ឯកឧត្ដម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម
បានទទួលជំនួបពិភាក្សាការងារ ជាមួយតំណាង JICA នៅភ្នំពេញ និងក្រុមការងារ JICA ក្នុងគម្រោង Smart City ក្រុងសៀមរាប ដើម្បី៖ប្រាស្រ័យទាក់ទងស្វែងរកចំណុចដែលអាចធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាបាន និងក្រុមការងារ JICA បានស្នើសុំទិន្នន័យមួយចំនួនដែលអាចយកទៅប្រើប្រាស់ក្នុងគម្រោង Smart City ក្រុងសៀមរាប ។