ព័ត៌មានជាតិ

ទីតាំងស្ដុកទុក និងចែកចាយសាច់បង្កកមួយកន្លែងទៀតស្ថិតនៅខណ្ឌសែនសុខត្រូវបានមន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញរកឃើញពុំអនុលោមភាពតាមលក្ខខណ្ឌតម្រូវសុវត្ថិភាពម្ហូបអាហារ

ទីតាំងស្ដុកទុក និងចែកចាយសាច់បង្កកមួយកន្លែងទៀតស្ថិតនៅខណ្ឌសែនសុខត្រូវបានមន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញរកឃើញពុំអនុលោមភាពតាមលក្ខខណ្ឌតម្រូវសុវត្ថិភាពម្ហូបអាហារ

(ផ្សាយចេញភ្នំពេញ)៖ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញបានខិតខំស្រាវជ្រាវទប់ស្កាត់ការចរាចរសាច់បង្កកដែលពុំអនុលោមភាពកំពុងនឹងចរាចរលក់នៅលើទីផ្សារជាច្រើនខុសនឹងច្បាប់ ពិសេសខុសនឹងលក្ខខណ្ឌតម្រូវស្ដីពីម្ហូបអាហារ និងពុំមានឯកសារច្បាស់លាស់តាមច្បាប់ជាធរមាន។ សកម្មភាពនៃស្រាវជ្រាវនេះគឺត្រូវបានរកឃើញនៅភូមិសាស្រ្តខណ្ឌសែនសុខ ដែលជាឃ្លាំងស្ដុក និងចែកចាយសាច់បង្កកមួយកន្លែងខុសនឹងបទប្បញ្ញត្តិដែលមានចែងធរមាន និងមានហានិភ័យទៅលើសុខភាពសម្រាប់អ្នកបរិភោគដែលអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាយើង។

សាច់បង្កកទាំងអស់នោះត្រូវបានមន្រ្តីជំនាញឃាត់ទុកនៅនឹងកន្លែង ដោយតម្រូវម្ចាស់ទីតាំងចូលខ្លួនមកបំភ្លឺនៅសាខា ក.ប.ប. រាជធានីភ្នំពេញនាពេលក្រោយ។

សូមបងប្អូនប្រជាពលរដ្ឋមេត្តាជួយ like និង share ដើម្បីបានជាព័ត៌មានដល់បងប្អូនផ្សេងទៀតបានយល់ដឹងចំណេះដឹងផ្នែកសុវត្ថិភាពម្ហូបអាហារទាំងអស់គ្នាផងដែរ។
#សាខា ក.ប.ប. រាជធានីភ្នំពេញ

vcn

Leave a Reply

Your email address will not be published. Required fields are marked *