣះឣាងតំណាងឲ្យប្រជាពលរដ្ឋ១៣៦គ្រួសារនោះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាត ប៉ុន្តែត្រូវអនុវត្តតាមនីតិវីធី និងបទដ្ឋានបច្ចេកទេសរបស់មន្ទីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។

ផ្ទុយទៅវិញឣ្វីដែលប្រជាពលរដ្ឋនឹកស្មានមិនដល់នោះគឺ លោក លឹម វុទ្ធីបែរជាកុហកប្រជាពលរដ្ឋមានចេតនាទុច្ចរិតក្រោមលេសដើម្បីបន្លំភ្នែកមហាជនឆ្លៀតឱកាសចាក់ដីរំលោភច្រាំងទន្លេមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនសោះ។

 

ទោះបីជាយ៉ាងណាប្រជាពលរដ្ឋក្នុងតំបន់នោះមានការសោកស្ដាយនិងខកចិត្តយ៉ាងខ្លាំងចំពោះទង្វើលរបស់លោក លឹម វុទ្ធី ហើយបានស្នើសុំឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់មេត្តាពិនិត្យមើលចំពោះទង្វើលខុសច្បាប់ដែលរំលោភបំពានដីរដ្ឋនឹងមានផលប៉:ពាល់ផ្នែកបរិដ្ឋាន ច្រាំងទន្លេ ក៍ដូចជាមច្ឆាជាតិ លំបាកដល់ប្រជាពលរដ្ឋដែលរស់ក្នុងដំបន់នោះនិងបង្កគ្រោះហានិភ័យផ្សេងៗទៅថ្ងៃក្រោយ ជាពិសេសទង្វើនេះបានផ្ទុយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានខិតខំថែរក្សាឣភិរក្ស័ធនធានធម្មជាតិសម្បត្តិរដ្ឋជាដើម។

 

ប្រជាពលរដ្ឋសង្ឃឹមថាឣាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការចំពោះទង្វើរបស់លោក លឹម វុទ្ធី ចំពោះការលុបដីច្រាំងទន្លេរំលោភដីរដ្ឋមកធ្វើជាសម្បត្តិឯកជន ឲ្យធ្វើការយកដីចេញពីច្រាំងទន្លេវិញ និងស្នើសុំឲ្យអាជ្ញាធរចេញប្លង់មេឲ្យសាធារណ:ជន ក៏ដូចជាប្រជាពលរដ្ឋក្នុងតំបន់នោះបានដឹងផង។

 

គួររំលឹកផងដែរថា កាលពីថ្ងៃ០៨ ខែឧសភា ឆ្នាំ២០២០កន្លងទៅ ក្រសួងធនធានទឹក និងឧតុនិយម ក៏ធ្លាប់បានស្នើទៅឣភិបាលរាជធានីខេត្ត ដើម្បីស្នើសុំជួយទប់ស្កាត់ការរំលោភចាក់ដីលុបចំណីមាត់ច្រាំងទន្លេដោយមានការព្រួយបារម្ភខ្លាំងចំពោះបញ្ហាដល់លទ្ធភាពនៃការរំដោះទឹកនិងបង្កជាគ្រោះមហន្តរាយទឹកជំនាន់ដោយសារដីមាត់ច្រាំងទន្លេ ស្ទឹងឬតំបន់មួយចំនួនត្រូវបានចាក់ដីរំលោភបំពាន៕ប្រពភព Fast News

 

vcn

Leave a Reply

Your email address will not be published. Required fields are marked *