ព័ត៌មានជាតិ

សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង (CCA)រៀបចំកម្មវិធីចែករំលែកស្ដីពីបច្ចុប្បន្នភាពវិស័យគ្រឿងសម្អាងសម័យកូវីដ-១៩តាមប្រព័ន្ធអនឡាញ

សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង (CCA)រៀបចំកម្មវិធីចែករំលែកស្ដីពីបច្ចុប្បន្នភាពវិស័យគ្រឿងសម្អាងសម័យកូវីដ-១៩តាមប្រព័ន្ធអនឡាញ

(ភ្នំពេញ)៖បើយោងតាមគណនីPageផ្លូវការបស់សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង(CCA) នៅថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០២១នេះ បានឲ្យដឹងថា សមាគមនឹងរៀបចំកម្មវិធីចែករំលែកស្ដីពី«បច្ចុប្បន្នភាពវិស័យគ្រឿងសម្អាងសម័យកូវីដ-១៩» តាមប្រព័ន្ធអនឡាញ (កម្មវិធី Zoom)។

កម្មវិធីចែករំលែកនេះគ្រោងនឹងធ្វើនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ខាងមុខ ដោយចាប់ផ្ដើមចាប់ពីវេលាម៉ោង៨:៣០នាទីព្រឹក ដល់ ម៉ោង១១:៣០នាទី ដែលមានវាគ្មិនចូលរួមចែករំលែកបទពិសោធន៍ និងចំណេះដឹង០២រូប៖
១,លោក ខាត់ បូរ៉ា ប្រធានគណៈកម្មការកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិនៃសមាគមCCA ។
២,លោក ផេង សៅឆេង ប្រធានគណៈកម្មការបណ្ដុះបណ្ដាល អប់រំ និងផ្សព្វផ្សាយនៃសមាគមCCA។

សូមជម្រាបជូនថា បច្ចុប្បន្ននេះថ្នាក់ដឹកនាំនៃសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាងបានយល់ឃើញថា ប្រទេសកម្ពុជាយើងកំពុងជួបបញ្ហាជំងឺរាតត្បាតកូវីដ-១៩សមាជិកសមាជិកាកំពុងជួបបញ្ហារាំងស្ទះអីវ៉ាន់លក់មិនចេញ ដែលជាកង្វល់ដ៏ធំរបស់បងប្អូនអ្នករកស៊ីក្នុងវិស័យនេះ ។ដូច្នេះថ្នាក់ដឹកនាំសម្រេចបង្កើតកម្មវិធីចែករំលែកនេះឡើងដើម្បីចែករំលែកផ្លាស់ប្ដូរបទពិសោធន៍ ចំណេះដឹងគ្នាទៅវិញទៅមកដល់បងប្អូនសមាជិក-សមាជិកា និងបងប្អូនអាជីវករក្នុងវិស័យនេះ ជាពិសេសសិក្សាស្វែងរកដំណោះស្រាយបញ្ហាប្រឈមផ្សេងៗព្រមទាំងផ្ដល់អនុសាសន៍ដល់សមាជិកសមាជិកានៃសមាគមCCA ក្នុងបរិបទប្រទេសម្ពុជាកំពុងជួបបញ្ហាជំងឺរាតត្បាតកូវីដ-១៩ធ្វើឲ្យប៉ះពាល់ដល់បងប្អូនអ្នករកស៊ីក្នុងវិស័យគ្រឿងសម្អាង និងជួបហានិភ័យផ្សេងៗផងដែរ ។

គួររំលឹកផងដែរថា សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង(CCA) គឺជាសមាគមតែ១គត់នៅកម្ពុជា ដែលមគោលបំណង និងទស្សនៈវែងឆ្ងាយក្នុងការលើកស្ទូយគាំទ្រដល់បងប្អូនដែលរកស៊ីក្នុងវិស័យគ្រឿងសម្អាងក្នុងស្រុកដើម្បីប្រឹក្សាយោបល់ផ្លូវច្បាប់ឲ្យមានការទទួលស្គាល់ជាផ្លូវការគ្រប់ស្ថាប័នពាក់ព័ន្ធដែលជាសក្កានុពល ឆ្ពោះទៅរកទីផ្សារប្រកួតប្រជែងផលិតផលគ្រឿងសម្អាងលើទីផ្សារកម្ពុជា និងប្រឹក្សាផ្ដល់យោបល់ស្វែងដំណោះស្រាយចំពោះហានិភ័យផ្សេងៗក្នុងវិស័យគ្រឿងសម្អាង ។


ចំពោះសមាជិក សមាជិកនៃសមាគមCCA និងអាជីករវិស័យគ្រឿងសម្អាងអាចចូលកម្មវិធីចែករំលែកនេះដោយឥតគិតថ្លៃសម្រាប់បងប្អូនមានបំណងចូល និងសួរព័ត៌មានបន្ថែមសូមទាក់ទង៖០១៧ ៤៩៦ ៥១៥៕

កម្មវិធីចែករំលែកពិសេសដោយឥតគិតថ្លៃស្តីពី”បច្ចុប្បន្នភាពវិស័យគ្រឿងសម្អាងសម័យកូវីដ”
~ជួបជាមួយវាគ្មិនកិត្តិយស០២រូប តាមរយៈកម្មវិធី៖ Zoom
~ថ្ងៃខែឆ្នាំ៖២៨ ឧសភា ២០២១
~ម៉ោង៖០៨:៣០am-១១:៣០am
~ឧបត្ថម្ភគាំទ្រដោយ៖ ZinGi Professional, Authenticity Coachsulting(AC), DB’s Diamond Skin Care, WE&YSoyan
ទំនាក់ទំនងចុះឈ្មោះ៖017 496 515 ឬ តំណរភ្ជាប់នេះ៖ https://docs.google.com/forms/d/1gpZHRdtnxAJKj4kFXzpG4ddkAA056DypoH-clUlSTeY/edit

 

vcn

Leave a Reply

Your email address will not be published. Required fields are marked *