ព័ត៌មានជាតិ

តើជោគវាសនារបស់លោក អាង ណារិទ្ធប្រធានមន្ទីរដែនដីខេត្តបន្ទាយមានជ័យអាចរួចផុតពីការដកតំណែងដែរឬទេ (ផ្សាយវគ្គ២)

បន្ទាយមានជ័យ៖ បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានយើងបានទទួល ឯកសារដែលក្រុមការងាររបស់ប្រធានមន្ទីរដែនដីខេត្តបន្ទាយមានជ័យ ដាក់ពាក្យប្តឹង លោក អាង ណារិទ្ធ ប្រធានមន្ទីរដែនដីខេត្ត អាចរួចផុតពីសំណាញ់ច្បាប់ដែរឬទេ ក្នុងឋានៈដែលមន្ត្រីក្រោមឱវាទនាំគ្នាផ្ដិតមេដៃប្ដឹង ទៅថ្នាក់ដឹកនាំនៃក្រសួងដែនដី ដែលមានឯកឧត្តមសាយសំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងដែនដី នីតិកាលទី៧ ឆ្នាំ ២០២៣ ។

លោក អាង ណារិទ្ធ ប្រធានមន្ទីរដែនដីខេត្តបន្ទាយមានជ័យ ដែលប្រជាពលរដ្ឋតែងតែនិយាយនៅតាមតុកាហ្វេ ទាក់ទិនទៅនឹងចំហាយក្លិនភីភីរហូតមន្ត្រីក្រោមឱវាទទ្រាំលែងបាន តើជោគវាសនារបស់លោកអាង ណារិទ្ធ ហ្នឹងទៅជាយ៉ាងណា ? ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល កំពុងរង់ចាំមើលថាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងចាត់វិធានការចំពោះលោកអាងណារិទ្ធ។

កិច្ចប្រជុំបន្ទាន់មួយបានប្រព្រឹត្តទៅនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់ លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យក្រោយបែកធ្លាយសំណើសុំផ្លាស់ប្តូររូប លោកចេញពីតួរនាទីព្រោះប្រព្រឹត្តិអំពើមិនប្រក្រតីយ៉ាងច្រេីន។

ដោយពាក្យចាស់លោកពោលថាបើទុកមិនចំណេញដកចេញចំណេញជាង បើកឱកាសទុកឱ្យមន្ត្រីជំនាញផ្សេងៗធ្វើការតាមជំនាញនិងយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ សាងភាពកក់ក្តៅក្នុងនាមជាមន្ត្រីអនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ សម្ដេចអធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តាចាត់វិធានការចំពោះលោកអាងណារិទ្ធ ប្រធានមន្ទីរខេត្តបន្ទាយមានជ័យដោយក្តីអនុគ្រោះ យោងលើយុទ្ធសាស្ត្របញ្ចកោណរបស់សម្ដេចអធិបតី ដែលបានដាក់ចេញ រយៈពេលកន្លងមកធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងជំរុញដឹកនាំនាវាសន្តិភាពក្នុងការអភិវឌ្ឍន៍គ្រប់វិស័យ ទៅលើទឹកដីអច្ឆរិយៈ នៃកម្ពុជាអរគុណសន្តិភាព៕

ផ្សាយលេខមុន៖ មន្ត្រីមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដី៣៤នាក់ដាក់ពាក្យប្តឹងទៅថ្នាក់លើស្នើសុំដកតំណែង ប្រធានមន្ទីរខេត្តបន្ទាយមានជ័យ (ផ្សាយវគ្គ១)

 

vcn

Leave a Reply

Your email address will not be published. Required fields are marked *