ព័ត៌មានជាតិ

រាល់អ្នកចំណូលថ្មី មកកាន់ខេត្តត្បូងឃ្មុំ ដាច់ខាតត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ ជាកំហិ!

ត្បូងឃ្មុំ​៖ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ «​ពលរដ្ឋ​ដែលមាន​បំណង​ត្រឡប់មក​ភូមិដ្ឋាន មក​ធ្វើការ ឬ​មកលេង​សាច់ញាតិ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ ជា​កំហិត​!!»

​នេះ​ជា​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្ត កាលពី​ប៉ុន្មាន​ថ្ងៃមុន​។​

​ឯកឧត្តម​ក៏បាន​ចេញ​សា​រលើ​គណនី​ហ្វេ​ស​បុក​ផ្លូវការ​របស់ខ្លួន នា​យប់​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២១​នេះ ដើម្បី​ក្រើនរំលឹក​បន្ថែមទៀត និង​សូមជួយ​ផ្សព្វផ្សាយ​បន្ត ដើម្បី​ចូលរួម​បង្ការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា ពិសេស​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ត្បូងឃ្មុំ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

vcn

Leave a Reply

Your email address will not be published. Required fields are marked *