ព័ត៌មានសន្តិសុខសង្គម

ស្នងការនគរបាលរាជធានីភ្នំពេញ និង ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានធ្វើការឃាត់ខ្លួនស្ត្រីឈ្មោះ មាស វណ្ណៈ ភេទស្រី អាយុ 39 ឆ្នាំ ពីបទចេញសែកស្អុយ (គ្មានប្រាក់)

ស្នងការនគរបាលរាជធានីភ្នំពេញ និង ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានធ្វើការឃាត់ខ្លួនស្ត្រីឈ្មោះ មាស វណ្ណៈ ភេទស្រី អាយុ 39 ឆ្នាំ ពីបទចេញសែកស្អុយ (គ្មានប្រាក់) ឱ្យម្ចាស់បំណុល និង រំលោភសេចក្ដីទុកចិត្ត។

ភ្នំពេញ÷ ស្ត្រីឈ្មោះវណ្ណៈភេទស្រីអាយុ ៣៩ឆ្នាំ មានទីលំនៅភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចស្នងការនគរបាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនពាក់ព័ន្ធរឿងរ៉ាវចេញសែកស្អុយ (គ្មានប្រាក់) ឲ្យទៅម្ចាស់បំណុលកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅដែលមានទឹកប្រាក់ចំនួន ៦៣០០០$ (ប្រាំមួយម៉ឺន បីពាន់ដុល្លារអាមេរិក)។

តាមប្រភពព័ត៌មានដែលទទួលបានពីសមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យឈ្មោះមាស វណ្ណៈ ត្រូវបានឃាត់ខ្លួនថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១ គ្មានសារធាតុញៀន ។ ជនសង្ស័យឈ្មោះមាស វណ្ណៈ ចេញសែកស្អុយដែលមានទឹកប្រាក់ចំនួន ៦៣០០០$ (ប្រាំមួយមុឺន បីពាន់ដុល្លារអាមេរិក) មូលទានប័ត្រលេខ 817927 ពីធនាគារកាណាឌីយ៉ា អ.ក។

មិនតែប៉ុណ្ណោះស្ត្រីឈ្មោះមាស វណ្ណៈ ក៏បានរំលោភសេចក្តីទុកចិត្តទៅលើម្ចាស់បំណុល(សួស ដារា ) ដោយបានធ្វើកិច្ចសន្យាខ្ចីកាតគ្រីឡានពីលោក សួស ដារា ដែលបានដាក់បញ្ចាំទឹកប្រាក់ចំនួន ៩០០០$(ប្រាំបួនពាន់ដុល្លារអាមេរិក) (សងបាន៣០០០$ បីពាន់ដុល្លារ) យកទៅដោះស្រាយជាមួយប៉ូលីសដោយសន្យាថានឹងយកត្រឡប់មកវិញនៅល្ងាចថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២០វិញ ប្រសិនបើករណីដែលនាងខ្ញុំមិនគោរពតាមពាក្យសន្យាសូមឱ្យលោកសួសតារាដោះស្រាយតាមច្បាប់ហើយនាងខ្ញុំសូមទទួលខុសទៅមុខច្បាប់ដោយគ្មានលក្ខខណ្ឌ។

ដោយម្ចាស់បំណុលឃើញមានស្នាមមេដៃអ្នកធានាដែលជាឪពុករបស់ជនសង្ស័យ (មាស វណ្ណៈ) ក៏យល់ព្រមឲ្យខ្ចីការគ្រីឡានក៏ប៉ុន្តែតាមពិតស្នាមមេដៃដែលធានាអះអាងនោះមិនមែនឈ្មោះមាស រ៉ែន ដែលជាឪពុកបង្កើតដែលស្នាក់នៅផ្ទះលេខ ៣៥៩ ភូមិមិត្តភាព ១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅទេ។ តាមពិតស្នាមមេដៃដែលផ្ដិតធានាដាក់ឈ្មោះនោះគឺជនសង្ស័យមាសវណ្ណៈជាអ្នកប្រឌិតជំនួសដើម្បីបន្លំជំរាបមកលោកសួសតារាដែលជាម្ចាស់បំណុលដែលមានទឹកប្រាក់ចំនួន ៦០០០$(ប្រើមួយពាន់ដុល្លារអាមេរិក)។

តាមប្រភពព័ត៌មានដដែលបានឲ្យដឹងថាជនសង្ស័យ មាសវណ្ណៈ ដែលសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលធ្វើការឃាត់ខ្លួនពីបទចេញសែកស្អុយនិងរំលោភលើសេចក្តីទុកចិត្ត គឺជាមន្ត្រីបម្រើការងារនៅក្នុងព្រះបរមរាជវាំង ដែលមានតួនាទីជាអនុប្រធានការិយាល័យរបៀប។

ហេតុអ្វីបានជាជនសង្ស័យ មាស វណ្ណៈ ហ៊ានប្រព្រឹត្តអំពើយ៉ាងដូច្នេះឬមួយក៏មានអ្នកនៅពីក្រោយខ្នងឬយ៉ាងណា?

យេីងនឹងតាមដានទាំងអស់គ្នាជាមួយនឹងរឿងអយុត្តិធម៌មួយនេះសារព័ត៌មានយើងខ្ញុំនឹងស្វែងរកព័ត៌មានពិតជូនដល់ប្រិយមិត្តបានដឹងទាំងអស់គ្នា៕

vcn

Leave a Reply

Your email address will not be published. Required fields are marked *