ក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក បន្តរួមសហការគ្នាលើកកម្ពស់ប្រសិទ្ធភាពនៃវិស័យសាធារណៈឆ្ពោះទៅរកគោលដៅឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់
ភ្នំពេញ៖ក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក បន្តរួមសហការគ្នាលើកកម្ពស់ប្រសិទ្ធភាពនៃវិស័យសាធារណៈ ឆ្ពោះទៅរកគោលដៅឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់ ជាពិសេសការពង្រឹងប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃស្ថាប័នក្នុងវិស័យសាធារណៈកាន់តែល្អប្រសើរ ព្រមទាំងជាធាតុចូលយ៉ាងសំខាន់ ក្នុងការជំរុញការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ក្រោមការដឹកនាំដ៏មោះមុតបំផុត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕