ព័ត៌មានជាតិ

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដាក់ចេញយុទ្ធសាស្រ្តចំនួន៦ និងវិធានការ៨ ជាទិសដៅអាទិភាពសំខាន់ៗជូនរាជរដ្ឋាភិបាលអាណត្តិទី៧

ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន(អ.ជ.ប.គ.ញ) National Authority for Combating Drugs បានឲ្យដឹងថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដាក់ចេញនូវយុទ្ធសាស្រ្តចំនួន៦ និងវិធានការចំនួន៨ ដែលជាទិសដៅអាទិភាពសំខាន់ៗ ដើម្បីជាសេនាធិការជូនរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភា។

ចំពោះយុត្តិសាស្ត្រទាំង៦រួមមាន៖

១/ កាត់បន្ថយតម្រូវការគ្រឿងញៀន

២/ កាត់បន្ថយការជួញដូរគ្រឿងញៀន

៣/ ការពង្រឹងប្រសិទ្ធភាពការព្យាបាលស្តារនីតិសម្បទា និងធ្វើសមាហរណកម្ម

៤/ ការពង្រឹងប្រសិទ្ធភាពការអនុវត្តច្បាប់

៥/ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ

៦/ ការពង្រឹងយន្តការពហុវិស័យនៅថ្នាក់ក្រោមជាតិ

ដើម្បីអនុវត្តឲ្យបានសម្រេចនូវយុទ្ធសាស្ត្រទាំង៦ខាងលើនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដាក់ចេញនូវវិធានការយុទ្ធសាស្ត្រចំនួន៨គឺ៖

១/ ការពង្រឹងយន្តការត្រួតពិនិត្យគ្រឿងញៀននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

២/ ការធ្វើការផ្សព្វផ្សាយ បង្ការទប់ស្កាត់ និងបដិសេធចំពោះគ្រឿងញៀន

៣/ ការព្យាបាល និងស្តារនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ ពង្រឹងសមាហរណកម្ម និងការចាកចេញពីគ្រឿងញៀន

៤/ ការពង្រឹងប្រសិទ្ធភាពស្ថាប័នអនុវត្តច្បាប់

៥/ ការពង្រឹងប្រសិទ្ធភាពត្រួតពិនិត្យសារធាតុគីមីផ្សំ

៦/ ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយប្រទេសជាប់ព្រំដែន

៧/ កិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយប្រទេសក្នុងតំបន់ និងដៃគូអភិវឌ្ឍន៍នានា

៨/ ការអនុវត្តនូវបទបញ្ជាលេខ ០១ របស់រាជរដ្ឋាភិបាលស្តីពីការដាក់ចេញនូវវិធានការមុឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាម ក្រសួង ស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្តមនាយឧត្តមសេនីយ៍បន្ថែមថា ដោយផ្អែកទៅលើយុទ្ធសាស្រ្ត និងវិធានការយុទ្ធសាស្ត្រនេះ យើងបានរៀបចំនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាល ហើយនេះជាកិច្ចការងាររបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានអគ្គលេខាធិការសន្ធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាសេនាធិការជូនអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ការថ្លែងដូច្នេះក្នុងឱកាសដែល ឯកឧត្តមនាយឧត្តមសេនីយ៍អញ្ជើញចូលរួមធ្វើជាវាគ្មិនកិត្តិយសវេទិកាសារព័ត៌មានស្តីពី «គោលនយោបាយ និងយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន» នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជា(ក.អ.ក)៕

vcn

Leave a Reply

Your email address will not be published. Required fields are marked *