ព័ត៌មានជាតិ

បេីគ្នាធ្លាក់ដល់សូន្យហេីយ ជាន់គ្នាទៀតដេីម្បីអី

រាជធានី​ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុនៗនេះសម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋ​ស្តីទី ក្រាប​បង្គំ​ទូល​ថ្វាយ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បញ្ចប់​គោរមងារ «​ឧកញ៉ា​» ពី​ឧកញ៉ា ឌួ​ង ឆាយ នៅ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ ២០២១ ។ ការស្នើសុំបញ្ចប់គោរមងារឧកញ៉ានេះ ត្រូវបានធ្វើឡើងភ្លាមៗ ក្រោយអតីតភរិយារបស់ឧកញ៉ា ឌួង ឆាយ បានបង្ហោះឃ្លីបវីដេអូ ថតចេញពីកាមេរ៉ាសុវត្ថិភាព ដែលឧកញ៉ា ឌួង ឆាយ បានប្រើអំពើហិ.ង្សាលើរូបនាង មុនពេលលែងលះគ្នា ។

 

ការស្នើសុំ បញ្ចប់គោរមងារ «ឧកញ៉ា» ពី ឧកញ៉ា ឌួង ឆាយ នេះផងដែរ ក្នុងសារលិខិត សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះមហាក្សត្រថា ត្រូវបានធ្វើ ដោយ «សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា បានធ្វើសំណើលេខ ២១០ លស ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ មកទូលព្រះបង្គំជាខ្ញុំ ដើម្បីស្នើសុំ​បញ្ចប់គោមរងារ ឧកញ៉ា ពីឧកញ៉ា ឌួង ឆាយ»។

សូមបញ្ជាក់ថា ក្រោយធ្លាយវីដេអូលោកឧកញ៉ា ឌួង ឆាយ ប្រើអំពើហឹ.ង្សាលើភរិយាលោកស្រី ដេត ម៉ាលីណា ស្រាប់តែ សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ខមមិនក្នុងវីដេអូឡាយរបស់នាង ដេត ម៉ាលីណា ដោយពោលពាក្យថា «មិននឹកស្មានថា ដួង ឆាយ ឃោរឃៅដល់ម្លឹង » ។

មិនបានប៉ុន្មានម៉ោងផងមានគណនីហ្វេសប៊ុកមួយឈ្មោះ Janie Maxim បានធ្វើការស៊ែរអត្ថបទសម្តេច​តេ​ជោ ​ស្នើ​សុំ​បញ្ចប់​គោរមងារ​”​ឧកញ៉ា​” ពី ឌួ​ង ឆាយ ដោយបានសរសេរភ្ជាប់ជាមួយយោបល់យ៉ាងដូច្នេះថា៖​ «បេីតាមដឹងឪពុកគាត់ចាកចេញបន្សល់បំណុលច្រេីនណាស់ ក៏លែងលះ គោរមងារក៏បានបញ្ចប់ គ្រប់យ៉ាងដែលមានក៏អោយប្រពន្ធទាំងអស់ ជីវិតបានធ្លាក់ដល់សូន្យហេីយ ខ្ញុំមិនគាំទ្រការប្រេីហឹង្សាក្នុងគ្រួសារ ចំពោះមនុស្សស្រីនោះទេ តែធុញទ្រាន់នឹងបេីកមកឃេីញតែវិភាគរឿងគ្រួសារអ្នកដទៃ . បេីគ្នាធ្លាក់ដល់សូន្យហេីយ ជាន់គ្នាទៀតដេីម្បីអី យេីងមិនបាននៅក្នុងសាច់រឿងរឺជាគ្រួសារគេទេ កុំយកជីវិតអ្នកដទៃមកវិភាគលេង» ៕

 

 

 

vcn

Leave a Reply

Your email address will not be published. Required fields are marked *