ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ប្រាប់ឲ្យអ្នកដែលបានចូលហាង Hidden Coffee

ភ្នំពេញ៖ ក្រោយពីរកឃើញអ្នកវិជ្ជមានកូវីដ១៩ម្នាក់ ដែលធ្លាប់បានចូលទៅហាងកាហ្វេ Hidden Coffee នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រសួងសុខាភិបាលបានអំពាវ ដល់អ្នកដែលបានចូលហាងនេះកាលពីថ្ងៃទី៤ធ្នូចន្លោះពីម៉ោង ៣:៣០ – ៤:០០ រសៀល ទៅធ្វើតេស្ត រកកូវីដ១៩(ឥតគិតថ្លៃ) និងធ្វើចត្តាឡីស័កឱ្យគ្រប់១៤ថ្ងៃ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នេះបានឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋ ដែលបានចូលហាង Hidden Coffee ផ្លូវ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ សូមទៅធ្វើតេស្តរកកូវីដ១៩ នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ខ្លួន ឲ្យបានគ្រប់ចំនួន១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវតាមដានសុខភាពផ្ទាល់ខ្លួន ឲ្យបានហ្មត់ចត់ជាទីបំផុត។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ របស់ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨។

សូមជម្រាបថា អ្នកជំងឺកូវីដ១៩ ដែលបានរកឃើញពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន៤១នាក់ (ស្រី១៩នាក់ និងប្រុស២២នាក់) ក្នុងនោះអ្នកជាសះស្បើយមានចំនួន៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៣៣នាក់៕

vcn

Leave a Reply

Your email address will not be published. Required fields are marked *