ព័ត៌មានសន្តិសុខសង្គម

រឿង1000 ឆ្នាំមិនទាន់ជួបម្ដងទេ! នារី ៣នាក់ មកកាន់ស្ពានជ្រោយចង្វា រួចលោតទឹកសម្លាប់ខ្លួនជាបន្តបន្ទាប់ ប៉ុន្តែពួកគេមិនបានស្លាប់

រឿង1000 ឆ្នាំមិនទាន់ជួបម្ដងទេ! នារី ៣នាក់ មកកាន់ស្ពានជ្រោយចង្វា រួចលោតទឹកសម្លាប់ខ្លួនជាបន្តបន្ទាប់ ប៉ុន្តែពួកគេមិនបានស្លាប ដូចបំណងនោះទេ បងប្អូនខ្មែរឥស្លាម នៅខាងក្រោមស្ពានជួយទាន់ពេលវេលា

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី ៥ខែកុម្ភៈឆ្នាំ២០២១ ចំណុចលើស្ពានជ្រោយចង្វា ស្ពានមិត្តភាពកម្ពុជាជប៉ុន ក្នុងទឹកដីសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ករណីទី១ ស្ត្រីមាក់ឈ្មោះស្រី អាត អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានស្វាមីឈ្មោះសេម មុខរបរជាទាហានជើងទឹកពាក់ស័ក្តិ៤ ដោយនារីជាប្រពន្ធ មិនបានប្រាប់ពីទីតាំងអង្គភាពនោះទេ ហើយមានកូនប្រុសក្នុងបន្ទុកចំនួន២នាក់ កូនទី១ អាយុ១៨ឆ្នាំ កូនទី២ អាយុ ១២ឆ្នាំ។

ករណីទី ២ បន្ទាប់ពីនារីខាងលើលោតពីលើស្ពាន រួចហើយនោះក៏មានយុវតីចំនួនពីរនាក់ មានវ័យប្រមាណជិត២០ឆ្នាំ ដែលម្នាក់ក្នុងចំណោមពួកគេអះអាងថា នាងទាំង២នាក់ជាអ្នកបោកអ៊ុត មានវិបត្តិរឿងម្ចាស់ខោអាវថា បានបាត់លុយចំនួន២០ម៉ឺនរៀល ស្ដីបន្ទោស ដោយខ្លួនមិនបានយកក៏ឈឺចិត្ត បាននាំគ្នាមកលើស្ពានជ្រោយចង្វា ដើម្បីសម្លាប់ខ្លួន មកដល់ចំណុចដែលស្ត្រីខាងលោត ដែលបន្សល់ទុកម៉ូតូនោះ ក៏បានដោះស្បែកជើង និងកាបូបទុកក្បែរម៉ូតូជនរងគ្រោះខាងលើ ដែលនៅកណ្តាលស្ពាននោះ

#ដោយខ្លាចខ្ពស់ក៏នាំគ្នាដើរចេញពីទីនោះ ដោយភ្លេចយកកាបូបនិងស្បែកជើង ទៅតាមរួចសំដៅទៅគល់ស្ពានត្រើយខាងកើត រួចលោតចុះពីលើស្ពានទាំងពីរនាក់ មកលោតសម្លាប់ខ្លួន នៅច្រាំងទន្លេ តែពួកនាងទាំងពីរបានហែលឡើងគោកមកវិញ ដោយពុំមានអ្នកណាជួយសង្គ្រោះទេ គឺឡើងគោកវិញដោយខ្លួនឯង។

នារីទាំងបីនាក់ មានវិបត្តិផ្លូវចិត្តមកលោតទឹកមិនបានស្លាប់ដូចបំណងនោះទេ ពោលគឺស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ច ព្រមទាំងប្រជានេសាទស្រង់ទាន់ពេល។

រីឯ២នាក់ទៀត គឺពួកនាងបានហែលទឹកឡើងមកលើគោកវិញដោយខ្លួនឯង ៕

vcn

Leave a Reply

Your email address will not be published. Required fields are marked *