រថយន្ដកូរ៉ូឡាឈប់ចាំភ្លេីងស្តុប ត្រូវរថយន្ត លុចស៊ីសCT 200hបុកពីក្រោយ
ភ្នំពេញៈរថយន្តលុចស៊ីសCT200hស្លាកលេខ ភ្នំពេញ 2BD 8002 បើក្នុងទិសដៅស្របគ្នាលឿនជ្រុលទៅបុុកពីក្រោយរថយន្តកូរ៉ូឡាដែលកំពុងឈប់រង់ចាំភ្លេីងស្តុបបណ្តាលឲ្យរងការខូចខាត ។ ហេតុការណ៍នៅវេលាម៉ោង ៦និង៥០នាទីព្រលប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ចំនុចស្តុបផ្សារច្បារអំពៅ ផ្លូវជាតិលេខ១កែងផ្លូវ៣៦៣ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ក្រោយពេលកេីតហេតុសម្របសម្រួលពីសមត្ថកិច្ចជំនាញ ភាគីទាំង២បានសម្រួលគ្នាម្តងទៀតរថយន្តកូរ៉ូឡាទារសំណង១០០០ដុល្លារ តែខាងរថយន្តលុចស៊ីសសុំសង៤០០ដុល្លារ ដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕