ជនជាតិចិនលក់ថ្នំានិងជីកសិកម្មហួសសុពលភាព ស្នើសុំបើកទីតាំងវិញក្រោយសមត្ថកិច្ចចុះបង្រ្កាប
(ខេត្តកណ្ដាល)៖សមត្ថកិច្ចនៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការចូលរួមសហការជាមួយកម្លាំងការិយាល័យនីតិកម្មខេត្តកណ្ដាល និងអាជ្ញាធរមូលដ្ឋាន ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យកាអមសាលាដំបូងខេត្តកណ្ដាល បានចុះពិនិត្យទីតាំងឃ្លាំង ស្តុកទុកជី ថ្នាំកសិកម្ម ស្ថិតនៅភូមិព្រៃទំពួង ឃុំពើក ស្រុកអង្គស្នូល ខេត្តកណ្ដាល ម្ចាស់ទីតាំង ឈ្មោះ XIA GUOXIU ភេទស្រី ជាជនជាត់ចិន។
សូមជម្រាបជូនថា បើយោងតាមលិខិតស្នើសុំបើកឃ្លាំង ចុះថ្ងៃទី១១ ខែ សីហា ឆ្នាំ២០២០ បានឲ្យដឹងថា សមត្ថកិច្ចរកឃើញជីកសិកម្មមួយចំនួនហូសសុពលភាពប្រើប្រាស់ សុពលភាពបញ្ជិកា និងមិនតម្រូវបមាណីយ ខុសច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ។
គួររំលឹកថា ការចុះបង្រ្កាបរបស់សមត្ថកិច្ចនៃការិយាល័យនគរបាលប្រឆំាងបទល្មើសសេដ្ឋកិច្ច កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០កន្លងទៅ វេលាម៉ោង២:១០នាទីរសៀល ហើយលុះដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ស្រាបតែសុំបើកទីតាំងឃ្លាំងវិញ ។
ករណីនេះមហាជនលើកឡើងថា ក្នុងការចុះបង្រ្កាបរបស់សមត្ថកិច្ច និងត្រួតពិនិត្យទីតាំងស្តុកទុក ចែកចាយ ថ្នាំកសិកម្ម និងជីកសិកម្មរបស់ស្រ្តីជនជាតិចិនខាងលើ មិនបានប៉ុន្មានថ្ងៃផងស្រាបតែស្រ្តីជនជាតិចិននោះ បានដាក់ពាក្យស្នើសុំធ្វើការបើកវិញភ្លាមដោយគ្រាន់តែអះអាងថាខ្លួនបានបង់ប្រាក់ពិន័យអន្តរការណ៍តាមច្បាប់ស្ដីពីការគ្រប់គ្រងជីកសិកម្ម និងថ្នាំកសិកម្មរួចរាល់ហើយ។
ទោះបីជាយ៉ាងណាមហាជននៅតែមានការនឿយឆ្ងល់ចំពោះបញ្ហានេះមើលទៅហាក់បីដូចជាសុំចង្វាក់គ្នាចំពោះម្ចាស់ទីតាំងនិងសមត្ថកិច្ចដោយមិនបានធ្វើការដកហូតវត្ថុតាំងហើយមិនបានធ្វើការបង្ហាញបើកទូលាយចំពោះចំណាត់ការបស់សមត្ថកិច្ចឡើយមិនបានប៉ុន្មានថ្ងៃផងស្រាបតែបែកធ្លាយចេញលិខិតស្នើសុំបើកទីតាំងវិញភ្លាម៕