ភ្នំពេញ ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានជំរុញឱ្យក្រសួងសាធារ ណការ ខិតខំដោះស្រាយបញ្ហាប្រឈម និង ពនឿនការ ងារហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ដែលមានសារសំខាន់ជាយុទ្ធសាស្រ្តសម្រាប់ការស្តារ និង ជំរុញកំណើនសេដ្ឋ កិច្ចជាតិ ឱ្យចប់សព្វគ្រប់ និង ទាន់ពេល ។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារ និងដាក់ទិសដៅបន្តសម្រាប់ឆ្នាំ២០២២ របស់ក្រសួងសាធារណការ និងដឹក ជញ្ជូន នៅរសៀលថ្ងៃទី២៨ ខែមករា នេះ ឯកឧត្តម ឧបនា យករដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកឡើងថា ស្របតាមអនុសាសន៍ដឹក នាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី អំពីការប្រែក្លាយ ការគំរាមកំហែងនានា ជាពិសេស វិបត្តិនៃជំងឺកូវីដ-១៩ ឱ្យទៅជាកាលានុវត្តភាព សម្រាប់ការដ្ឋាននៃការកែ ទម្រង់ ឯកឧត្តមសូមជំរុញឱ្យក្រសួងសាធារណការ និង ដឹក ជញ្ជូន ផ្តោតការយកចិត្តទុក ដាក់ខ្ពស់ថែមទៀត ក្នុងការ អនុវត្តប្រកបដោយប្រសិទ្ធ ភាពខ្ពស់ នូវផែនការសកម្ម ភាពនៃវិស័យដឹកជញ្ជូន និង […]
ឧត្តរមានជ័យ:ក្នុងឱកាសឈប់សម្រាកនេះនៅស្រុកអន្លង់វែងមានភ្ញៀវទេសចរជាតិទៅកម្សាន្តជាលក្ខណៈគ្រួសារ យ៉ាងច្រើន ។
ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចមិនប្តឹងលោក គង់ គាំ ទៀតនោះឡើយ បន្ទាប់ពីលោកយល់ព្រមប្រគល់ដីជាកម្មសិទ្ធិរបស់ក្រសួងការបរទេសត្រឡប់មកវិញ។ សម្តេចតេជោ បានបញ្ជាក់លើហ្វេសប៊ុកទាំងយប់យ៉ាងដូច្នេះ «ទីបំផុតដី និងផ្ទះ ដែលជាសម្បត្តិរដ្ឋត្រូវបានលោកគង់ គាំនិងភរិយាផ្តិតមេដៃប្រគល់ជូនរដ្ឋវិញ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយធ្វើការជាមួយលោក គង់ គាំ និង គ្រួសាររយៈពេល៣ម៉ោងកន្លះ»។ សម្តេចតេជោបន្តថា «កុំឱ្យយប់យូរសុបិនច្រើន ខ្ញុំសម្រេចមិនប្តឹងបន្តទៀតទេ គឺបញ្ចប់ត្រឹមការប្រគល់ផ្ទះនេះ ជូនក្រសួងការបរទេសដែលអាចធ្វើនាសប្តាហ៍ក្រោយ»។ សូមបញ្ជាក់ថា នៅមុនសម្តេចតេជោបង្ហោះប៉ុន្មាននាទី លោក គង់ គាំ បានជូនព័ត៌មានទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ព្រមប្រគល់ដី និងផ្ទះខ្លួនកំពុងស្នាក់នៅ ជូនទៅក្រសួងការបរទេសវិញ។ លោក គង់ គាំ បានទទួលស្គាល់ថា ខ្លួនមានការឆ្គាំឆ្គង និងយល់មិនបានអស់អំពីបែបបទនៃការសុំកាន់កាប់ផ្ទះ និងដី។ ក្នុងលិខិតនេះ លោក គង់ គាំ បានថ្លែងអំណរគុណដល់អង្គភាពប្រឆាំងអំពើពុករលួយ រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានអនុគ្រោះដល់ការឆ្គាំឆ្គងរបស់លោក។ សូមបញ្ជាក់ថា ដីដែលលោក គង់ […]